ព័ត៌មានជាតិ
រដ្ឋបាលខេត្តតាកែវ ណែនាំ ស្ថាប័នពាក់ព័ន្ធបន្តអនុវត្ត សេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល និងប្រសាសន៍ សម្តេច តេជោឲ្យបានម៉ឺងម៉ាត់
អាជ្ញាធរខេត្តតាកែវបានចេញសេចក្តីណែនាំឲ្យអភិបាលក្រុង ស្រុក មន្ទីរពាក់ព័ន្ធ និងវិស័យឯកជនទាំងអស់ក្នុងខេត្ត បន្តចូលរួមអនុវត្ត និងធ្វើការណែនាំទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនគ្រប់គ្រង ត្រូវអនុវត្តសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងប្រសាសន៍សម្តេចតេជោ ឲ្យបានម៉ឺងមាត់ក្នុងការការពារខ្លួនពីជំងឺកូវីដ១៩។
នៅក្នុងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តបានដាក់ចេញនៅវិធាន៣រួមមាន៖
១/ចំពោះមន្ត្រីរាជការដែលកំពុងបម្រើការងារនៅតាមមន្ទីរអង្គភាព ជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុកទាំងអស់ត្រូវពាក់ម៉ាស់ លាងសម្អាតដៃ និងរក្សាគម្លាត ពីគ្នានៅកន្លែងធ្វើការ ដើម្បីកាត់បន្ថយការចម្លងជំងឺកូវីដ១៩។
២/ត្រូវបញ្ឈប់ការជួបជុំ ប្រមូលផ្តុំគ្នាកុះករ នៅគ្រប់ទីកន្លែងក្នុងករណី ដែលមិនមានការចាំបាច់។
៣/ចូលរួមអនុវត្តឲ្យបានម៉ឺងមាត់នូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវវិធាន៣កុំ ៣ការពារ ដូចមានជូនភ្ជាប់ក្នុងសេចក្តីណែនាំ។
ជាមួយគ្នានោះផងដែរ អភិបាលក្រុង ស្រុកទាំង១០ របស់ខេត្តតាកែវ ត្រូវគ្រប់គ្រង រឹតបន្តឹងបងប្អូនដែលចេញចូលក្នុងមូលដ្ឋានឲ្យបានល្អ ដើម្បីជៀសវៀងការនាំមកនូវជំងឺឆ្លងកូវីដ១៩ ចូលក្នុងសហគមន៍៕
អត្ថបទ ៖ វីរ:


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ជីវិតកម្សាន្ដ២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ