Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ កំណើនវិនិយោគបរទេសបង្កើតឱកាសការងារក្នុងស្រុកជាច្រើនក្នុងឆ្នាំ២០២៤

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានលើកឡើងថា កំណើនថ្មីនៃការវិនិយោគបរទេសនៅកម្ពុជាក្នុងឆ្នាំ២០២៤នេះ ជាកត្តាដ៏សំខាន់ក្នុងការបង្កើតឱកាសការងារផ្នែកឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាពិសេសឧស្សាហកម្មវាយនភណ្ឌ កាត់ដេរ និងសម្លៀកបំពាក់ ខណៈមានការចុះបញ្ជិការបង្កើតរោងចក្រថ្មីៗជាច្រើនកន្លែងជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋលេខា បានគូសបញ្ជាក់ថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញអ្នកវិនិយោគបរទេស ជាពិសេសកត្តាសន្តិភាព គឺជាកត្តាដ៏សំខាន់ក្នុងការស្រូបយកការវិនិយោគផ្ទាល់ពីបរទេសជាបន្តបន្ទាប់មកក្នុងប្រទេសកម្ពុជា និងអាចបង្កើតការងារនៅក្នុងស្រុកជូនដល់ពលរដ្ឋកម្ពុជាជាច្រើន។

លោក កត្តា អ៊ន បានកត់សំគាល់ថា ត្រឹមក្នុងខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីពីបរទេសចំនួន៣០ និងពង្រីកផលិតកម្មចំនួន១គម្រោង ដែលគម្រោងទាំងអស់នេះអាចបង្កើតការងារថ្មីក្នុងស្រុកប្រមាណ ១៦ពាន់កន្លែង ក្នុងខេត្តកំពង់ស្ពឺ ស្វាយរៀង ព្រះសីហនុ ភ្នំពេញ កណ្តាល កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពត កោះកុង តាកែវ ព្រះវិហារ។ គម្រោងវិនិយោគថ្មីៗទាំងអស់នេះ មានទាំងគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, ស្បែកជើង និងកាបូប, គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ, សម្ភារៈបរិក្ខារសម្រាប់បោះតង់, គ្រឿងសង្ហារឹម, គ្រឿងតុបតែងលម្អ ជាដើម។

ទន្ទឹមនេះ លោករដ្ឋលេខា ក៏បានលើកឡើងដែរថា ការស្វែងរកការងារធ្វើនៅក្នុងប្រទេសពុំមានការលំបាកនោះទេ ពីព្រោះឱកាសការងារជាច្រើនទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាត្រូវបានប្រកាសស្ទើរតែរៀងរាល់សប្តាហ៍ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ដូចនេះ លោកអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់សូមចាប់ឱកាសការងារនៅក្នុងស្រុកដ៏សម្បូរបែប ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ។ 

លោករដ្ឋលេខាធិការ បានបន្ថែមថា ជម្រើសការងារក្នុងស្រុក និងក្រៅស្រុក គឺជាសិទ្ធិក្នុងការជ្រើសរើសរបស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែសូមធ្វើការពិចារណាអំពីការងារនៅក្នុងស្រុកដែលកំពុងមានតម្រូវការជាខ្លាំងនៅឆ្នាំ២០២៤ ក្នុងនោះការធ្វើការនៅក្នុងស្រុកនាពេលបច្ចុប្បន្នគឺទទួលបានអត្ថប្រយោជន៍ច្រើនដូចទៅនឹងបណ្តាប្រទេសជិតខាងផងដែរ។ ក្នុងនោះមានដូចជា ទី១ ប្រាក់ឈ្នួលសមរម្យ ទី២ កន្លែងការងារនៅក្បែរផ្ទះ​ និងទី៣ ការចំណាយទាប ដែលអាចឱ្យប្រជាពលរដ្ឋអាចសន្សំសំចៃការចាយវាយជាប្រចាំបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ រហូត​មក​ដល់​ពេល​នេះ និង​តទៅ​អនាគត គ្មាន​គណបក្ស​ណា​មួយ​មក​អាច​ជំនួស​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ដឹក​នាំ​រាជរដ្ឋាភិបាល​បាន​ឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រី៖ កិច្ចសហប្រតិបត្តិរវាងអាមេរិក-កម្ពុជា សម្រេចផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ពិសេសលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ៤ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

Sokha Hotels

ព័ត៌មានពេញនិយម