Connect with us

ព័ត៌មានជាតិ

ប.ស.ស ណែនាំសមាជិកប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ ប.ស.ស ដើម្បីទទួលបានព័ត៌មានផ្សេងៗ

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​.)​ បានធ្វើ​ការណែនាំ​ដល់​សមាជិក ​ប​.​ស​.​ស​. ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ដៃ ប​.​ស​.​ស ដើម្បី​ទទួល​បាន​ព័ត៌មាន​ផ្សេងៗ ទាក់ទិន​ទៅ​នឹង​ព័ត៌មាន​ផ្ទាល់ខ្លួន និង​អាសយដ្ឋាន​មន្ទីរពេទ្យ​ដៃគូ ប​.​ស​.​ស ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម ប​.​ស​.​ស​. បាន​បញ្ជាក់​ថា កម្មវិធី​ទូរស័ព្ទដៃ ប​.​ស​.​ស​. អនុញ្ញាតឱ្យ​លោកអ្នក អាច​ពិនិត្យមើល​សុពលភាព​ប័ណ្ណសមាជិក ប​.​ស​.​ស , ព័ត៌មាន​ផ្ទាល់ខ្លួន​, ប្រតិបត្តិការ​ភាគទាន​, ព័ត៌មាន នៃ​ការ​ចូល​ប្រើប្រាស់​សេវា​នៅ​តាម​មន្ទីរពេទ្យ​ដៃគូ ប​.​ស​.​ស , ពិនិត្យមើល​ឈ្មោះ និង​អាសយដ្ឋាន​មន្ទីរពេទ្យ​ដៃគូ ប​.​ស​.​ស , ពិនិត្យមើល​អាសយដ្ឋាន ប​.​ស​.​ស , ចុះឈ្មោះ​បុគ្គល​ស្វ័យ​និ​យោជន៍​, អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស និង​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​មក​មន្ត្រី​ជំនាញ ប​.​ស​.​ស។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ដើម​ខែ​តុលា ឆ្នាំ ២០២៤ បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​សមាជិក​របស់​ខ្លួន​កើន​ឡើង​ដល់ ២ ៥៤៣ ៨៧០ នាក់ ស្រី ១ ៤១៣ ០១១ នាក់។

បើ​តាម​រដ្ឋលេខាធិការ ក្នុង​ចំណោម​សមាជិក​សរុប​ជាង ២ លាន ៥ សែន​នាក់ នេះ ក្នុង​នោះ បុគ្គល​ស្ថិត​ក្នុង​វិស័យ​សាធារណៈ ចំនួន ៤៨២ ៥៧៧ នាក់ បុគ្គល​ក្រោម​បទប្បញ្ញត្តិ​ច្បាប់​ស្ដីពី​ការងារ ចំនួន ១ ៥៨១ ៩៨៨ នាក់​, បុគ្គល​ស្វ័យ​និ​យោជន៍ ចំនួន ៣៦២ ៣៥៥ នាក់ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស ចំនួន ១១៦ ៩៥០ នាក់ ដែល​ទាំងនេះ​បង្ហាញ​ថា ប្រជាពលរដ្ឋ​កាន់តែ​ជឿ​ទុកចិត្ត និង​យល់ដឹង​ច្បាស់​ពី​អត្ថប្រយោជន៍ នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម (ប​.​ស​.​ស)៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ វិនាទី មុន

ទីបំផុត​ ត្រាំ​និង​​ពូទី​ន​ឆ្លងឆ្លើយ​តាមទូរស័ព្ទ​៩០​នាទីលើក​ដំបូង​បំបែក​ភាពទល់ច្រក​​ក្នុងសង្គ្រាម​

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៨ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ជ័យ ចាប
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម២១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៨ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

Sokha Hotels

ព័ត៌មានពេញនិយម