ព័ត៌មានជាតិ
ក្រុមហ៊ុនចិន មានទុនវិនិយោគរាប់ពាន់លានដុល្លារ ចង់បោះទុនវិនិយោគវិស័យទេសចរណ៍នៅកម្ពុជា
ក្រុមហ៊ុនដ៏ធំបំផុតមួយរបស់ចិនដែលមានមូលដ្ឋានក្នុងខេត្តយូណាន ដែលមានទុនវិនិយោគរាប់ពាន់លានដុល្លារ បានបង្ហាញការចាប់អារម្មណ៍ក្នុងការបណ្តាក់ទុកវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា។ ការឱ្យដឹងបែបនេះ នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Yunnan Investment Holding Group ដែលមានមូលដ្ឋាននៅប្រទេសចិន។
ក្នុងឱកាសជួបពិភាក្សាការងារផ្តោតលើការជម្រុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា ពិសេសបង្កើនការវិនិយោគថ្មីៗក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប លោក Liu Minglin ប្រធានក្រុមហ៊ុន (YIG) បានបង្ហាញការចាប់អារម្មណ៍ក្នុងការបណ្តាក់ទុកវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា និងគូសបញ្ជាក់បន្ថែមថានឹងចាត់ក្រុមការងារជំនាញក្រុមហ៊ុនរបស់លោក ចុះទៅសិក្សាផ្ទាល់លើសក្តានុពលនៅកម្ពុជាក្នុងពេលដ៏ឆាប់ខាងមុខនេះ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី ហួត ហាក់ បានស្វាគមន៍រាល់ការវិនិយោគលើវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា និងបានស្នើឱ្យប្រធានក្រុមហ៊ុន រៀបចំគម្រោងវិនិយោគឱ្យបានរួចរាល់ និងបញ្ជូនមករាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យ និងសម្រេច។ លោករដ្ឋមន្រ្តី ក៏បានស្នើឱ្យប្រធានក្រុមហ៊ុន ពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជនកម្ពុជា និងកៀរគរអ្នកវិនិយោគមកបណ្តាក់ទុនលើការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យបានច្រើនថែមទៀត៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់