ព័ត៌មានជាតិ
រូបសំណាកបង្កង នឹងលេចចេញជារូបរាងនាពេលឆាប់ៗក្នុងខេត្តតាកែវដើម្បីបង្ហាញជាខេត្តល្បីឈ្មោះ បង្កងធម្មជាតិ
លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអះអាងថា រដ្ឋបាលខេត្តតាកែវ នឹងកសាងរូបសំណាកបង្កងដ៏ធំមួយនៅផ្លូវចូលទៅទីរួមខេត្តតាកែវ ត្រង់ចំណុចបឹងអូរចំបក ដែលស្ថិតនៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។

ការកសាងរូបសំណាកបង្កងនៅត្រង់ចំណុចផ្លូវចូលទៅទីរួមខេត្តតាកែវនេះ ព្រោះថាខេត្តតាកែវ គឺជាខេត្តដែលមានម្ហូបល្បីឈ្មោះ គឺបង្កងធម្មជាតិ ហើយជាខេត្តដែលល្បីទូទាំងប្រទេសផងដែរ។ ម្យ៉ាងទៀតបងប្អូនប្រជាពលរដ្ឋដែលពួកគាត់ធ្វើដំណើរឆ្លងកាត់ ឬទៅលេងខេត្តតាកែវ គឺនឹកឃើញម្ហូបមុនគេ គឺបង្កងធម្មជាតិដែលមានរស់ជាតិឆ្ងាញ់ពិសារ និងពងទាកូន ។

លោកអភិបាលខេត្តតាកែវបន្ថែមទៀតថា រដ្ឋបាលខេត្តមានគម្រោងកសាងរូបសំណាកបង្កងនេះ តាំងពីយូរណាស់ហើយ ដោយបានចាក់ដីលុបបឹងអូរចំបក់មួយផ្នែក សម្រាប់កសាងរូបសំណាក់បង្កង ប៉ុន្តែបច្ចុប្បន្នរដ្ឋបាលខេត្តកំពុងកៀងគរសប្បុរសជន ដើម្បីចូលរួមឧបត្ថម្ភគាំទ្ររៀបចំសាងសង់ ដូចមានក្នុងគម្រោងប្លង់ជូនភ្ជាប់ ហើយម្យ៉ាងទៀត រដ្ឋបាលខេត្តក៏មានគម្រោងកសាងរូបសំណាកពងទាកូនផងដែរ ៕
អត្ថបទ ៖ រ៉ាវុទ្ធ



-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់