ព័ត៌មានជាតិ
ប្រទីបក្រសួង ស្ថាប័នចំនួន៣៥ និងក្រុមហ៊ុនឯកជន១ នឹងបណ្ដែតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប
ប្រទីបសរុបចំនួន៣៦ប្រទីប ក្នុងនោះប្រទីបចំនួន៣៥ មកពីក្រសួង ស្ថាប័ននានា និងប្រទីបក្រុមហ៊ុនឯកជនចំនួន១ នឹងបណ្ដែតតាមបណ្ដោយទន្លេសាប ខាងមុខព្រះបរមរាជវាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

បើតាមលិខិតរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ចុះហត្ថលេខា ដោយលោក ឈិន កេតនា កាលពីថ្ងៃទី០១ ខែវិច្ឆិកា បានឱ្យដឹងថាប្រទីបសរុបទាំង៣៦ ចូលរួមបណ្ដែតអបអរក្នុងព្រះរាជពិធីបុណ្យអុំទូកមានដូចជា ១/ប្រទីបព្រះបរមរាជវាំង. ២/ប្រទីបព្រឹទ្ធសភា. ៣/ប្រទីបរដ្ឋសភា. ៤/ប្រទីបរាជរដ្ឋាភិបាល. ៥/ប្រទីបក្រសួងយុត្តិធម៌. ៦/ប្រទីបក្រសួងការពារជាតិ. ៧/ប្រទីបក្រសួងមហាផ្ទៃ. ៨/ប្រទីបក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ. ៨/ប្រទីបក្រសួងធម្មការ និងសាសនា. ៩/ប្រទីបក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ. ១០/ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ. ១១/ប្រទីបក្រសួងអភិវឌ្ឍន៍ជនបទ. ១២/ប្រទីបក្រសួងពាណិជ្ជកម្ម។

១៣/ប្រទីបក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍. ១៤/ប្រទីបក្រសួងរ៉ែ និងថាមពល. ១៥/ប្រទីបក្រសួងផែនការ. ១៦/ប្រទីបក្រសួងអប់រំ យុវជន និងកីឡា. ១៧/ប្រទីបក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា. ១៨/ប្រទីបក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់. ១៩/ប្រទីបក្រសួងបរិស្ថាន. ២០/ប្រទីបក្រសួងធនធានទឹក និងឧតុនិយម. ២១/ប្រទីបក្រសួងព័ត៌មាន. ២២/ប្រទីបក្រសួងអធិការកិច្ច. ២៣/ប្រទីបក្រសួងប្រៃសនីយ៍. ២៤/ប្រទីបក្រសួងសុខាភិបាល។

២៥/ប្រទីបក្រសួងសាធារណការ និងដឹកជញ្ជូន. ២៦/ប្រទីបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ. ២៨/ប្រទីបក្រសួងទេសចរណ៍. ២៩/ប្រទីបក្រសួងកិច្ចការនារី. ៣០/ប្រទីបក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ. ៣១/ប្រទីបក្រសួងមុខងារសាធារណៈ. ៣២/ប្រទីបរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល. ៣៣/ប្រទីបរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន. ៣៤/ប្រទីបសហភាពសហព័ន្ធយុវជនកម្ពុជា. ៣៥/ប្រទីបរដ្ឋបាលរាជធានីភ្នំពេញ និង៣៦/ប្រទីបរបស់ក្រុមហ៊ុនវឌ្ឍនៈ។

សូមរម្លឹកថា កាលពីឆ្នាំ២០២៣ ប្រទីបដែលចូលរួមបណ្ដែតអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានចំនួនត្រឹមតែ៣០ប៉ុណ្ណោះ ក្នុងនោះប្រទីបចំនួន២៨ មកពីតាមបណ្ដាក្រសួង ស្ថាប័ន និងប្រទីបចំនួន២ផ្សេងទៀតមកពីក្រុមហ៊ុនឯកជន៕
ដោយ៖ ង៉ិល ណារ៉ាត់




-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា