Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បោះពុម្ពសៀវ​ភៅ​១ម៉ឺនច្បាប់ «គ្រឹះនៃជីវិត ក្នុងមាគ៌ាអចលនទ្រព្យ» ជាផ្លូវការ

បានផុស

នៅ

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP បានប្រកាសបោះ​ពុម្ពសៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» ចំនួន ១ម៉ឺនច្បាប់ ដែលនិយាយពីជីវិតផ្ទាល់​ខ្លួនរបស់លោកក្នុងវិស័យជំនួញកន្លងមក ធ្លាប់ជាកូនកសិករប្រែក្លាយជាអ្នកដឹកនាំសាជីវកម្មជាច្រើនក្នុងពហុវិស័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានបង្ហើបឲ្យដឹងថា សៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» លោកសម្រេចបោះពុម្ពផ្សាយប្រមាណ១ម៉ឺនច្បាប់ គឺជាការចែករំលែកនូវបទពិសោធន៍ ចំណេះដឹង ជំនាញ និងព័ត៌មានក្នុងវិស័យអចលនទ្រព្យជូនដល់ពលរដ្ឋដែលមានបំណងចង់បានពុទ្ធិបន្ថែមទុកជាទុនជីវិត។

អ្នកឧកញ៉ាបន្តថា វិស័យអចលនទ្រព្យនេះហើយបានកែប្រែជោគវាសនារបស់លោកឲ្យស្គាល់ពន្លឺច្បាស់នៃជីវិត។ ដូច្នេះទើបលោកសម្រេចចិត្តសរសេរចងក្រងបទពិសោធន៍ជីវិត ទាំងការសិក្សា ការងារ ជំនួញ ទំនាក់ទំនង ពិសេសនោះ គឺគន្លឹះក្នុងមាគ៌ាអចលនទ្រព្យ ដែលជាវិស័យធ្វើឲ្យមានអ្វីៗដូចសព្វថ្ងៃដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋសិក្សាឈ្វេងយល់ដើរលើវិថីអចលនទ្រព្យឲ្យបានជោគជ័យគ្រប់គ្នា។

អ្នកឧកញ៉ាថ្លែងថា «នៅក្នុងសៀវភៅនេះ ខ្ញុំបានរកឃើញតម្លៃពិតនៃជីវិតដ៏ឧដុង្គឧត្តមរបស់មនុស្សគ្រប់គ្នា។ មែនទែនទៅសំណេរនេះ ខ្ញុំបានសង្កត់ធ្ងន់ថា បើចង់មានតម្លៃ ត្រូវខំប្រឹងកែច្នៃខ្លួនឯងឲ្យមានតម្លៃ គ្មាននរណាអាចជួយឲ្យយើងមានតម្លៃក្រៅពីខ្លួនយើងឡើយ»។

ម្ចាស់ស្នាដៃសៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ»បានសង្កត់ធ្ងន់ថា សៀវភៅដ៏មានតម្លៃនេះ ក៏បានផ្តោតទៅលើពាណិជ្ជករជោគជ័យ រមែងជាមនុស្សមានទំនុកចិត្ត និងជឿជាក់លើខ្លួនឯង ចេះឆក់ឱកាស និងមានផ្នត់គំនិតវិជ្ជមានច្រើនជាងអវិជ្ជមាន។អ្នកជំនួញជោគជ័យ និងយូរអង្វែង ត្រូវតែប្រកាន់ភ្ជាប់លើភាពត្រឹមត្រូវ និងស្របច្បាប់ជាប់ជានិច្ច ពោលគឺមិនមែនលេងផ្លូវកាត់ណាមួយនោះទេ។

សូមជម្រាបថា អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ជាប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP និងជាអ្នកជំនាញអចលនទ្រព្យមួយរូបនៅកម្ពុជា ជាសមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា ដែលបញ្ចប់ថ្នាក់បណ្ឌិតពីក្រៅប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៦ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម