ព័ត៌មានជាតិ
រដ្ឋសភា បើកសម័យប្រជុំពេញអង្គ ដើម្បីអនុម័តលើរបៀបវារៈចំនួន២
នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋសភាជាតិនៃកម្ពុជា បានបន្តបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ក្រោមវត្តមានដឹកនាំដោយសម្ដេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈចំនួនពីរ។

របៀបវារៈដែលសម័យប្រជុំពេញអង្គរដ្ឋសភា នៅព្រឹកនេះ យកមកអនុម័ត គឺរួមមាន ១) ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់លោកស្រី យស ថានារី ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ជំនួសលោក ជា ចាន់តូ ដែលបានទទួលមរណភាព។ និង២) ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។
សម័យប្រជុំនេះ ក៏មានវត្តមានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងសម្ដេចចក្រី ហេង សំរិន តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ព្រមទាំងមានតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទៀតផង ដើម្បីឡើងការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។

មុនដាក់ឱ្យកិច្ចប្រជុំពេញអង្គរដ្ឋសភាពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រគល់ភារកិច្ចឱ្យអន្តរគណៈកម្មការជំនាញរបស់រដ្ឋសភា ដើម្បីពិនិត្យ សិក្សា ព្រមទាំងបានជួបជជែកជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយលោកស្រី ចម និម្មល ដើម្បីកាន់តែច្បាស់ មុនការសម្រេចអនុម័តលើសេចក្ដីព្រាងច្បាប់នេះ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ