ព័ត៌មានជាតិ
អភិបាលក្រុងបាវិត នឹងធ្វើការជួសជុលផ្លូវតាពៅឡើងវិញ ក្រោយពេលមេឃរាំងភ្លៀង
នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានឱ្យដឹងថា ក្រោយពេលមេឃរាំងភ្លៀងនាពេលខាងមុខលោក និងក្រុមស្ដារប្រឡាយតាពៅនឹងធ្វើការជួសជុលផ្លូវលំមួយខ្សែឡើងវិញ ស្ថិតនៅភូមិតាពៅសង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង។

លោកអភិបាលក្រុង បានបញ្ជាក់ថា ដោយសាររដូវនេះជារដូវវស្សា ហេតុដូច្នេះហើយធ្វើឱ្យបណ្ដាផ្លូវលំមួយចំនួនបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាចុងរដូវវស្ស។ ម៉្យាងទៀតនៅពេលដែលមានទឹកភ្លៀង មិនអាចដាក់គ្រឿងចក្រជួសជុលបានទេ លុះត្រាតែមេឃរាំងភ្លៀង ហើយការជួសជុលផ្លូវមួយខ្សែនេះ គឺបន្តរហូតដល់សង្កាត់ប្រាសាទ គឺនឹងចាក់ថ្មមិកទៅតាមលទ្ធភាពជាជំហានៗដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែខាងលើនេះ។
សូមជម្រាបដែរថា ផ្លូវលំមួយខ្សែស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត នាពេលកន្លងមកបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងផង និងដោយសារការដឹកដីស្ដារប្រឡាយតាពៅផង ដែលជាហេតុធ្វើឱ្យកំណត់ផ្លូវលំមួយខ្សែនេះ បានស្រុតដោយអន្លើនៗហើយមានសភាពរអិលពិបាកក្នុងការធ្វើដំណើរនៅក្នុងភូមិសាស្ត្រខាងលើនេះ។ ក្រោយមក ប្រជាពលរដ្ឋក៏បានសំណូមពរដល់លោកចៅសង្កាត់បាវិតដើម្បីជួយជួសជុលផ្លូវមួយខ្សែនេះឡើងវិញ៕


ដោយ៖ ភក្ដី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


