Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌដង្កោ ស្ថាបនាផ្លូវបេតុងឆ្អឹងដែកមួយខ្សែ ក្នុងភូមិតាឡី រួចរាល់ហើយ

បានផុស

នៅ

ផ្លូវលំ​មួយ​ខ្សែ ដែល​រង​ការ​ខូចខាត​ពិបាក​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ ពេលនេះ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ដង្កោ ស្ថាបនា​ប្រែ​ក្លាយ​ជា​ផ្លូវ​បេតុង​ឆ្អឹង​ដែក​រួចរាល់​ហើយ ដើម្បី​ដាក់​ឱ្យ​អ្នក​ដំណើរ​ធ្វើ​ដំណើរ និង​ប្រកប​របរ​ផ្សេងៗ។ ផ្លូវ​នេះ ស្ថិត​នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​ខណ្ឌ​ដង្កោ បាន​ឱ្យ​ដឹង​ថា ផ្លូវ​ខាង​លើ​នេះ​កន្លង​មក ជា​ផ្លូវលំ ហើយ​មាន​ការ​ទ្រុឌទ្រោម​ពិបាក​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ ក៏ដូចជា​ប្រកប​របរ​ផ្សេងៗ។ ក្នុង​នោះ ដោយ​មាន​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ លោកស្រី​អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ដង្កោ ក៏បាន​បញ្ជា​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ជាក់ស្ដែង និង​ស្ថាបនា​ប្រែ​ក្លាយ​ជា​ផ្លូវ​បេតុង​ឆ្អឹង​ដែក​តែម្ដង ដើម្បី​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ។

អាជ្ញាធរ​បាន​បន្ត​ទៀត​ថា ផ្លូវ​ខាង​លើ​មាន​ប្រវែង​បណ្ដោយ ៥៣០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ដោយ​ប្រើប្រាស់​ថវិកា​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​របស់​រដ្ឋបាល​សាលា​ខណ្ឌ​ដង្កោ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម