ព័ត៌មានជាតិ
គាស់ឈ្នះ គាស់ឈ្នះ! រដ្ឋចាប់ផ្តើមប្រកាសគិតពន្ធសហគ្រាសផ្គត់ផ្គង់ទំនិញ ផ្សព្វផ្សាយមានថែមរង្វាន់
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងអំពីកាតព្វកិច្ចបង់ពន្ធអាករចំពោះការផ្គត់ផ្គង់ទំនិញ ដោយមានការថែមទំនិញ ឬផ្តល់ជារង្វាន់របស់សហគ្រាសផ្គត់ផ្គង់ទំនិញក្នុងស្រុក។
ក្នុងសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានសង្កេតឃើញ ក្នុងរយៈពេលកន្លងមក សហគ្រាសផ្គត់ផ្គង់ទំនិញក្នុងស្រុក បានកំពុងពង្រីកទីផ្សារដោយប្រើយុទ្ធសាស្ត្រជំរុញការលក់ក្រោមរូបភាពជាការផ្គត់ផ្គង់ទំនិញ ដោយមានថែមទំនិញរបស់សហគ្រាសឬទំនិញដទៃ ឬផ្តល់ជារង្វាន់តាមរយៈក្រវិលកំប៉ុង គម្របដប ឬវិធីផ្សេងទៀតផ្តល់ជូនអតិថិជន។

ដើម្បីឱ្យមានភាពច្បាស់លាស់ ក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ និងក្នុងគោលបំណងពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធអាករ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស័ក្ដិសិទ្ធិភាព ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានណែនាំដល់សហគ្រាសផ្គត់ផ្គង់ទំនិញក្នុងស្រុកអំពីកាតព្វកិច្ចបង់ពន្ធអាករ ចំពោះការផ្គត់ផ្គង់ទំនិញដោយមានថែមទំនិញ ឬផ្តល់ជា រង្វាន់ផ្សេងៗ ដូចខាងក្រោម៖
១- ការថែមទំនិញឬផ្តល់ជារង្វាន់នូវទំនិញជាស្តុកសម្រាប់លក់ការផ្គត់ផ្គង់ទំនិញដោយមានថែមទំនិញឬផ្តល់រង្វាន់នូវទំនិញជាស្តុកសម្រាប់លក់ ត្រូវចាត់ទុកជាការផ្គត់ផ្គង់ជាប់អាករ ដែលសហគ្រាសត្រូវបំពេញកាតព្វកិច្ចដូចខាងក្រោម៖
ក- ចំពោះសហគ្រាសផលិតក្នុងស្រុកនូវទំនិញជាប់អាករពិសេស និង/ឬអាករសម្រាប់បំភ្លឺសាធារណៈ៖
– ត្រូវជាប់អាករពិសេស និងអាករសម្រាប់បំភ្លឺសាធារណៈ ចំពោះការថែមទំនិញឬផ្តល់ជារង្វាន់នូវទំនិញ ផលិតក្នុងស្រុកដែលជាប់អាករពិសេសផង និងអាករសម្រាប់បំភ្លឺសាធារណៈផង។ ក្នុងករណីទំនិញផលិតក្នុងស្រុកមិនជាប់អាករសម្រាប់បំភ្លឺសាធារណៈ នោះសហគ្រាសត្រូវបង់តែអាករពិសេសប៉ុណ្ណោះ។
មូលដ្ឋានគិតអាករ ត្រូវផ្អែកតាមតម្លៃទីផ្សារនៃការផ្គត់ផ្គង់ទំនិញជាប់អាករនោះ។
– ត្រូវជាប់អាករសម្រាប់បំភ្លឺសាធារណៈ ក្នុងករណីការថែមទំនិញឬផ្តល់ជារង្វាន់នូវទំនិញជាប់អាករសម្រាប់បំភ្លឺសាធារណៈ ដែលសហគ្រាសបាននាំចូលដោយផ្ទាល់
– ត្រូវជាប់អាករលើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ដោយអនុញ្ញាតឱ្យយកមូលដ្ឋានគិត អាករលើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ស្មើនឹងថ្លៃដើមនៃទំនិញជាប់អាករនោះ
– ត្រូវជាប់ពន្ធលើប្រាក់ចំណូល ដោយអនុញ្ញាតឱ្យទទួលស្គាល់ចំណូលស្មើនឹងចំណាយថ្លៃដើម។
ខ- ចំពោះសហគ្រាសនាំចូលទំនិញជាប់អាករសម្រាប់បំភ្លឺសាធារណៈ៖
– ត្រូវជាប់អាករសម្រាប់បំភ្លឺសាធារណៈ ដោយមូលដ្ឋានគិតអាករត្រូវផ្អែកតាមតម្លៃទីផ្សារនៃការផ្គត់ផ្គង់ ទំនិញជាប់អាករនោះ
– ត្រូវជាប់អាករលើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ដោយអនុញ្ញាតឱ្យយកមូលដ្ឋានគិតអាករលើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ស្មើនឹងថ្លៃដើមនៃការនាំចូលទំនិញជាប់អាករនោះ
– ត្រូវជាប់ពន្ធលើប្រាក់ចំណូល ដោយអនុញ្ញាតឱ្យទទួលស្គាល់ចំណូលស្មើនឹងចំណាយថ្លៃដើម។
គ- ចំពោះសហគ្រាសផ្គត់ផ្គង់ទំនិញដែលមិនជាប់អាករពិសេស និងអាករសម្រាប់បំភ្លឺសាធារណៈ៖
– ត្រូវជាប់អាករលើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ដោយអនុញ្ញាតឱ្យយកមូលដ្ឋាន គិតអាករលើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូលស្មើនឹងថ្លៃដើមនៃទំនិញជាប់អាករនោះ – ត្រូវជាប់ពន្ធលើប្រាក់ចំណូល ដោយអនុញ្ញាតឱ្យទទួលស្គាល់ចំណូលស្មើនឹងចំណាយថ្លៃដើម។
២- ការថែមទំនិញឬផ្តល់ជារង្វាន់នូវទំនិញដែលមិនមែនជាស្តុកសម្រាប់លក់ឬរង្វាន់ផ្សេងៗក្រៅពីទំនិញ
ការផ្គត់ផ្គង់ទំនិញដោយមានថែមឬផ្តល់រង្វាន់នូវទំនិញដែលមិនមែនជាស្តុកសម្រាប់លក់ឬរង្វាន់ផ្សេងៗក្រៅពីទំនិញ សហគ្រាសត្រូវអនុវត្តដូចខាងក្រោម៖
ក- មិនត្រូវបានចាត់ទុកជាការផ្គត់ផ្គង់ដែលជាកម្មវត្ថុនៃអាករលើតម្លៃបន្ថែម ប្រាក់រំដោះពន្ធលើប្រាក់ចំណូលនិងពន្ធលើប្រាក់ចំណូលឡើយ។
ខ- អាករលើតម្លៃបន្ថែមដែលសហគ្រាសបានបង់លើការទិញទំនិញយកមកប្រើប្រាស់សម្រាប់ការលក់ដោយមានថែមទំនិញឬផ្តល់ជារង្វាន់ មិនត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលឡើយ ប៉ុន្តែត្រូវបានអនុញ្ញាតជាចំណាយកាត់កងបានសម្រាប់គោលដៅពន្ធលើប្រាក់ចំណូល។
៣- ការអនុញ្ញាតជាចំណាយចំពោះការថែមទំនិញឬផ្តល់ជារង្វាន់ផ្សេងៗដល់អតិថិជនរបស់ខ្លួនដើម្បីជំរុញការលក់ដូចមានចែងក្នុងចំណុចទី១និងចំណុចទី២ ខាងលើ សហគ្រាសត្រូវអនុវត្តដូចខាងក្រោម៖
ក- ត្រូវបានអនុញ្ញាតជាចំណាយកាត់កងបាន សម្រាប់គោលដៅពន្ធលើប្រាក់ចំណូល។
ខ- ត្រូវកត់ត្រាឱ្យច្បាស់លាស់ក្នុងបញ្ជីគណនេយ្យ និងត្រូវមានសក្ខីបត្រគាំទ្រ ដូចមានចែងក្នុងបទប្បញ្ញត្តិ ស្តីពីពន្ធលើប្រាក់ចំណូល ព្រមទាំងរក្សាទុកឯកសារក្នុងរយៈពេល ១០ឆ្នាំ សម្រាប់គោលដៅពន្ធដារ។
៤- កាតព្វកិច្ចដទៃទៀតរបស់សហគ្រាស
ក- ការថែមទំនិញឬផ្តល់រង្វាន់នូវទំនិញជាស្ដុកសម្រាប់លក់ និងទំនិញដែលមិនមែនជាស្តុកសម្រាប់លក់ ឬរង្វាន់ផ្សេងៗក្រៅពីទំនិញ សហគ្រាសត្រូវបំពេញលក្ខខណ្ឌទាំងបីដូចខាងក្រោម៖
– ត្រូវមានគោលការណ៍ និងឯកសារផ្ទៃក្នុងច្បាស់លាស់អំពីការពង្រីកទីផ្សារ ដែលមានការសម្រេចពីថ្នាក់ដឹកនាំរបស់សហគ្រាស ដោយមានបញ្ជាក់អំពីលក្ខខណ្ឌនៃការលក់ដោយមានថែមទំនិញ (បរិមាណ តម្លៃ លក្ខខណ្ឌនៃការលក់ទំនិញដែលត្រូវថែម) ឬផ្តល់រង្វាន់នូវទំនិញ និងរយៈពេលនៃការពង្រីកទីផ្សារ ត្រូវអនុវត្តជាទូទៅចំពោះអតិថិជន ស្របតាមគោលការណ៍និងលក្ខខណ្ឌនៃការលក់ដោយមានថែមទំនិញ ឬផ្តល់រង្វាន់នូវទំនិញឬរង្វាន់ផ្សេងៗក្រៅពីទំនិញ
– ត្រូវមានការផ្សព្វផ្សាយជាសាធារណៈ។
ខ- សម្រាប់គោលដៅនៃការប្រកាសបង់ពន្ធអាករប្រចាំខែ សហគ្រាសត្រូវរៀបចំបណ្ណលក់សម្រាប់ប្រកាសពន្ធ (Tax Sale Voucher) សរុបប្រចាំខែ ដោយបូកសរុបតម្លៃនៃទំនិញដែលបានថែមឬផ្តល់រង្វាន់ជាទំនិញ ជាប់អាករឬរង្វាន់ផ្សេងៗក្រៅពីទំនិញ ដើម្បីប្រកាសបង់ពន្ធអាករនៅក្នុងប្រព័ន្ធប្រកាសពន្ធអាជីវកម្មប្រចាំខែ តាមអនឡាញ (e-Filing)។ ទម្រង់បណ្ណលក់សម្រាប់ប្រកាសពន្ធសរុបប្រចាំខែ ត្រូវមានកាលបរិច្ឆេទ លេខ រៀងជាលំដាប់ពេញមួយឆ្នាំ និងព័ត៌មានដូចគំរូក្នុងឧបសម្ព័ន្ធនៃសេចក្ដីណែនាំនេះ ដោយត្រូវបំពេញព័ត៌មានតាមប្រភេទអាជីវកម្មដូចខាងក្រោម៖
– សហគ្រាសផលិតក្នុងស្រុកនូវទំនិញជាប់អាករពិសេស និង/ឬអាករសម្រាប់បំភ្លឺសាធារណៈ ត្រូវបំពេញ ព័ត៌មាននៅក្នុងទម្រង់បណ្ណលក់ទី១
– សហគ្រាសនាំចូលនូវទំនិញជាប់អាករសម្រាប់បំភ្លឺសាធារណៈ ត្រូវបំពេញព័ត៌មាននៅក្នុងទម្រង់បណ្ណលក់ទី២
– សហគ្រាសផលិតឬនាំចូលឬផ្គត់ផ្គង់ទំនិញទូទៅ (មិនជាប់អាករពិសេស និង/ឬអាករសម្រាប់បំភ្លឺ សាធារណៈ) ត្រូវបំពេញព័ត៌មាននៅក្នុងទម្រង់បណ្ណលក់ទី៣
– សហគ្រាសផលិតក្នុងស្រុកនូវទំនិញជាប់អាករពិសេស និង/ឬអាករសម្រាប់បំភ្លឺសាធារណៈ និងសហគ្រាសនាំចូលនូវទំនិញជាប់អាករសម្រាប់បំភ្លឺសាធារណៈ ត្រូវបំពេញព័ត៌មាននៅក្នុងទម្រង់បណ្ណលក់នីមួយៗ ទៅតាមប្រភេទអាជីវកម្មដាច់ដោយឡែកពីគ្នា។




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ