ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ស្ពឺព្រមានបិទអាជីវកម្ម និងដកហូតអាជ្ញាប័ណ្ណ ករណីមិនអនុវត្តតាមសេចក្តីណែនាំទប់ស្កាត់ជំងឺកូវីដ១៩
អាជ្ញាធរខេត្តកំពង់ស្ពឺបានព្រមានធ្ងន់ៗចំពោះម្ចាស់អាជីវកម្ម ខារ៉ាអូខេ ក្លឹបកំសាន្ត និង ភោជនីយដ្ឋានគ្រប់ប្រភេទ ដែលមិនស្តាប់តាមការណែនាំរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ អាជ្ញាធរនឹងមានវិធានការតាមផ្លូវច្បាប់ដូចជា បិទអាជីវកម្ម ដកអាជ្ញាប័ណ្ណ នឹងឈានដល់ការកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។

ការរឹតបន្តឹង និងព្រមានធ្ងន់ៗដល់ម្ចាស់អាជីវកម្ម ការ៉ាអូខេ ក្លឹបកំសាន្ត ហាងផឹកស៊ីនេះ គឺធ្វើឡើងដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ចូលសហគមន៍តែម្តង ។
ជាក់ស្តែង នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ដោយអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ចុះត្រួតពិនិត្យតាមបណ្ដា បារ ខារ៉ាអូខេ និងក្លឹបកំសាន្តនានាទូទាំងខេត្ត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅតាមសហគមន៍ ។

ការត្រួតពិនិត្យតាម បារ ការ៉ាអូខេ ក្លឹបរាត្រី និងហាងផឹកស៊ីនេះ ត្រូវបានធ្វើឡើងតាមការចង្អុលបង្ហាញរបស់លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៃគណៈបញ្ជាការឯកភាពខេត្ត។
ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត លោក សរ សុពត្រា បានព្រមានថា ក្នុងករណីអស់លោក លោកស្រី ដែលជាម្ចាស់អាជីវកម្ម ក្លឹបកំសាន្ត ការ៉ាអូខេ ហាងផឹកស៊ី នៅតែរំលោភបំពានមិនអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត រដ្ឋបាលខេត្តនឹងអនុវត្តនូវវិធានការមួយចំនួន រួមមាន៖ ការបិទអាជីវកម្ម ការដកហូតអាជ្ញាប័ណ្ណ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីអនុវត្តតាមច្បាប់ ។

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ