ព័ត៌មានជាតិ
មន្ត្រីរដ្ឋាភិបាល ថា សារអបអរសាទររបស់សម្ដេចធិបតី ចំពោះលោក ត្រាំ ជាឥរិយាបថប្រទេសជាមិត្ត
មន្ត្រីរដ្ឋាភិបាល ថ្លែងថា សារអបអរសាទររបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ចំពោះជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ដែលជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក គឺបង្ហាញពីឥរិយាបថរបស់កម្ពុជាចំពោះប្រទេសជាមិត្ត។

ភ្លាមៗ ក្រោយទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក ពោលគឺនាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតអបអរសាទរចំពោះលោក ដូណាល់ ត្រាំ (Donald J. Trump) ដែលបានជាប់ជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងចាត់ទុកលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា គឺជាលិខិតកោតសរសើរ ជាលិខិតអបអរសាទរចំពោះប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ហើយក៏ជាលិខិតអបអរសាទរការវិលត្រឡប់មកវិញរបស់លោក ដូណាល់ ត្រាំ ដែលមកកាន់កាប់តំណែងប្រធានាធិបតីអាមេរិកជាថ្មីម្ដង។

«ដូច្នេះប្រតិកម្មរបស់កម្ពុជា គឺជាប្រតិកម្មនៃប្រទេសជាមិត្តរបស់សហរដ្ឋអាមេរិក កម្ពុជាគ្មានសត្រូវនៅឆាកតំបន់ និងគ្មានសម្រូវនៅឆាកអន្តរជាតិទេ កម្ពុជាចង់ធ្វើជាមិត្តនៃបណ្ដាប្រទេសទាំងតូចទាំងធំ ហើយកម្ពុជាចង់ធ្វើជាមិត្តនឹងកំពូលមហាអំណាចពិភពលោក គឺសហរដ្ឋអាមេរិក»។ ការគូសបញ្ជាក់ដូច្នេះរបស់លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានធ្វើឡើងនាយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពេលចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ នៅទីក្រុងគុនមីង ប្រទេសចិន។

បើតាមលោក តាន់ ហ្សង់ហ្វ្រង់ស័រ លោក ដូណាល់ ត្រាំ នឹងចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកផ្លូវការ ចាប់ពីខែមករា ឆ្នាំ២០២៥ ខាងមុខ ដែលជាឆ្នាំ នៃខួបលើកទី៧៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-អាមេរិក ផងដែរ។ លោក ហ្សង់ហ្វ្រង់ស័រ បញ្ជាក់ថា ក្នុងបរិបទនេះ កម្ពុជា ប្រាថ្នាចង់ឃើញទំនាក់ទំនងកម្ពុជា និងអាមេរិកឱ្យកាន់តែរឹងមាំ ខណៈកម្ពុជា ពេលនេះ ក៏ជាប្រទេសសម្របសម្រួលកិច្ចសន្ទនាដៃគូអាស៊ាន និងអាមេរិក ដោយកម្ពុជា នឹងប្ដេជ្ញាយកឱកាសដ៏ល្អនេះ ដើម្បីរកគ្រប់មធ្យោបាយធ្វើយ៉ាងណាឱ្យទំនាក់ទំនងនេះកាន់តែល្អថែមទៀត៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ