Connect with us

ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី ៣១ តុលា ប.ស.ស បានរៀបចំចុះបញ្ជីសមាជិកចល័ត តាមទីប្រជុំជន ក្រសួង ស្ថាប័ន និងផ្សារ ជាង ២១ ម៉ឺននាក់

បានផុស

នៅ

គិត​ត្រឹម​ថ្ងៃទី ​៣១ ​ខែតុលា ​ឆ្នាំ ​២០២៤​ នេះ ​ប​.​ស​.​ស​. បាន​សហការ​ចុះបញ្ជី​សមាជិក​នៅតាម​ក្រសួង ស្ថាប័ន ផ្សារ និង​សង្កាត់ ​ជាង​ ២១​ ម៉ឺន​នាក់ ​ក្នុងនោះ​ស្រី​ជាង ​១០​ ម៉ឺន​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត ហេង សុផាន់​ណា​រិ​ទ្ធ អគ្គនាយករង ប​.​ស​.​ស​. តំណាង លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក ប​.​ស​.​ស បានឱ្យដឹង​នៅក្នុង​កិច្ចប្រជុំ​ពិនិត្យ​លើ​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​ នៃ​ការអនុវត្ត​គម្រោង​ពង្រីក​ការចុះបញ្ជី​សមាជិក ប​.​ស​.​ស​.​ កាលពី​ថ្ងៃទី​ ០៧ ​វិច្ឆិកា ថា ​ពង្រីក​ការចុះបញ្ជី​សមាជិក ប​.​ស​.​ស​.​មាន​រយៈពេល ចំនួន ៣​ ខែ ៨​ ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​ ២៨ ខែសីហា ដល់​ថ្ងៃទី​ ៦ ខែធ្នូ ឆ្នាំ ​២០២៤ ហើយ​សម្រាប់​វឌ្ឍនភាព​ នៃ​ការអនុវត្ត​គម្រោង​គិត​មក​ត្រឹម​ថ្ងៃទី​ ៣១ ខែតុលា ឆ្នាំ​ ២០២៤ ប​.​ស​.​ស​. បានរៀបចំ​ការចុះបញ្ជី​ចល័ត​នៅតាម​ទីប្រជុំជន នៃ​រាជធានី​/​ខេត្ត​គោលដៅ សរុប​ចំនួន ១៩ ​លើក​ ស្មើនឹង​ ២០​ ទីតាំង ដែល​បាន​ចុះបញ្ជី​សមាជិក​ថ្មី​តាមរយៈ​ស្តង់​ចល័ត​ចំនួន ៧ ០៥៥ ​នាក់។

ជាមួយគ្នានេះ ក្រុមការងារ ប​.​ស​.​ស​. ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ​តាមរយៈ​បណ្ដាញ​សង្គម​នានា ព្រមទាំង​បាន​ចុះ​ចែក​ខិត្តបណ្ណ​ដោយ​ផ្ទាល់​នៅតាម​ទីតាំង​គោលដៅ ដើម្បី​កៀរគរ​ប្រជាពលរដ្ឋ​មក​ធ្វើការ​ចុះបញ្ជី​ក្នុង​ស្តង់​ចល័ត​ផងដែរ។

លោក​បណ្ឌិត​បាន​បន្តទៀត​ថា​ តាមរយៈ​ការអនុវត្ត​គម្រោង​នេះ បើ​សរុប​ជា​ទិន្នន័យ​រួម ត្រឹម​ថ្ងៃ​ដូចគ្នា​ខាងលើនេះ ប​.​ស​.​ស​. បាន​សហការ​ចុះបញ្ជី​សមាជិក​នៅតាម​ក្រសួង ស្ថាប័ន ផ្សារ និង​សង្កាត់ សរុប​ចំនួន ២១០ ២៥២​ នាក់ ស្រី ១០៦ ៣៣២​ នាក់ ដែល​ក្នុងនោះ​ក៏មាន​កម្មករ-និយោជិត​ក្នុង​របប​ភាគទាន​ជា​កាតព្វកិច្ច​មាន​ចំនួន ៩០ ៣៧៤​ នាក់ បុគ្គល​ស្វ័យ​និ​យោជន៍ ៨៧ ៤៨២ ​នាក់ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ចំនួន ៣២ ៣៩៦​ នាក់។

លោក​បណ្ឌិត បាន​បន្ថែម​ថា ​ការ​រៀបចំ​ស្តង់​ចុះបញ្ជី​ចល័ត​នេះ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ជា​អាជីវករ និង​អ្នក​ប្រកប​របរ​ផ្ទាល់ខ្លួន​ក្នុងការ​ស្នើសុំ​ប័ណ្ណសមាជិក ប​.​ស​.​ស ដោយ​មិនចាំបាច់​ចំណាយ​ពេលវេលា​ក្នុងការ​ធ្វើដំណើរ​ទៅមក​ដោយផ្ទាល់​មក​ស្នើសុំ​ប័ណ្ណ ប​.​ស​.​ស​. នៅតាម​ទីស្នាក់ការ ប​.​ស​.​ស។ ដោយឡែក​សម្រាប់​ម្ចាស់​អាជីវកម្ម​ ឬ ​ម្ចាស់ផ្ទះ ដែលមាន​ប្រើប្រាស់​កម្មករ-និយោជិត ឬ​បុគ្គលិក​ចាប់ពី​ម្នាក់​ឡើងទៅ​ ក៏​អាចមក​ប្រឹក្សា និង​បំពេញ​ព័ត៌មាន​ចុះបញ្ជី​សហគ្រាស​នៅ​ស្តង់​ចល័ត​នេះ​បាន​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម