ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ និងខេត្តកោះកុង ទទួលបានមេដាយមាសពីការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ”
ក្រសួងមហាផ្ទៃ និងខេត្តកោះកុង ទទួលបានមេដាយមាសពីការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ក្នុងព្រឹតិ្តការណ៍កីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទន្លេរវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ តំណាងដ៏ខ្ពង់ខ្ពស់ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ព្រមទាំងលោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ”ទូកនាគ” ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ស្ថិតនៅទំនប់តាណេង ច្រាំងតាបុល ទន្លេវ៉ៃគោ ក្រុងស្វាយរៀង នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤។
មានប្រសាសន៍ក្នុងឱកាសនោះ លោក សរ សិទ្ធិ បានថ្លែងការកោតសរសើរដល់រដ្ឋបាលខេត្តស្វាយរៀង និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានសហការគ្នា រៀបចំធ្វើពិធីប្រណាំងទូកខ្នាតអន្តរជាតិ(ទូកនាគ) នៅតាមដងទន្លេវ៉ៃគោ ដែលជាទីតាំងដ៏ល្អប្រសើរសម្រាប់ការប្រារព្ធធ្វើពិធីបុណ្យអុំទូកម្ដងៗ។ លោករដ្ឋលេខាធិការ បានផ្តាំផ្ញើដល់ក្រុមកីឡាករអុំទូកទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងហ្វឹកហាត់កីឡាអុំទូកឱ្យកាន់តែល្អប្រសើរបន្ថែមទៀតដើម្បីសុខភាព សាមគ្គីភាព មិត្តភាព និងសន្តិភាព។

ជាលទ្ធផល ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ក្នុងព្រឹតិ្តការណ៍កីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ នេះខេត្តកោះកុងទទួលបានមេដាយមាស១ ក្រសួងមហាផ្ទៃទទួលបានមេដាយមាស១ ក្រសួងការពារជាតិទទួលបានមេដាយប្រាក់២ ខេត្តព្រៃវែងទទួលបានមេដាយសំរិទ្ធ១ ខេត្តកណ្តាលទទួលបានមេដាយសំរិទ្ធ១។
ក្នុងឱកាសនោះដែរ គណៈអធិបតីក៏បានធ្វើពិធីប្រគល់ទង់ ពានជ័យលាភី និងថវិកាមួយចំនួន ព្រមទាំងបំពាក់មេដាយដល់កីឡាអុំទូកពីលេខ១ ដល់លេខ៣ ដែលមកប្រកួតនៅខេត្តស្វាយរៀងនេះផងដែរ៕
ដោយ៖ ភក្តី




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ