ព័ត៌មានជាតិ
ដើមខែវិច្ឆិកា តម្លៃស្វាយកែវរមៀតខេត្តកំពង់ស្ពឺធ្លាក់ថ្លៃ មន្រ្តីជំនាញលើកមកពីកត្តាចម្បងចំនួន ២
លោក ជូ សារឹម ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្តកំពង់ស្ពឺបានឱ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី០៨ ខែវិច្ឆិកា នេះថា នៅសប្តាហ៍ទី១ និងទី២ ដើមខែវិច្ឆិកានេះ តម្លៃស្វាយកែវរមៀតខុសរដូវនៅក្នុងខេត្តកំពង់ស្ពឺបានធ្លាក់ថ្លៃ ដោយសារតែប្រឈមនឹងកត្តាចម្បងចំនួន ២។

លោក ជូ សារឹម បានលើកកត្តាចម្បងដែលធ្វើឲ្យតម្លៃផ្លែស្វាយធ្លាក់ថ្លៃ ទី១ ដោយសារបញ្ហាអាកាសធាតុប្រែប្រួល ក្តៅ សើម ភ្លៀង ធ្វើឱ្យផ្លែស្វាយផ្កាជ្រុះ ពណ៌ផ្លែស្វាយខូចសម្បុរមិនល្អ និងទី២ ដោយសារឈ្មួញក្នុងស្រុក និងក្រៅស្រុក បញ្ជាទិញស្វាយដែលត្រូវស្តង់ដាទីផ្សារប៉ុណ្ណោះ។
លោក ជូ សារឹម បានលើកពីតម្លៃផ្លែស្វាយដែលមានគុណភាពស្តង់ដា ក្នុងមួយគីឡូអាចលក់បានតម្លៃចន្លោះពី ៨០០ រៀល ទៅ ១ ១០០ រៀល ខណៈផ្លែស្វាយអន់ពណ៌ ដឹកដល់រោងចក្រតម្លៃចន្លោះពី ៦០០ រៀល ទី ៧០០ រៀលក្នុងមួយគីឡូ។
ជាមួយគ្នានេះ លោក តុប សុភារៈ ប្រធានការិយាល័យ កសិឧស្សាហកម្មខេត្តកំពង់ស្ពឺក៏ឱ្យដឹងប្រហាក់ប្រហែលគ្នាដែរថា ស្វាយកែវរមៀតខុសរដូវឆ្នាំនេះធ្លាក់ថ្លៃ ដោយសារប្រឈមបញ្ហាអាកាសធាតុផង និងតម្រូវការទីផ្សារផង។
កសិករដាំស្វាយរំពឹងទៅលើទីផ្សារទាំងការនាំចេញក្នុងស្រុក និងក្រៅស្រុក ប៉ុន្តែដោយសារឆ្នាំនេះតម្រូវការទីផ្សារខាងក្រៅទាបជាងបរិមាណកសិករប្រមូលផលបាន ទើបធ្វើឱ្យតម្លៃស្វាយមានការធ្លាក់ចុះបែបនេះ។ នេះបើតាមលោក តុប សុភារៈ។
សម្រាប់តម្លៃ លោក តុប សុភារៈ បានបញ្ជាក់ថា បើកសិករដឹកដល់រោងចក្រផ្ទាល់ អាចទទួលបានតម្លៃចន្លោះពី ៦០០ រៀល ទៅ ៧០០ រៀលក្នុងមួយគីឡូ ខណៈតម្លៃទិញដល់ចម្ការអាចបានត្រឹម ៤០០ រៀលក្នុងមួយគីឡូប៉ុណ្ណោះ។


ប្រសិនតម្លៃស្វាយនៅតែធ្លាក់ចុះបែបនេះ លោក តុប សុភារៈ បានណែនាំដល់កសិករគួរសហការជាមួយរោងចក្រកែច្នៃស្វាយក្នុងស្រុក ដើម្បីចងក្រងទៅជាសមាគមសម្រាប់លក់ឱ្យរោងចក្រដើម្បីរក្សាតម្លៃឲ្យមានស្ថេរភាព។
ខេត្តកំពង់ស្ពឺមានផ្ទៃដីដាំដុះស្វាយកែវរមៀតសរុបប្រមាណជាង ៦ ម៉ឺនហិតា ដែលផ្ទៃដីហុចផលមាន ៥ ម៉ឺនហិតា ក្នុងនោះស្រុកដែលដាំដុះស្រាយច្រើនជាងគេមាន ២ ស្រុក គឺស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល