Connect with us

ព័ត៌មានជាតិ

សាលាតិចណូ ច្រានចោលព័ត៌មានដែលចុះផ្សាយថា លក់ទៅឱ្យឈ្មួញក្រោមរូបភាពដោះដូរដី

បានផុស

នៅ

នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅថា សាលាតិចណូ បានចេញសេចក្តីប្រកាសបដិសេធចំពោះការផ្សាយរបស់ VOD Khmer ដែលថាវិទ្យាស្ថាននេះត្រូវបានលក់ទៅឱ្យឈ្មួញក្នុងរូបភាពដោះដូរដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការច្រានចោលនេះ​ធ្វើឡើងបន្ទាប់ពី កាលពីថ្ងៃទី៧ ខែវិច្ឆិកា VOD Khmer បានផ្សាយលើហ្វេសប៊ុក តិកតុ និងយូធូបថា «វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅកាត់ថាសាលាតិចណូ ត្រូវ គេលក់ឱ្យឈ្មួញហើយក្រោមរូបភាពដោះដូរដី»។ ជុំវិញករណីនេះ សាលាតិចណូបានច្រានចោល និងបដិសេធទាំងស្រុង និងចាត់ទុកថាការផ្សាយនេះមិនពិត មិនមានមូលដ្ឋានច្បាស់លាស់ បង្ខូចកេរ្តិ៍ឈ្មោះរបស់វិទ្យាស្ថាន បំពុលសង្គម និងមានបំណងឱ្យមហាជនមានការភាន់ច្រឡំ។

ប្រភពខាងលើបានបកស្រាយថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បាននិងកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពិសោធន៍ និងសាស្ត្រាចារ្យ អ្នកស្រាវជ្រាវពូកែៗជាបន្តបន្ទាប់ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សលើការស្រាវជ្រាវជំនាញវិស្វកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលត្រូវបានទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏បានពង្រីកសាខារបស់ខ្លួនបន្ថែមទៀត ដោយកំពុងសាងសង់សាខារបស់វិទ្យាស្ថានមួយទៀតនៅតាមបណ្តោយមហាវិថីវិមានឈ្នះឈ្នះផងដែរ។

ជាមួយនឹងការច្រានចោលទាំងស្រុងនេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏បានស្នើទៅកាន់ VOD Khmer ត្រួតពិនិត្យ និងកែតម្រូវការផ្សព្វផ្សាយព័ត៌មានមិនពិតខាងលើផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

EU គ្រោងបង្កើនវិធានការវាយបក ទៅនឹង​ពន្ធចុង​ក្រោយរបស់ ត្រាំ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

​​​មានការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញអំពើ​ហិង្សា​​​ផ្ទុះ​​​ឡើង​ចំថ្ងៃ​ប្រកាសសាលក្រម លោក Yoon

ព័ត៌មានជាតិ៥០ នាទីutes មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹក និងសង្គមជាតិ

ព័ត៌មានជាតិ៥៦ នាទីutes មុន

វិស័យអប់រំ​ខេត្តក្រចេះរីកចម្រើន​ រហូត​ជាប់ជយលាភី​ប្រកួតប្រជែង​ថ្នាក់ជាតិឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

WHO សហការរៀបចំវេទិកាសុខភាពសកលអាស៊ីប៉ាស៊ីហ្វិកជាមួយរដ្ឋសភាកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម