ព័ត៌មានជាតិ
លើសពីទំនប់ស្តុកទឹក ទំនប់សែនសុខដុម ផ្ដល់ជាទីតាំងសម្រាប់ការប្រណាំងទូកង ក្នុងខេត្តមណ្ឌលគិរី
ទំនប់សែនសុខដុម នៅកណ្តាលក្រុងសែនមនោរម្យ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីចុងខែតុលា បានក្លាយជាទីតាំងមួយអនុញ្ញាតឱ្យរដ្ឋបាលខេត្តមណ្ឌលគិរីយកធ្វើជាកន្លែងប្រណាំងទូកង អបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក។ ពិធីប្រណាំងទូកក្នុងខេត្តមណ្ឌលគិរី នឹងធ្វើឡើងនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ចំថ្ងៃព្រះរាជពិធីបុណ្យអុំទូកតែម្ដង។

គិតត្រឹមថ្ងៃទី០៨ ខែវិច្ឆិកា នេះ គេសង្កេតឃើញថាមានទូកងជាង១០ហើយ បានទម្លាក់ជាបណ្តើរៗ ចូលទៅក្នុងទំនប់សែនសុខដុមទីតាំងប្រកួត និងមានការហាត់សមពីសំណាក់ចំណុះទូកនីមួយៗ ដែលការទម្លាក់ទូកចូល និងការហាត់សមនេះ បានធ្វើឲ្យភ្ញៀវទេសចរណ៍ និងអ្នកទស្សនាគាំទ្រច្រើនកុះករ មកទស្សនា។

ក្រៅពីការប្រណាំងទូក នៅក្នុងពិធីនេះ ក៏នឹងមានការតាំងពិព័រណ៌ផលិតផលរបស់ខេត្តមណ្ឌលគិរី នៅលើខ្នងទំនប់សែនសុខដុម ដែលរំពឹងថាមានការចូលរួមពីសំណាក់អាជីវករជាច្រើនផងដែរ។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី២ ហើយដែលមានព្រឹត្តិការណ៍ប្រណាំងទូក ង ខ្នាតតូចបែបប្រពៃណីនៅកណ្ដាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បន្ទាប់ពីរៀបចំលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្ដខេត្តភាគឦសានមួយនេះ កាលពីឆ្នាំ២០២៣៕
អត្ថបទ៖រៀម សុខហេង




-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល