ព័ត៌មានជាតិ
ទូកងល្បីឈ្មោះចំណុះ ៧៥ នាក់មួយនៅខេត្តក្រចេះសន្យាសាងកេរ្តិ៍ឈ្មោះ យកជ័យជំនះជូនភូមិស្រុក
ក្រុមកីឡាករទូកងល្បីឈ្មោះមួយក្នុងខេត្តក្រចេះ បានត្រៀមខ្លួននិងបានប្តេជ្ញាចិត្តយកជ័យជំនះឱ្យខានតែបាន ក្នុងឱកាសចូលរួមព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីត អកអំបុក និងសំពះព្រះខែនៅរាជធានីភ្នំពេញ។

ខណៈដែលអភិបាលខេត្តក្រចេះ លោក វ៉ា ថន បានចុះជួបសំណេះសំណាលក្រុមកីឡាករទូកខេត្តក្រចេះ ដែលត្រៀមចូលរួមព្រះរាជពិធីបុណអុំទូក អកអំបុក និងបណ្តែតប្រទីបនៅរាជធានីភ្នំពេញនៅសប្តាហ៍ក្រោយនេះ លោក ញ៉ក់ ចិន ជាគណៈកម្មការនិងជាកីឡាករចំណុះទូកង ឈ្មោះ សុវណ្ណបទុមសែនជ័យបារមីលោកតាអ៊ំ ដែលជាទូកល្បីឈ្មោះមួយស្ថិតនៅវត្តជ្រោយស្នែងក្របី ឃុំកំពង់គរ ស្រុកព្រែកប្រសព្វ បានឱ្យដឹងថា ខណៈដែលព្រះរាជពិធីបុណ្យអុំទូកកាន់តែកៀក កីឡាករចំណុះទូកទាំងអស់បានខិតខំហ្វឹកហាត់ ដោយបានប្ដេជ្ញាចិត្តនឹងប្រឹងប្រែងយកជ័យជំនជាកិត្តិយសសម្រាប់ភូមិ ស្រុកខេត្តវិញ។
លោកបន្តថា ទូកង សុវណ្ណបទុមសែនជ័យបារមីលោកតាអ៊ំ ដែលជាទូកល្បីឈ្មោះមួយស្ថិតនៅវត្តជ្រោយស្នែងក្របី ជាទូកវែងខ្នាតពិសេសដែលមានចំណុះរហូតដល់ទៅ ៧៦នាក់។

លោកថា ចាប់តាំងពីបង្កើតទូកង ឈ្មោះ សុវណ្ណបទុមសែនជ័យបារមីលោកតាអ៊ំនេះមក គឺបានចូលរួមប្រណាំងបានចំនួន ២ដង ក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីត អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ ប៉ុន្តែក្រោយមកត្រូវបានអាកខានដោយសារជំងឺកូវិដ-១៩។

គួររំលឹកថា ទូកង ឈ្មោះ សុវណ្ណបទុមសែនជ័យបារមីលោកតាអ៊ំ គឺជាទូកង ខ្នាតពិសេសមួយ ក្នុងចំណោមទូកងខ្នាតពិសេសទាំង ៥ នៅក្នុងខេត្តក្រចេះ ដែលមាន កេរ្តិ៍ឈ្មោះបោះសម្លេង ក្នុងការប្រកួតប្រណាំង នាពេលកន្លងមក៕
ដោយ ៖ ប្រុញ វិធិន






-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?