Connect with us

ព័ត៌មានជាតិ

ខេត្តសៀមរាប រៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ៩វិច្ឆិកា

បានផុស

នៅ

ក្រុមប្រឹក្សាខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងកងយោធភូមិភាគទី៤ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ (៩វិច្ឆិកា១៩៥៣ – ៩វិច្ឆិកា២០២៤) នៅបរិវេណវិមានរំលឹកគុណអតីតវរៈយុទ្ធជន ខេត្តសៀមរាប។ ពិធីនេះ មានការពីលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរខេត្ត មេបញ្ជាការ មេបញ្ជាការរងយោធភូមិភាគទី៤ តំបន់ប្រតិបត្តិការសិករងខេត្តសៀមរាប កំពង់ធំ និងខេត្តព្រះវិហារ មេបញ្ជាការកងរាជអាវុធហត្ថ ស្នងការ និងម​ន្រ្តីពីស្ថាប័នពាក់ព័ន្ធប្រមាណ៥០០នាក។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣-ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺជាទិវាប្រវត្តិសាស្ត្រ ដើម្បីរលឹកឡើងវិញនូវគំរូវីរភាពដ៏អង់អាចក្លាហាន ស្មារតីពលីកម្មដ៏ធំធេងរបស់យុទ្ធជន យុទ្ធនារី និងប្រជាជនជំនាន់មុនក្នុងបុព្វហេតុតស៊ូប្រឆាំងសត្រូវឈ្លានពាន ដណ្តើមឯករាជ្យជូនជាតិមាតុភូមិ និងស្នាដៃរួមចំណែកកសាង អភិវឌ្ឍប្រទេសជាតិនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ។ ខួបលើកទី៧១ទិវាបុណ្យឯករាជ្យជាតិនេះ មានការរៀបចំដាក់កម្រងផ្កា គោរពបូជា ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរៈយុទ្ធជន យុទ្ធនារី និងវីរៈនៃកងយោធពលខេមរៈភូមិន្ទ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដែលបានពលីលះបង់ជីវិត ក្នុងបុព្វហេតុនៃការតស៊ូទាមទារឯករាជ្យពីអាណានិគមបារាំង ព្រមទាំងការតស៊ូ ដើម្បីរំដោះប្រទេសជាតិនាថ្ងៃ៧ មករា ១៩៧៩ និងទប់ស្កាត់របបប្រល័យពូជសាសន៍ប៉ុលពត មិនឱ្យវិលត្រឡប់មកវិញ។

ដូចគ្នានៃបណ្តាឆ្នាំមុនៗដែរ ពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាឯករាជ្យជាតិ០៩វិច្ឆិកា ជាការរំលឹកនូវស្នាព្រះហស្ថនៃព្រះរាជបេសកកម្មរបស់សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណតស៊ូ ក្នុងក្របខណ្ឌទាមទាឯករាជ្យឱ្យកម្ពុជា បានរួចចាកផុតពីនឹមត្រួតត្រារបស់អាណានិគមនិយមបារាំង និងបានប្រកាសឯករាជ្យជាតិ នាថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

ផ្តើមចេញពីគំរូព្រះវីរៈភាពនេះ រាជរដ្ឋាភិបាលកម្ពុជាចាប់ពីអាណត្តិទី១ រហូតដល់អាណត្តិទី៧ ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមគោលនយោបាយឈ្នះ ឈ្នះរបស់សម្តេច និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនីតិកាលទី៧នៃរដ្ឋសភា បានធ្វើឲ្យប្រទេសជាតិ ទាំងមូលមានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ និងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើង គួរជាទីមោទនៈ ក្នុងទិសដៅថែរក្សា ការពាររដ្ឋធម្មនុញ្ញ និងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

ព័ត៌មានជាតិ២៤ នាទីutes មុន

មនុស្ស​ប្រមាណ២ពាន់នាក់ ចូល​គ្នា​រត់ប្រណាំង​ប្រមូល​ថវិកា​​ជូនអង្គការគ្រួសារថ្មី គាំទ្រការអប់​រំជន​មាន​ពិការភាព

នយោបាយ៥២ នាទីutes មុន

អតីត​សហការី​ទណ្ឌិត ​សម រង្ស៊ី៖ ​ជន​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៊ី​ មិន​ស័ក្តិសម​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ទេ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

ព័ត៌មានជាតិ២ ម៉ោង មុន

​លោកសុខ​ ពេញវុធ​ ត្រូវ​បាន​ប្រកាស​តែង​តាំង​ជា​ប្រធាន​ក្រុមការងារយុវជន​គណបក្ស​រាជធានី​ភ្នំពេញ​ជំនួស​លោក នួន ផារ័ត្ន

Sokha Hotels

ព័ត៌មានពេញនិយម