ព័ត៌មានជាតិ
ទូក ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងខេត្តបន្ទាយមានជ័យ ធ្វើពិធីក្រុងពាលីដើម្បីត្រៀមទៅប្រកួតថ្នាក់ជាតិនៅរាជធានីភ្នំពេញ
នៅសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក អ៊ុំ រាត្រី អភិបាលខេត្ត លោកអភិបាលរងស្រុក កងកម្លាំងទាំង៣ ប្រភេទ អាជ្ញាធរ សមត្ថកិច្ច និងពលរដ្ឋអ្នកគាំទ្រជាច្រើនាក់បានចូលរួមពិធីសែនក្រុងពលីប្រោះព្រំលើករាសីដល់ចំណុះទូក ង ឈ្មោះ សុវណ្ណរាជសីហ៍ បារមីបន្ទាយមហានគរ មានចំណុះ ៧៦នាក់ ជាទូកជាប់លេខ១ នៅក្នុងវត្តគយម៉ែង ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ទូក ង នេះ ត្រូវចេញដំណើរននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ទៅប្រកួតថ្នាក់ជាតិ ដែលជាទូកជ័យលាភីក្នុងការប្រណាំទូកនៅក្នុងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៧ ខែតុលាឆ្នាំ ២០២៤ កន្លងមកលើស្ទឹងទឹកថ្លា នាបរិវេណសាកលវិទ្យាល័យជាតិមានជ័យ ផ្លូវជាតិលេខ៥ ផ្លូវដែកនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដែលមានភ្ញៀវទៅទស្សនា២ថ្ងៃជាង១៣ម៉ឺននាក់

លោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា ការធ្វើក្រុងពាលី ទូក ង ឈ្មោះ សុវណ្ណរាជសីហ៍បារមីបន្ទាយមហានគរ ដែលមានចំណុះ ៧៦នាក់ ជាទូកលេខ១ នៅក្នុងវត្តគយម៉ែង ដើម្បីយកទៅប្រកួតនៅក្រុងភ្នំពេញនៅថ្ងៃទី១០នេះហើយ។ លោកអភិបាលខេត្តបានមានប្រសាសន៍បន្តទៀតថា ការប្រកួតចាញ់ ឈ្នះ គឺវាសំខាន់ណាស់សម្រាប់ដណ្តើមយកកេរ្តិ៍ឈ្មោះឲ្យខេត្ត កីឡាករនីមួយៗត្រូវបញ្ចេញអស់ពីកម្លាំងកាយចិត្ត ទោះបីការប្រណាំងទូកនេះជាប់លេខ១ លេខ ២ លេខ៣ លេខ៤ ក៏ដោយក៏មានកេរ្តិ៍ឈ្មោះដែរ តែស្មារតីនៃការរាប់អាន និងមានសាមគ្គីភាព រវាងកីឡាករ និងកីឡាករក៏វាសំខាន់ណាស់ដែរ។

លោក អ៊ុំ រាត្រី បន្តឲ្យដឹងទៀតថា ការធ្វើពិធីបួងសួង ក៏ដូចជាពិធីក្រុងពាលីនេះ គឺជាពិធីដែលស្ថិតក្នុងជំនឿតាមបែបព្រលឹងដែលប្រជាជនខ្មែរមានជំនឿជឿថា នៅលើលោកនេះ អ្នកខ្លាំងពូកែដែលបានចែកស្ថានទៅ ពិតជាបានប្រើប្រាស់ព្រលឹងរបស់ខ្លួននៅតាមថែរក្សាក្រុមកីឡាករទាំងអស់ នឹងមើលការខុសត្រូវដោយឬទ្ធានុភាពជួយគាំទ្រកីឡាករទាំងអស់ឲ្យមានមនសិការស្នេហាកីឡា ព្រោះកីឡាជា កេរ្តិ៍ដំណែលតាំងពីដូនតាមកម្លេះ។ ការប្រារព្ធពិធីនេះ ក៏បានបង្ហាញអំពីបេះដូងដ៏ទូលំទូលាយរបស់កីឡាករដែលបានរក្សាប្រពៃណីជំនឿនៃជាតិសាសន៍របស់ខ្លួនតាំងតែពីសម័យកាលដ៏រុងរឿងនៃអាណាចក្រអង្គរមកម្លេះ។

ក្នុងពិធីក្រុងពលី បួងសួងនេះដែរ លោកគ្រូអាចារ្យ បានធ្វើការបួងសួងបារមីដ៏ស័ក្តសិទ្ធ ព្រះធរណី ព្រះគង្គា និងបារមីព្រះមហាក្សត្រ គ្រប់ជំនាន់តាមជួយថែរក្សាកីឡាករទាំងអស់ពេលចេញប្រកួតឲ្យមានកម្លាំងខ្លាំងយកជ័យជំនះឲ្យបាននៅនៅពេលប្រកួតឲ្យខានតែបានផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង







-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ