Connect with us

ព័ត៌មានជាតិ

ទូតអូស្ត្រាលី៖ សិស្សនិស្សិតកម្ពុជាជាង២ម៉ឺននាក់ទទួលបានការបណ្តុះបណ្តាលជំនាញប្រកបដោយគុណភាពពីអូស្ត្រាលី

បានផុស

នៅ

លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ មកដល់បច្ចុប្បន្នមានសិស្សនិស្សិតកម្ពុជាសរុបប្រមាណជាង២២០០០០នាក់ ទទួលបានការបណ្តុះបណ្តាលជំនាញប្រកបដោយគុណភាពពីប្រទេសអូស្ត្រាលី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងបើកជាផ្លូវការនូវសន្និបាតបញ្ញវន្តពិភពលោកលើកទី១០ ដែលរៀបចំឡើងដោយ IDP​Education នៅសូហ្វីតែលភ្នំពេញ លោកឯកអគ្គរដ្ឋទូតបានបន្តថា សិស្សនិស្សិតកម្ពុជាសរុបប្រមាណជាង២២០០០០នាក់ទៅសិក្សាជំនាញនៅប្រទេសអូស្ត្រាលីតាមរយៈ Colombo Plan និងបន្តរហូតដល់សព្វថ្ងៃនេះតាមរយៈអាហារូបករណ៍ Australia Awards ។ លោកឯកអគ្គរដ្ឋទូតបានចាត់ទុកការអភិវឌ្ឍន៍ធនធានមនុស្ស គឺជាគន្លឹះវិវត្តន៍ទៅអនាគតដ៏រុងរឿងសម្រាប់កម្ពុជាហើយប្រទេសអូស្ត្រាលីបានក្លាយជាដៃគូដ៏សំខាន់ក្នុងការគាំទ្រការងារនេះ។

លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេស នៃ IDP Education និងជាស្ថាបនិកសន្និបាត GAC មានប្រសាសន៍ថាជំនួបសន្និបាតបញ្ញវន្តពិភពលោក គឺជាឱកាសក្នុងការស្វែងយល់អំពីសមិទ្ធិផលសម្រេចបានថ្មីៗ និងការចែករំលែកព័ត៌មានវិវន្តនានាក្នុងឧស្សាហកម្មពីថ្នាក់ដឹកនាំ និងបញ្ញវន្តមកពីជ៉ំវិញពិភពលោក។ នេះក៏ជាវេទិកាភ្ជាប់ភាពជាដៃគូថ្មីៗ ខណៈពេលដែលយើងទាំងអស់គ្នាអបអរសាទរការរួមចំណែកអភិវឌ្ឍ និងសំដៅពង្រឹងបន្ថែមកិច្ចគាំទ្រការងារនេះ។

លោក Marc Thayre ភារធារីស្ថានទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងដែរថាការបង្កើតទំនាក់ទំនងរវាងបញ្ញវន្ត គឺចាំបាច់ដើម្បីក្លាយជាអ្នកដឹកនាំព្រោះថា ទំនាក់ទនងល្អព្រមទាំងការបន្តរឹតចំណងមិត្តភាពនឹងជួយជំរុញបញ្ញវន្តអោយសម្រេចបាននូវការអភិវឌ្ឍន៍ក្នុងវិស័យតាមជំនាញដែលខ្លួនមានសម្រាប់ប្រទេសកម្ពុជា។ សន្និបាតបញ្ញវន្តពិភពលោកលើក (GAC) បង្កើតឡើងក្នុងឆ្នាំ ២០១៥ ជាវេទិកាដ៏អស្ចារ្យបង្ហាញពីសក្តានុពលធនធានមនុស្សប្រកបដោយគុណភាព និងជំរុញលើកកម្ពស់វិស័យអប់រំអន្តរជាតិសម្រាប់រាល់សិស្ស និស្សិត និងបញ្ញវន្តនៅកម្ពុជា។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយស្ថាប័ន IDP Education ឈានមុខគេលើពិភពលោកលើសេវាប្រឹក្សាយោបល់ទៅសិក្សានៅបរទេសជាមួយអ្នកជំនាញជាង ២៥០០ នាក់ប្រតិបត្តិការនៅ ២៣០ ការិយាល័យក្នុង ៩០ប្រទេស។

វត្តមានដំបូងនៅកម្ពុជាក្នុងឆ្នាំ ១៩៩២ IDP Education ជួបប្រឹក្សាយោបល់ដោយឥតគិតថ្លៃជាមួយសិស្ស និស្សិត
និងអាណាព្យាបាលដើម្បីបន្តការសិក្សានៅស្ថាប័នលំដាប់ពិភពលោកជាង ១៣០០ កន្លែងនៅទូទាំងសកលលោក។ ក្នុងនោះ សាលា ACE និង IDP IELTSក៏មានវត្តមានដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ជំនាញភាសាអង់គ្លេស
និងប្រឡងតេស្ត IELTS ព្រមទាំងអ្នកតំណាងកម្មវិធីអាហារូករណ៍នានារួមមាន Australia Awards, New Zealand Scholarships, Chevening និង Fulbright ជាដើម។

គួរបញ្ជាក់ថា សន្និបាតបញ្ញវន្តពិភពលោកលើកទី ១០បានដើរតួនាទីស្នូលក្នុងការលើកកម្ពស់វិស័យអប់រំអន្តរជាតិសម្រាប់សិស្ស និស្សិត និងបញ្ញវន្តនៅកម្ពុជា តាមរយៈពិព័រណ៍ការសិក្សា និងការងារព្រមទាំងកម្មវិធីចែករំលែកបទពិសោធន៍ពីការសិក្សា និងការងារជាមួយការចូលរួមពីសំណាក់វាគ្មិនឆ្នើមដែលបានបញ្ចប់ការសិក្សានៅបរទេស និងអ្នកតំណាងស្ថាប័នអប់រំលំដាប់ពិភពលោក។

សិស្ស និស្សិត និងអាណាព្យាបាលអាចចូលរួមក្នុងពិព័រណ៍ការសិក្សា និងការងារដោយឥតគិតថ្លៃរយះពេល ២ថ្ងៃ នាព្រឹកថ្ងៃទី ៩ វិច្ឆិកា នៅសណ្ឋាគារសូហ្វីភ្នំពេញ និងរសៀលថ្ងៃទី ១០ វិឆ្ឆិកា នៅសណ្ឋាគារសូហ្វីតែលអង្គរ ដើម្បីស្វែងយល់លម្អិតអំពីជម្រើសសិក្សាលក្ខខណ្ឌចូលរៀន ការដាក់ពាក្យ និងទិដ្ឋាការទៅសិក្សានៅបរទេសរួមមានប្រទេស​អូស្ត្រាលី ណូវែលហ្សេឡង់ ចក្រភពអង់គ្លេស អៀរឡង់ សហរដ្ឋអាមេរិក និងកាណាដា។

នៅក្នុងសន្និបាតក៏មានរៀបចំកម្មវិធីអាហារពេលល្ងាចរួមមានការបង្ហាញសិល្បះបុរាណខ្មែរដ៏ល្អឯក បានផ្សារភ្ជាប់អតីតសិស្ស និស្សិត អ្នកតំណាងស្ថាប័នអប់រំអន្តរជាតិមន្ត្រីក្នុងបណ្តាក្រសួង និងស្ថានទូតនានា សហគ្រិន និងថ្នាក់ដឹកនាំធុរកិច្ច និងសង្គមស៊ីវិលជាច្រើនជុំវិញពិភពលោកផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៩ វិនាទី មុន

ដើរចេញក្រៅខ្លះទៅ តារានិករទាំង១២ដួងនឹងជួបស្នេហ៍ពិតនៅកន្លែងណាមួយ

ព័ត៌មានជាតិ១ នាទី មុន

ទូតអូស្ត្រាលី៖ សិស្សនិស្សិតកម្ពុជាជាង២ម៉ឺននាក់ទទួលបានការបណ្តុះបណ្តាលជំនាញប្រកបដោយគុណភាពពីអូស្ត្រាលី

ព័ត៌មានជាតិ២ ម៉ោង មុន

ដើមពោធិព្រឹក្សចំនួន៣ដើម អារាធនាពីប្រទេសស្រីលង្កា ត្រូវបានដាំនៅក្នុងមណ្ឌលវិបស្សនា​ធម្មអង្គុលខេត្តសៀមរាប

ព័ត៌មានជាតិ២ ម៉ោង មុន

ទូក ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងខេត្តបន្ទាយមានជ័យ ធ្វើពិធី​ក្រុង​ពាលី​ដើម្បីត្រៀមទៅ​ប្រកួត​ថ្នាក់ជាតិនៅរាជធានៅភ្នំពេញ

ជីវិតកម្សាន្ដ២ ម៉ោង មុន

Angelina-Brad Pitt ជាតារាលំដាប់ពិភពលោក តែកូនៗគ្មានចិត្តដើរតាមគន្លងឪពុកម្តាយទេ

Sokha Hotels

ព័ត៌មានពេញនិយម