ព័ត៌មានជាតិ
រដ្ឋបាលរាជធានីកំពុងមមាញឹក ជួសជុលហេដ្ឋារចនាសម្ព័ន្ធ តុបតែងកែលម្អ ដេីម្បីទទួលព្រះរាជពិធីបុណ្យអុំទូក
រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងមមាញឹកក្នុងសកម្មភាពជួសជុលហេដ្ឋារចនាសម្ព័ន្ធ តុបតែងកែលម្អ ដេីម្បីលេីកកម្ពស់សោភណភាពរាជធានីភ្នំពេញឱ្យកាន់តែមានភាពស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរ ជាពិសេសក្នុងបំណងលេីកកម្ពស់មុខមាត់របស់ប្រទេសជាតិតែម្តង។

ជាក់ស្ដែងនៅពេលនេះ អង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាននិងកំពុងមមាញឹកសាងសង់បង្គន់អនាម័យ និងបន្ទប់ទឹកនិងពង្រាយបង្គន់អនាម័យចល័ត ព្រមទាំងធ្វើការជួសជុលតុបតែង កែលម្អនៅតំបន់ប្រារព្ធព្រះរាជពិធីបុណ្យអុំទូកដេីម្បីត្រៀមទទួលកីឡាករអុំទូក និងបងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកឆាប់ៗនេះ។

ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក ស៊ូ សាវ៉ន បានឱ្យដឹងថា ដោយមានការគិតគូរយ៉ាងយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ អង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបាននិងកំពុងមមាញឹកធ្វើការសាងសង់បង្គន់អនាម័យនិងបន្ទប់ទឹកព្រមទាំងពង្រាយ បង្គន់អនាម័យនិងបន្ទប់ទឹកចល័តសរុបជាង៦០០បន្ទប់ ដេីម្បីបម្រេីសេវាជូនបងប្អូនប្រជាពលរដ្ឋ ។

លោកបានបន្តថា ការងាររៀបចំបង្គន់និងបន្ទប់ទឹកមានបង្គន់ថ្ម១២ទីតាំងស្មេីនឹង១៤៦បន្ទប់ (មានស្រប់តាមសួន)បង្គន់ចល័ត១០០បន្ទប់(ចាប់ពីមុខផ្សាររាត្រីដល់សួនសម្តេចតេជោ បង្គន់ស័ង្កសីជីកមាន៣០០បន្ទប់ (កីឡាករអុំទូក) បន្ទប់ទឹកស័ង្កសីមាន១០០បន្ទប់ (កីឡាករអុំទូក)។

លោក ស៊ូ សាវ៉ន បានឱ្យដឹងទៀតថា ក្រុមការងារបានលាបច្រាំងទន្លេ(មុខពន្លាជ័យ) លាបក្បាច់បង់អង្គុយថ្មម៉ាប លាបបង់អង្គុយដែក៧០បង់លាបបង្គោលភើងថ្ម លាបរូបសំណាកតោ និងហ៊ុមព័ន្ធរបងសួនច្បារវិមានឯករាជ្យ សួនច្បារមាត់ទន្លេ(ចាប់ពីផ្សាររាត្រីដល់សាលសន្និសិីទចតុមុខ) ដាក់ ស្លាកសញ្ញាបង្ហាញទីតាំងសំខាន់ៗ ១២០ស្លាក ត្រៀម កម្លាំង សម្រាប់ បោសសំអាតសួនច្បាររយ:ពេល៤ថ្ងៃ(ចាប់ពីថ្ងៃ១៤ ១៥ ១៦និង១៧ខែវិច្ឆិកាឆ្នាំ២០២៤មានចំនួន ៣០០នាក់។

លោកបន្តថា ចំពោះការងារជួសជុលក្រានីតនិងការ៉ូឡាក្រុមការងារបានជួសក្រានីតសួនច្បារមាត់ទន្លេ(ចាប់ពីផ្សាររាត្រីដល់សាលសន្និសីទចតុមុខ) សួនច្បារថ្មើរជើងជួសការ៉ូឡាសួនឧទ្យានកាណាឌីយ៉ា និងជួសជុលការ៉ូឡានៅសួនប្រជាធិតេយ្យថ្មី។

លោក ស៊ូ សាវ៉ន បានបញ្ជាក់ផងដែរថា មកដល់ពេលនេះ ការងាររៀបចំបង្គន់ចំនួន៣០០បង្គន់និងបន្ទប់ងូតទឹកចំនួន២០០បន្ទប់ទឹកនៅតំបន់AនិងBនៅលើដីCCIC តំបន់Cនៅលើដីក្រុមហ៊ុនព្រីនស៍និងតំបន់Dនៅលើដីលោកអ្នកឧកញ៉ា សុខ គង់ សំរាប់កីឡាករអុំទូកស្នាក់នៅជិតរួចរាល់ហេីយ។ ចំណែកការងារឈួសពង្រាបដី រៀបចំកន្លែងស្នាក់នៅរបស់កីឡាករសម្រេច១០០%លាបច្រាំងទន្លេមុខពន្លាជ័យសម្រេចបាន៩០% ការងារកាប់និងដាំជួសដើមឈើងាប់នៅលើសួនឆ្នេរទន្លេ និងសួនវិមានឯករាជ្យសម្រេចបាន១០០% កាត់ស្មៅនិងផ្កានៅតាមសួនសំខាន់ៗ ការងារហ៊ុខ្សែការពារសួនច្បារសម្រេចបាន៧០% លាបថ្នាំបង្គោលភ្លើងថ្មនិងបង់អង្គុយសម្រេចបាន១០០% កាត់តែងមែកឈើនៅតាមផ្លូវសំខាន់ៗ សម្រេចបាន១០០% ជួសជុលថ្មក្រានីតនៅសួនឆ្នេរទន្លេនិងការ៉ូឡានៅសួនប្រជាធិតេយ្យថ្មីនិងសួនកាណាឌីយ៉ាសម្រេចបាន១០០%ព្រមទាំងដាំជួសផ្កានៅសួនក្រមង៉ុយសម្រេចរួចរាល់ផងដែរ៕
អត្ថបទ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក