Connect with us

ព័ត៌មានជាតិ

កម្ពុជាបង្ហាញឆន្ទះលើ៧ចំណុចដើម្បីបញ្ឈប់អំពើហិង្សាលើកុមារជុំវិញ និងគ្រប់ទីកន្លែង

បានផុស

នៅ

ថ្លែងក្នុងសន្និសីទពិភពលោកលើកទី១ ថ្នាក់រដ្ឋមន្រ្តីស្តីពីការបញ្ឈប់អំពើហិង្សានៅទីក្រុងបូកូតា ប្រទេសកូឡំប៊ី
ដែលមានតំណាងប្រទេសចូលរួមចំនួន ១១២ ប្រទេស លោកស្រី ញេប សុភាព រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការប្តេជ្ញាចិត្ត និងបង្ហាញឆន្ទះលើ៧ចំណុចដើម្បីបញ្ឈប់អំពើហិង្សាលើកុមារជុំវិញ និងគ្រប់ទីកន្លែងសំដៅលើកកម្ពស់សុខុមាលភាព និងកិច្ចការពារកុមារឱ្យកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានបន្តថា ឆន្ទះលើ៧ចំណុចរួមមានទី១. ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ ច្បាប់ជាតិ
គោលនយោបាយ ផែនការ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធដើម្បីលើកកម្ពស់សុខុមាលភាព និងកិច្ចការពារកុមារ ដូចជា គោលនយោបាយជាតិគាំពារសង្គម,គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ជាដើម, ព្រមទាំងជំរុញការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ និងផែនការជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៤-២០២៨ ។

ទី២. ពង្រឹង និងពង្រីកការអនុវត្តកម្មវិធីកិច្ចការពារកុមារនៅកម្ពុជា ដូចជា ការចិញ្ចឹមកូនបែបវិជ្ជមាន, ការដាក់ពិន័យបែបវិជ្ជានៅតាមសាលារៀន,កិច្ចការពារកុមារនៅតាមវត្តអារ៉ាម, និងកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញជាដើមដើម្បីធានាថា កុមារត្រូវបានការពារ និងរស់នៅក្នុងបរិយាកាសមួយប្រកបដោយសុវត្ថិភាព។

ទី៣. ពង្រឹងប្រព័ន្ធប្រមូលទិន្នន័យនិងគ្រប់គ្រងកិច្ចការពារកុមារ ការវិភាគទិន្នន័យ និងការប្រើប្រាស់ទិន្នន័យសម្រាប់រៀបចំត្រួតពិនិត្យតាមដាន និងវាយតម្លៃគោលនយោបាយ ផែនការ និងកម្មវិធីជាតិ រួមទាំងអនុសញ្ញាស្តីពីសិទ្ធិកុមារ
និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDG)។

ទី៤. ពង្រឹងសមត្ថភាពកម្លាំងសេវាសង្គម សម្រាប់ផ្តល់សេវាកិច្ចការពារកុមារ ជាអាទិ៍ កុមាររងគ្រោះដោយអំពើហិង្សា កុមារមានពិការភាព និងកុមារក្នុងស្ថានភាពរស់នៅ និងស្ថានភាពយេនឌ័រខុសៗគ្នា កុមារទំនាស់នឹងច្បាប់ ការមិនអើពើ ការរំលោភបំពានការជួញដូរ និងការគំរាមកំហែងគ្រប់រូបភាព ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពពីថ្នាក់​សហគមន៍​មូលដ្ឋាន ដល់ថ្នាក់ជាតិ រួមទាំងយន្តការវិធានការ ព្រមទាំងពង្រីកហេដ្ឋារចនាសម្ព័ន្ធបែបកុមារមេត្រី
ដែលឆ្លើយតបទៅនឹងតម្រូវការតាមស្ថានភាពនៃកុមារ ។

ទី៥. លើកកម្ពស់ និងពង្រឹងកិច្ចសហប្រត្តិបត្តិការពីគ្រប់ភាគីដែលពាក់ព័ន្ធក្នុងរាជរដ្ឋាភិបាលដោយប្រើប្រាស់យន្តការដែលមានស្រាប់ ដើម្បីលើកកម្ពស់សុខមាលភាពកុមារ និងកិច្ចការពារកុមារ ជាពិសេស ពង្រឹងយន្តការសម្របសម្រួល
ដើម្បីចាត់វិធានការទាន់ពេលវេលា និងតឹងរ៉ឹងដាច់ខាតចំពោះសកម្មភាពហិង្សាគ្រប់ទម្រង់លើកុមារ។

ទី៦. បង្កើនថវិកាជាតិសម្រាប់កុមារក្នុងក្របខណ្ឌគាំពារសង្គម និងសេវាសង្គមព្រមទាំង ការកៀរគរធនធានទាំងហិរញ្ញវត្ថុពីដៃគូ និងវិស័យឯកជនដើម្បីគាំទ្រនិងធានាចីរភាពនៃចលនាបញ្ចប់អំពើហិង្សាលើកុមារ ។

ទី៧. លើកកម្ពស់ការចូលរួមក្នុងការធ្វើឲ្យមានការផ្លាស់ប្តូរការគិត និងឥរិយាបទសង្គមពីគ្រប់ភាគីពាក់ព័ន្ធ ដូចជា រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជនសាសនា គ្រួសារ សហគមន៍ ជាពិសេសកុមារ និងយុវជន ដើម្បីកសាងគ្រួសារ និងសង្គមមួយដែលមានសុវត្ថិភាព និងគ្មានអំពើហិង្សាលើកុមារ។

បញ្ជាក់បន្ថែមលើការប្តេជ្ញាចូលរួមបញ្ឈប់អំពើហិង្សាលើកុមារ លោកស្រីបណ្ឌិត សឿ សុជាតា តំណាងក្រសួងអប់រំយុវជននិងកីឡាបានចូលរួមធ្វើបទបង្ហាញស្តីពីសកម្មភាពនិងលទ្ធផលនៃការងារលើកកម្ពស់គុណភាពវិស័យអប់រំនិងបញ្ឈប់អំពើហិង្សាតាមរយៈកំណែទម្រង់វិស័យអប់រំ ដែលមានគោលនយោបាយជាតិស្តីពីសុខភាពសិក្សាគោល​នយោបាយស្តីពីកិច្ចការពារកុមារដែលតម្រូវឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធអនុវត្តប្រកបដោយប្រសិទ្ធភាពនិងទទួ
លខុសត្រូវគោលការណ៍សាលារៀនមួយ ជាតំបន់សុវត្ថិភាពនិងសុខដុមមួយ។

លោកស្រីបណ្ឌិតក៏បានបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការពង្រឹងបន្ថែមការអនុវត្តគោលការណ៍បញ្ឈប់ទណ្ឌកម្មគ្រប់ទម្រង់ក្នុងសាលារៀនតាមរយៈយន្តការអប់រំកូនបែបវិជ្ជមាន និងវិន័យបែបវិជ្ជមាន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៦ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៩ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម