Connect with us

ព័ត៌មានជាតិ

ខេត្តតាកែវ ត្រៀមទូក ង ចំនួន ៥ ទូក ចូលរួមប្រឡងប្រណាំងក្នុង​ពិធីបុណ្យអុំទូក នៅមាត់ទន្លេ មុខព្រះបរមរាជវាំង

បានផុស

នៅ

សម្រាប់​ខេត្ត​តាកែវ ឆ្នាំ ២០២៤ នេះ មាន​ទូក ង ចំនួន ៥ ទូក ត្រៀម​ចូលរួម​ប្រឡងប្រណាំង ក្នុង​ព្រះ​រាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ១៤-១៥-១៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នៅ​មាត់​ទន្លេ​មុខ​ព្រះ​បរម​រាជវាំង រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោង​តាម​លិខិត​ដែល​រដ្ឋបាល​ខេត្ត​តាកែវ​ដាក់​ស្នើ​សុំ​ទៅ លោក​អនុប្រធាន​អចិន្ត្រៃយ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ កាលពី​ថ្ងៃ​ទី ១៨ ខែ​តុលា ឆ្នាំ ២០២៤។

ក្នុង​លិខិត​ស្នើ​សុំ​នោះ​ផង​ដែរ ក៏បាន​បញ្ជាក់ និង​បង្ហាញ​ពី​ព័ត៌មាន នៃ​ទូក​នីមួយៗ ដូច​ខាងក្រោម ៖ ១/ ទូក​ឈ្មោះ សម្ដេច​វិបុល​បញ្ញា បារមី​មានជ័យ មាន​ប្រវែង ៣៣,៥០ ម៉ែត្រ ចំណុះ ៧៤ នាក់ ទូក​អុំ​បុរស មកពី​ស្រុក​គីរីវង់។ ២/ ទូក​ឈ្មោះ គីរីវង់​សុខ​សែន​ជ័យ មាន​ប្រវែង ៣៣,៥០ ម៉ែត្រ ចំណុះ ៧៤ នាក់ ទូក​អុំ​បុរស មកពី​ស្រុក​គីរីវង់។ ៣/ ទូក​ឈ្មោះ តាកែវ​ទ្រាំង​សុខ​សែន​ជ័យ មាន​ប្រវែង ៣០ ម៉ែត្រ ចំណុះ ៦៧ នាក់ ទូក​អុំ​បុរស មកពី​ស្រុក​ទ្រាំង។ ៤/ ទូក​ឈ្មោះ សំបូរ​សាគរ​មុនី​វ៉ាន់​ដេ​ត​សុខ​សែន​ជ័យ​តេ​ជៈ​សំរោង​ក្រិ​ល មាន​ប្រវែង ១៩,៥ ម៉ែត្រ ចំណុះ ២២ នាក់ ទូក​អុំ​បុរស​ខ្នាត​អន្តរជាតិ មកពី​ស្រុក​អង្គរ​បូរី​។ ៥/ ទូក​ឈ្មោះ សំណាង​ស​សែន​ជ័យ​បារមី​លោកតា​កែវ មាន​ប្រវែង ១៩,៦ ម៉ែត្រ ចំណុះ ២២ នាក់ ទូក​អុំ​បុរស​ខ្នាត​អន្តរជាតិ របស់​រដ្ឋបាល​ខេត្ត​តាកែវ៕

អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១១ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម