ព័ត៌មានជាតិ
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រដ្ឋកំពុងសិក្សាពិនិត្យលទ្ធភាពរៀបចំផ្លូវសម្រាប់ជិះកង់ និងថ្មើរជើង នៅតាមមាត់សមុត្រចាប់ពីខេត្តកែប ទៅដល់ខេត្តកោះកុង។
ក្នុងពិធីអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “វិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២.៦៤៥ ម៉ែត្រ” នៅព្រឹកថ្ងៃទី១១ ខែ វិច្ឆិកានេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា វិថីតេជោសន្តិភាពឆ្នេរអង្កោល គឺជាខ្សែផ្លូវទេសចរណ៍ប្របមាត់ទឹករបស់កែប ដែលបាននិងកំពុងដើរតួនាទី និងសម្រួលចរាចរណ៍ដឹកជញ្ជូន និងការធ្វើដំណើរផ្សេងៗរបស់ប្រជាពលរដ្ឋជាង ៦ពាន់គ្រួសារ។ សម្តេចថ្លែងថា៖«វិថីនេះ មានការរៀបចំផ្លូវជិះកង់ និងផ្លូវថ្មើរជើងប្រកបដោយសោភណភាព របៀបរៀបរយ និងផាសុខភាពនេះ គឺសុទ្ធតែជាការទាក់ទាញទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្ត លំហែកាយផងដែរ»។

ភ្ជាប់នឹងវិថីនៅកែបនេះ សម្តេចធិបតី បានបង្ហើបឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងសិក្សារៀបចំផ្លូវតាមមាត់សមុទ្រ សំដៅដល់ការទាក់ទាញភ្ញៀវទេសចរ។ សម្តេចមានប្រសាសន៍ថា៖«តាមផែនការរបស់ឯកឧត្តម សាយ សំអាល់ (រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់) គ្រោងរៀបចំផ្លូវជិះកង់ ផ្លូវរត់ តភ្ជាប់ ខេត្តនៅមាត់សមុទ្រ។ កំពុងសិក្សា អាចថ្ងៃក្រោយ អ្នកអាចជិះកង់ពីខេត្តកែប រហូតដល់កោះកុង តាមមាត់សមុទ្រ បើអាចធ្វើទៅបាន»។


លើសពីនេះ សម្តេចបានលើកទឹកចិត្តឱ្យពិនិត្យឱ្យបានហ្មត់ចត់លើគម្រោងនេះ ដើម្បីធានាឱ្យការអនុវត្តបានជោគជ័យ។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ខេត្តជាប់មាត់សមុទ្រទាំង៤ មានសក្តានុពលផ្សេងៗគ្នា ហើយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបែបនេះមិនត្រឹមតែជួយដល់សេដ្ឋកិច្ចក្នុងស្រុកតាមរយៈការសម្រួលដល់ទេសចរណ៍ជិះកង់ប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់សុខភាព និងសុខុមាលភាពដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ