Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌ ៧ មករា និងពុទ្ធបរិស័ទចំណុះជើងវត្ត ផ្ដួចផ្ដើមធ្វើបុណ្យ​កឋិនទានសាមគ្គី នៅវត្តមង្គលវ័ន

បានផុស

នៅ

កាលពី​រសៀល​ថ្ងៃ​ទី ១០ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ រដ្ឋបាល​ខណ្ឌ ៧ មករា បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​ផ្ដួចផ្ដើម​ធ្វើ​បុណ្យ​កឋិនទាន​សាមគ្គី​មួយ ដោយ​នាំ​យក​ទេយ្យទាន និង​បច្ច័យ ចូលរួម​ជាមួយ​ពិធី​បុណ្យ​កឋិនទាន​សាមគ្គី​វត្ត​មង្គល​វ័ន ដែល​ប្រព្រឹត្តិ​ទៅ​នៅ​វត្ត​មង្គល​វ័ន ស្ថិត​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចូលរួម​ជាមួយ​បុណ្យ​កឋិនទាន​នេះ ដឹកនាំ​ដោយ លោក លី ប៊ុនឆៃ តំណាង​ឲ្យ លោក​បណ្ឌិត លី ឆេង ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខណ្ឌ ៧ មករា និង​លោកស្រី ប៊ូ នោ​, លោក ថេ​ង សុ​ថុល អភិបាល​ខណ្ឌ ៧ មករា និង​លោកស្រី ឥន លីម្មី ព្រមទាំង​បុត្រ និង​មាន​ការ​ចូលរួម​ពី​សំណាក់​មន្ត្រី​ចំណុះ​រដ្ឋបាល​សង្កាត់-ខណ្ឌ ជា​ច្រើន​រូប​ទៀត​ផង​ដែរ។

ក្រៅពី​មន្ត្រី​រដ្ឋបាល​ខណ្ឌ គេ​ក៏​សង្កេត​ឃើញ​មាន​ប្រជា​ពុទ្ធបរិស័ទ​ជាច្រើន​កុះករ ក៏បាន​ចូលរួម​ជា​មួយ​បុណ្យ​កឋិនទាន​ខាងលើ​នេះ​ដែរ។ កឋិនទាន​សាមគ្គី​នេះ ផ្ដើម​រៀបចំ​ពិធីបុណ្យ​ឡើង​ដោយ អាចារ្យ គណៈកម្មការ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​មង្គល​វ័ន​ទាំងអស់ មាន​សទ្ធា​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ​សាសនា បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​ផ្ដួចផ្ដើម​ធ្វើបុណ្យ​កឋិនទាន​សាមគ្គី​មួយ ដើម្បី​ដង្ហែ​ទៅ​វេរ​ប្រគេន​ព្រះ​ភិក្ខុសង្ឃ ដែល​បាន​គង់​ចាំ​វស្សា​អស់​កាល​ត្រីមាស​ក្នុង​ពទ្ធសីមា វត្ត​មង្គល​វ័ន (​ស្វាយដង្គំ​) ដើម្បី​ប្រគេន​អានិសង្ស​កឋិន​ដល់​ព្រះ​ភិក្ខុសង្ឃ និង​អនុមោទនា​កុសលផល​ផង។

ក្នុង​នាម​ថ្នាក់ដឹកនាំ នៃ​រដ្ឋបាល​ខណ្ឌ លោក ថេង សុថុល ក៏បាន​នាំ​យក​ទេយ្យទាន មាន​គ្រឿង​ឧបភោគបរិភោគ , ទឹក​សុទ្ធ ,ភេសជ្ជៈ និង​គ្រឿងទេស​នានា​ជាច្រើន​ទៀត រួម​ជាមួយ​បច្ច័យ​មួយ​ចំនួន​ធំ​ផង​ដែរ ប្រគេន​ដល់​អង្គ​កឋិនទាន​នេះ ដើម្បី​ជា​ការ​ចូលរួម​ចំណែក​សាង​កុសលផល​បុណ្យ​ជាមួយ​ព្រះពុទ្ធសាសនា ក្នុងនាម​ជា​ពុទ្ធបរិស័ទ ដែល​គោរព និង​ដើរ​តាម​គន្លង​របស់​ព្រះពុទ្ធ​ជា​អង្គ​ម្ចាស់។

កឋិនទាន​សាមគ្គី នៅ​វត្ត​មង្គល​វ័ន (​ស្វាយដង្គំ​) នេះ​ដែរ ក៏​មាន​រៀបចំ​ជា​ភោជនីយ​អាហារ​ជាច្រើន​តុ​ផង​ដែរ សម្រាប់​ទទួល​ភ្ញៀវ​ជា​ពុទ្ធបរិស័ទ​ដែល​បាន​ចូលរួម​កម្មវិធី​បុណ្យ ក្រោយពី​ស្តាប់​ព្រះសង្ឃ​សូត្រ​មន្ត​ចប់ អាច​ចូលរួម​ទទួល​ទាន​បាន​មុន​ពេល​ត្រឡប់​ទៅកាន់​គេហដ្ឋាន​វិញ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម