ព័ត៌មានជាតិ
ខេត្តព្រះវិហារ រៀបចំបុណ្យអុំទូក ២ថ្ងៃ ទទួលបានទេសចរជាតិ និងអន្តរជាតិ ជាង៥ម៉ឺននាក់
រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំព្រឹត្តិការណ៍ បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី០៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នាបរិវេណទំនប់៩៥ ស្ថិតនៅភូមិទំនប់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដោយទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណជាជាង ៥ម៉ឺននាក់។
ប្រជាពលរដ្ឋដែលបានមកទស្សនាការប្រណាំងទូកបានសម្តែងនូវការសប្បាយរីករាយ ដោយមានការកោតសរសើរខ្ពស់ចំពោះរដ្ឋបាលខេត្តព្រះវិហារ ដែលបានរៀបចំបង្កើតនូវព្រិត្តិការណ៌ការប្រណាំងទូកង នេះឡើងដើម្បីបង្កឱ្យមានភាពសប្បាយរីករាយជូនពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឱ្យដឹងថា ទូកមានវត្តមានចូលរួមប្រកួតសរុបមានចំនួន ៣៣ទូក ទូកផ្នែកស្រ្តីមានចំនួន ២ទូក ដែលនេះជាការប្រកួតប្រណាំងជាលក្ខណៈមិត្តភាព សាមគ្គីភាព ដើម្បីបង្កភាពសប្បាយរីករាយជូនពលរដ្ឋ ក៏ដូចជាមហាជនទូទៅ នាឱកាសអបអរពិធីបុណ្សអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលជាបុណ្សប្រពៃណីរបស់ជាតិ។
លោកបន្តថា ពិធីបុណ្យអ៊ុទូកឆ្នាំនេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋ មកទស្សនាកម្សាន្តមានចំនួនប្រមាណ ៤០ ០០០ នាក់ ( គិតទាំងពេលយប់ ) និងភ្ញៀវបរទេស ចំនួន ៤នាក់ ។ សរុបរយៈពេល ២ថ្ងៃនេះ គឺថ្ងៃទី៩ និងថ្ងៃទី១០ ខែវិច្ឆិកា មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកទស្សនាកម្សាន្តមានចំនួន ប្រមាណ ៥៣ ០០០នាក់ ក្នុងនោះមានភ្ញៀវបរទេសចំនួន ៤នាក់។ លោកបានរម្លឹកថា នៅក្នុងព្រិត្តិការណ៍បុណ្យអុំទូកកាលពីឆ្នាំ២០២៣ អ្នកមកទស្សនាកម្សាន្តមានចំនួនតែ ៩ ៥០០នាក់ប៉ុណ្ណោះ។
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា ពិធីបុណ្យប្រណាំងទូកង បានបន្សល់ទុកជាប្រវត្តិសាស្ត្រ ដែលជាទំនៀមទម្លាប់តរាងមករហូតដល់បច្ចុប្បន្ន។ ពិធីនេះប្រារព្វឡើងមួយឆ្នាំម្ដង ដោយរម្លឹកដល់បុព្វបុរសទ័ពជើងទឹក ដោយមេទ័ពសម័យមុន មុននឹងចេញច្បាំងតាមផ្លូវទឹក ត្រូវរៀបចំសែនព្រេន បួងសួង សូមសុខសប្បាយមុន និងចេញច្បាំង។
លោកបន្តថា ព្រឹត្តិការណ៍ បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ២ថ្ងៃនេះ គឺមានការប្រណាំងទូក បណ្តែតប្រទីប ការប្រគុំតន្ត្រី បាញ់កាំជ្រួច មានស្តង់បង្ហាញផលិតផលដាល់អំបុក ដុតក្រឡាន ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានកម្សាន្តយ៉ាងស្បាយរីករាយ៕
ដោយ៖ជុន កុសល
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច