ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី បញ្ជាអាជ្ញាធរទប់ស្កាត់ឱ្យបានជនបរទេសដែលយកកម្ពុជាប្រព្រឹត្តបទល្មើសអនឡាញ
សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវគ្រប់គ្រង ទប់ស្កាត់ និងបង្ក្រាបឱ្យបាននូវជនបរទេសដែលលួចយកទីតាំងប្រទេសកម្ពុជា ប្រព្រឹត្តបទល្មើសអនឡាញ ដូចបទល្មើសឆបោកតាមអនឡាញ ជាដើម។

ថ្លែងពីពិធីសម្ពោធវិថីតេជោសន្តិភាព ឆ្នេរអង្កោល នៅខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យអាជ្ញាធរខេត្ត បន្តយកចិត្តទុកដាក់រក្សាឱ្យបានសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ការគ្រប់គ្រង និងលុបបំបាត់កុំឱ្យមានវត្តមានសង្គមងងឹត ចោរកម្ម និងអំពើឆក់ប្លន់ផ្សេងៗនៅក្នុងខេត្ត ពិសេសតំបន់ទេសចរណ៍។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ដល់គោលដៅនៃក្រុមជនបរទេសដែលលួចលាក់ប្រព្រឹត្តបទល្មើសអនឡាញនៅកម្ពុជា។ សម្ដេចធិបតី បានគូសបញ្ជាក់ថា «ជាមើលវត្តមាននៃសង្គមងងឹត ក្រុមជនបរទេសដែលមកជួលផ្ទះ ជួលអី លួចបើកអនឡាញ ត្រូវគ្រប់គ្រងឱ្យជាប់ មានករណីចម្លោះប្រហោង ចាត់វិធានការហើយ ត្រូវធ្វើយ៉ាងណាកុំឱ្យមាននៅខេត្តកែប ខេត្តកំពត ខេត្តផ្សេងៗ»។ បើមានករណីនេះ អាជ្ញាធរមានសមត្ថកិច្ច ត្រូវចាប់អនុវត្តតាមច្បាប់កម្ពុជាជាធរមានចំពោះជនបរទេសទាំងនេះ។ នេះជាបទបញ្ជារបស់សម្ដេចធិបតី។

ការណែនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដោយសារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម គឺជាកិច្ចការសំខាន់ដែលត្រូវយកចិត្តទុកដាក់ ពិសេសនៅតំបន់ទេសចរណ៍ដាច់ខាតត្រូវតែមានសន្តិសុខ សុវត្ថិភាព ដោយសម្ដេច បញ្ជាក់ថា បើសន្តិសុខល្អ ហើយមានតែបទល្មើស នោះភ្ញៀវទេសចរមិនមកលេងនោះឡើយ។ ក្នុងន័យនេះ សម្ដេចធិបតីបានបញ្ជា ឱ្យបន្តធ្វើសកម្មភាពទប់ស្កាត់ បង្ក្រាប និងត្រូវគ្រប់គ្រងឱ្យបានបទល្មើសល្ផ្សេងៗ ដើម្បីឱ្យប្រជាពលរដ្ឋ ក៏ដូចជាទាំងភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏មានអារម្មណ៍កក់ក្ដៅ ដោយធានាបានសន្តិសុខ សុវត្ថិភាព និងគ្មានការភ័យខ្លាច៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?