Connect with us

ព័ត៌មានជាតិ

ក្រុមកីឡាការិនី ត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រណាំងទូកងថ្នាក់រាជធានី នាថ្ងៃស្អែក

បានផុស

នៅ

ក្រុម​កីឡា​ការិនី ត្រៀមខ្លួន​រួចរាល់ ១០០ ភាគរយ សម្រាប់​ការ​ប្រណាំង​ទូកង​ថ្នាក់​រាជធានី ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ១២ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ស្អែក​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទូកង«សំហេង​មហា​សែន​តេ​ជោ បារមី​សារ​វ័ន​តេ​ជោ» ជា​ទូក​របស់​ថ្នាក់​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង ក្រោម​ការ​ឧបត្ថម្ភ​ទាំងស្រុង​របស់ លោក អ៊ិត សំហេង ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ខណ្ឌ​បឹង​កេងកង។

ក្រុម​កីឡា​ការិនី ទូកង ខាង​លើ​នេះ បង្ហាញ​ក្តី​រំភើប​រីករាយ ក្នុងនាម​ជា​នារី​ភេទ ដែល​បាន​ចូលរួម​ក្នុង​ការ​អុំ​ប្រណាំង ជាមួយ​នឹង​ព្រះរាជ​ពិធី​បុណ្យ​ដ៏​សំខាន់​របស់​ជាតិ​មួយ​នេះ។ ក្រុម​កីឡា​ការិនី ត្រៀម​ខ្លួន​រួចរាល់ ១០០ ភាគរយ​ហើយ សម្រាប់​ការ​ប្រកួត​យក​ជ័យជម្នះ​ ការ​ប្រណាំង​ទូក​ថ្នាក់​រាជធានី នៅ​ថ្ងៃ​ស្អក​នេះ និង​បន្ត​ឡើង​ទៅ​ប្រកួត​ថ្នាក់​ជាតិ នា​ថ្ងៃ​ទី ១៤ ខាងមុខ។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នេះ លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​បឹង​កេងកង ក៏បាន​ដឹកនាំ​មន្ត្រី ចុះ​សំណេះសំណាល​ជាមួយ​ក្រុម​កីឡា​ការិនី​ផង​ដែរ នៅ​វត្ត​សារា​វ័ន ដើម្បី​ជា​ការ​លើកទឹកចិត្ត និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ពួកគាត់ ឱ្យ​មាន​ភាព​ស្វាហាប់ យក​ជ័យជម្នះ នៅ​ថ្ងៃ​ប្រកួត​ទាំង​ថ្នាក់​រាជធានី និង​ថ្នាក់​ជាតិ។ ការ​សំណេះសំណាល​នោះ ក៏បាន​ឧបត្ថម្ភ​នូវ​គ្រឿង​បរិភោគ , ភេសជ្ជៈ ក៏ដូចជា​ថវិកា​មួយ​ចំនួន​ផង​ដែរ។

នៅ​ក្នុង​ខណ្ឌ​បឹង​កេងកង គឺ​មាន​ទូកង​ចំនួន ០២ ដែល​នឹង​ត្រៀម​ចូលរួម​ក្នុង​ការ​ប្រណាំង នៃ​ព្រះ​រាជ​ពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ក្នុង​ឆ្នាំ ២០២៤ នេះ ជា​ទូកង ក្រោម​ការ​ផ្ដួចផ្ដើម និង​ឧបត្ថម្ភ​ទាំងស្រុង​របស់ លោក​បណ្ឌិត អ៊ិត សំហេង៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម