Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​ត្បូងឃ្មុំ បើក​កិច្ចប្រជុំ​ស្ដីពីការ​ការពារជំងឺ​កូ​វីដ​១៩ និង​រៀបចំ​ទីតាំង​កប់ និង​រំលាយសព អ្នក​ដែល​ស្លាប់​ដោយសារ​ជំងឺ​នេះ​

បានផុស

នៅ

អនុវត្តន៍​តាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ឲ្យ​តាម​បណ្តា​ខេត្ត​រៀបចំ​ទីបច្ឆាមរណៈ​ ពាក់ព័ន្ធ​នឹង​ការ​កប់ និង​រំលាយសព អ្នក​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ ខណៈ​ជំងឺ​នេះ​កំពុង​ផ្ទុះ​ឆ្លង​រាលដាល​ចូលក្នុង​សហគមន៍​នៅ​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​២០​កុម្ភៈ​កន្លងទៅ នា​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១​នេះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​ខេត្ត​ត្បូងឃ្មុំ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ជាមួយ​គណៈកម្មការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ថ្នាក់​ខេត្ត​-​ស្រុក សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត អភិ​បាល​ក្រុង​-​ស្រុក និង​មន្ទីរ​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ទីតាំង​កប់ និង​ដុត​សព អ្នក​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ក្នុង​ខេត្ត​ត្បូងឃ្មុំ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​កោតសរសើរ​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​ខិតខំ​បំពេញភារកិច្ច​ការងារ​ទាំងយប់​ទាំង​ថ្ងៃ ក្នុងការ​បង្ការ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ​១៩ ក្នុង​ខេត្ត​ត្បូងឃ្មុំ ក៏ដូច​ជំរុញ​ឲ្យ​ក្រុមការងារ​ទាំងអស់​បន្ត​ពង្រឹង​បន្ថែម​។​

ជាមួយនឹង​ការបំពេញ​ការងារ​បាន​យ៉ាង​ល្អ​នាពេល​កន្លងមកហើយ​នោះ ឯកឧត្តម​បណ្ឌិត អភិបាល​ខេត្ត បានធ្វើការ​ក្រើនរំលឹក ណែនាំ និង​ដាក់ចេញ​វិធានការ​មួយចំនួន​បន្ថែមទៀត ដើម្បី​ពង្រឹង​ការ​ងារ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ទទួលបាន​ប្រសិទ្ធ​ផល​ខ្ពស់ ធានា​ដល់​ការទប់ស្កាត់​ការឆ្លង​រាលដាល​ចូលក្នុង​សហគមន៍​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដោយ​ចាត់​ឲ្យ​គណៈកម្មការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ថ្នាក់​ខេត្ត​-​ស្រុក អភិបាលក្រុង​ស្រុក មន្ទីរជំនាញ និង​អាជ្ញាធរ​រួមគ្នា​ត្រូវ​អនុវត្តន៍​ឲ្យ​ខាន​តែ​បាន រួមមាន៖​

-​ត្រូវ​រៀបចំ​ការដឹកជញ្ជូន​ព​ល​រដ្ឋ ក៏ដូចជា​ពលករ​ឲ្យ​បាន​ត្រឹមត្រូវ ពិសេស​ដឹក​ចូលមក​ខេត្ត​ត្បូងឃ្មុំ ទៅកាន់​ទីតាំង​ច​ត្តា​ឡី​ស័ក ដែល​លើសពី​៥​ឡាន​ឡើង ត្រូវមាន​ឡាន​សា​រ៉ែ​ន ជៀសវាង​គ្រោះថ្នាក់​នានា​។​

-​រៀបចំ​អាហារ​ជូន​ទាំង​នៅតាម​ផ្លូវ និង​នៅ​ទីតាំង​ច​ត្តា​ឡី​ស័ក ឲ្យ​បាន​គ្រប់គ្រាន់។​

-​គ្រប់គ្រង​ឲ្យ​បាន​គ្រប់​ទីតាំង​ច​ត្តា​ឡី​ស័ក និង​រៀបចំ​ឲ្យ​ស្អាត មាន​អនាម័យ​ល្អ ហើយ​ចំពោះ​អ្នកមាន​អការៈ​រោគសញ្ញា​សង្ស័យ​នានា ត្រូវ​បញ្ជូនទៅ​បន្ទប់​ដោយឡែក​ផ្សេង​ភ្លាម ពី​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដ៏ទៃទៀត។​

-​បែងចែក​ក្រុមការងារ​រុករក​ស្រាវជ្រាវ​មុខសញ្ញា​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ពិសេស​រៀបចំ​កំណត់​សញ្ញាណ​តំបន់​ហានិភ័យ មកពី​តាម​ទីតាំង​រាជធានី​ខេត្ត ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០​កុម្ភៈ។​

-​រៀបចំ​មន្ត្រី​សុខាភិបាល និង​សមត្ថកិច្ច​ប្រចាំការ​ឲ្យ​បានច្បាស់លាស់​២៤​ម៉ោង​លើ​២៤​ម៉ោង បន្ត​ពង្រឹង​សមត្ថភាព​មន្ត្រី​សុខាភិបាល​លើ​ការងារ​បច្ចេកទេស និង​សម្ភារៈ​បរិក្ខារ​ឲ្យ​បាន​គ្រប់គ្រាន់។

-​ត្រូវ​ក្តាប់​ព័ត៌មាន​បងប្អូន​ដែល​ចំណូលស្រុក ដោយ​ឲ្យ​មេឃុំ មេភូមិ មេ​ប៉ុស្តិ និង​ប្រជា​ការពារ បែង​ចែក​តាមដាន​ឲ្យ​បានច្បាស់លាស់​ដល់​ខ្នង​ផ្ទះ។​

-​រួមគ្នា​សិក្សា​លទ្ធភាព រៀបចំ​ទីតាំង​ឈាប​ប​ដ្ឋា​ន និង​កន្លែង​កប់​សព​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​ការ​ឆ្លង​បន្ត​ពី​សព ក្នុងករណី​មាន​អ្នកស្លាប់។​

-​គ្រប់​សាសនា​ទាំងអស់ អ្នកជំងឺ​ដែល​ស្លាប់ ត្រូវ​អនុវត្តន៍​ការដុត ឬ​កប់​សាកសព ទៅតាម​តាម​វិធាន​សុខាភិបាល​

-​គ្រប់​អាហារ​ដ្ឋា​ន​ទាំងអស់​ត្រូវ​ក្សាគ​ម្លា​ត​កន្លែង​អង្គុយ មាន​ម៉ាស់ អាល់កុល​ឬ​ជែ​ល និង​ម៉ាស៊ីន​វាស់​កំដៅ នៅមុខ​ទីតាំង​ចូល បើ​មិន​អនុវត្តន៍​តាម ត្រូវ​បិទ​ទីតាំង​តែម្តង

-​គ្រប់​ទីប្រជុំជន​ពិសេស​ផ្សារ ទាំង​អាជីវករ និង​អ្នក​ចូលទៅក្នុង​ផ្សារ ត្រូវតែ​ពាក់​ម៉ាស់ បើ​មិនមាន​ទេ ដាច់ខាត​ហាម​មិន​ឲ្យ​ចូល​

-​ត្រូវ​បន្ត​ធានា​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ពិសេស​ភូមិ​ឃុំ​-​សុវត្ថិភាព និង​ចាំ​ទទួល​រាល់​សំណើរ​ពលរដ្ឋ យកទៅ​ដោះស្រាយ​

-​បន្ត​ផ្សព្វផ្សាយ​នូវ​រាល់​វិធាន​ការបង្ការ​ទប់ស្កាត់​ការឆ្លង​បន្ត​នៃ​ជំងឺ​កូ​វីដ​១៩ ពិសេស​គ្រប់​បណ្តាញ​ផ្សព្វផ្សាយ​ទាំងអស់ តាម​គ្រប់​រូបភាព ដោយ​ធ្វើជា​យុទ្ធនាការ​ផ្សព្វផ្សាយ​រួមគ្នា នូវ​ច្បាប់​ថ្មី​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ពី​ទោសទណ្ឌ និង​ការផាកពិន័យ ពិសេស​មាត្រា​០៧ មាត្រា​០៨ និង​មាត្រា​០៩ ជាការ​ប​ញ្ច្រា​ប​ដល់​បងប្អូន​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក និងគ្រប់​ស្រទាប់​មហាជន​នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​ខេត្ត​ឲ្យ​បានដឹង និង​យល់ច្បាស់​៕​

អត្ថបទ ៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២២ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម