ព័ត៌មានជាតិ
ទូកល្បីប្រកួតមិនដែលចាញ់ “នរិន្ទរង្សី ពិជ័យចិត្របុត្រ” រៀបចំពិធីបួងសួងត្រៀមចេញដំណើរប្រកួតនៅទីក្រុងភ្នំពេញ
ទូកខ្នាតវែងផ្នែកបុរស «នរិន្ទរង្សី ពិជ័យចិត្របុត្រ» ដែលកំពុងបោះសំឡេងល្បីរន្ទឺពេញផ្ទៃប្រទេសមានដើមកំណើតនៅវត្តព្រែកនរិន្ទ ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទូកខ្នាតវែងផ្នែកបុរសដែលមានចំណុះជាង ៧០ នាក់ និងមានឈ្មោះ “នរិន្ទរង្សី ពិជ័យចិត្របុត្រ” គឺជាប់លេខមួយជាប្រចាំ ដែលពុំមានទូកណាមួយអាចយកជ័យជំនះបានឡើយ ដែលរហូតល្បីឈ្មោះបោះសំឡេង និងមានកវីនិពន្ធរៀបរៀងជាបទចម្រៀងដើម្បីតម្រូវ ទៅនឹងឈ្មោះរបស់ទូកនេះផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/IMG_20241111_100803_115-1024x878.jpg)
នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះក្រុមកីឡាករចំណុះឲ្យទូក បានចេញដំណើរពីវត្តព្រែកនរិន្ទ ដោយបានមកឈប់សុំចតនៅខាងមុខវត្តក្តុល ព្រមទាំងបានលេងភ្លេង នៅក្នុងបរិវេណវត្តក្តុល ដើម្បីសុំសេចក្តីសុខ ក្នុងការធ្វើដំណើរ និងសូមឲ្យទទួលបានជ័យជំនះក្នុងការប្រកួតនៅទីក្រុងភ្នំពេញ នាថ្ងៃទី ១៤ ដល់ ១៦ ខែវិច្ឆិកាខាងមុខនេះ។
រហូតមកទល់ពេលនេះ គឺទូក នរិន្ទរង្សី ពិជ័យចិត្របុត្រ ជាមួយនឹងក្រុមកីឡាករ កំពុងធ្វើដំណើរចេញពីក្រុងបាត់ដំបង ឆ្ពោះទៅកាន់ទីក្រុងភ្នំពេញហើយ ដើម្បីចូលរួមប្រកួតយកជ័យលាភីនាឱកាសបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប នាពេលខាងមុខ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/11/IMG_20241111_100803_031-773x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/11/IMG_20241111_100803_929-833x1024.jpg)
អត្ថបទ៖ សោ.និយមរ័ត្ន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត