ព័ត៌មានជាតិ
អតីតយុទ្ធជនគ្រប់រាជធានីខេត្ត បើកនូវរបបសន្តិសុខសង្គមតាមសាខាធានាគារអេស៊ីលីដា និងកាណាឌីយ៉ាបានថ្ងៃនេះ
បើយោងតាមសេចក្តីជូនដំណឹងរបស់បេទាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្តីពីការបម្រើសេវាបើកផ្តល់របបសន្តិសុខសង្គម ប្រចាំខែមីនា ឆ្នាំ២០២១ លើកទី១ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ មីនា ឆ្នាំ២០២១នេះនៅតាមធនាគារអេស៊ីលីដា ភីអិលស៊ី និងកាណាឌីយ៉ា ក.អ ទូទាំងប្រទេស។
សេចក្តីជូនដំណឹងនៃរបបបេទ្បាជាតិបានបញ្ជាក់ថា ចំពោះគ្រប់បងប្អូនអតីតយុទ្ធជនទូទាំងប្រទេសកម្ពុជាអាច បើករបបសន្តិសុខសង្គមបានតាមរយៈធនាគារពីរកន្លែង គឺ ធនាគារអេស៊ីលីដា និង ធនាគសរកាណាឌីយ៉ា នៅថ្ងៃនេះសម្រាប់ខែមិនាឆ្នាំ២០២១លើកទី១ពីថ្ងៃទី១២ មិនានេះតទៅ។ បងប្អូនអតីតយុទ្ធជន នៅតាមបណ្តាខេត្តទាំង២៤ អាចបើករបបសន្តិសុខសង្គមនៅតាមគ្រប់ធនាគារអេស៊ីលីដាចាប់ពីព្រឹកថ្ងៃទី១២ មីនាឆ្នាំ២០២១តទៅ ។ ដោយឡែកសម្រាប់បងប្អូន អតីតយុទ្ធជន នៅរាជធានីអាចបើករបបសន្តិសុខសង្គមនៅតាមគ្រប់សាខាធនាគារកាណាឌីយ៉ា ក .អ បាននៅទូទាំងប្រទេស។

សរុបមកក្រសួងសង្គមកិច្ចបានអនុវត្តគោលការណ៍ដ៏ល្អនេះ ក្រោយមានគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលធ្វើឲ្យបងប្អូនអតីតយុទ្ធជនកាន់តែងាយស្រួល ក្នុងការបើករបបសន្តិសុខសង្គមសម្រាប់ដោះស្រាយជីវភាពរៀងៗខ្លួនបានមួយកម្រឹតថែមទៀតផងដែរ៕
អត្ថបទ៖ វិមាន

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល