Connect with us

ព័ត៌មានជាតិ

លោក កុយ គួង ទូតថ្មីកម្ពុជានៅអាមេរិក ក្នុងរដ្ឋបាលលោក ត្រាំ ជានរណា?

បានផុស

នៅ

នៅខែមករា ឆ្នាំ២០២៥ខាងមុខ សហរដ្ឋអាមេរិកនឹងផ្លាស់ប្ដូរប្រធានាធិបតីថ្មីជាផ្លូវការ ពោល​គឺលោក ដូណាល់ ត្រាំ នឹងចូលកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក ជំនួសប្រធានាធិបតី ចូ បៃដិន។ ស្របពេលអាមេរិក នឹងដឹកនាំដោយរដ្ឋបាលថ្មីរបស់លោក ត្រាំ កម្ពុជា ក៏បានត្រៀមផ្លាស់ប្ដូរតំណាងរបស់ខ្លួនប្រចាំនៅសហរដ្ឋអាមេរិកដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតក្នុងតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា លោក កុយ គួង ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់សេចក្តីទុកចិត្តតែងតាំងជាឯកអគ្គរាជថ្មីរបស់កម្ពុជាប្រចាំសហរដ្ឋអាមេរិក។ តើលោក កុយ គួង មានបទពិសោធយ៉ាងណាលើកិច្ចការទូត ទើបត្រូវបានប្រមុខដឹកនាំជ្រើសឱ្យធ្វើជាតំណាងកម្ពុជាប្រចាំនៅប្រទេសកំពូលមហាអំណាចមួយនេះ?

លោក កុយ គួង គឺជាមន្ត្រីការទូតជាន់ខ្ពស់របស់កម្ពុជា ដែលបាននិងកំពុងបំពេញកិច្ចការក្នុងវិស័យការទូត និងសហប្រតិបត្តិការអន្តរជាតិយ៉ាងសកម្មប្រកបដោយភាពប៉ិនប្រសប់ បទពិសោធ និងចំណេះដឹង ពិសេសលោក បានបំពេញតួនាទីជាឯកអគ្គរាជទូតតំណាងឱ្យកម្ពុជានៅប្រទេសជាមិត្តជាច្រើន ទាំងប្រទេសតូចប្រទេសធំ ព្រមទាំងប្រទេសមហាអំណាច។

មុនទទួលបានការចាត់តាំងឱ្យទៅបំពេញបេសកកម្មនៅមហាអំណាចសហរដ្ឋអាមេរិក លោក កុយ គួង ជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា បង់ក្លាដេស ស្រីលង្កា អ៊ីរ៉ង់ នេប៉ាល់ និងម៉ាលឌីវ ដែលមាននិវេសដ្ឋាននៅទីក្រុងញូដេលី។ បំពេញការងារការទូតរយៈពេលជាង១ឆ្នាំកន្លះ នៅឥណ្ឌា លោក កុយ គួង សម្រេចបានលទ្ធផលការងារក្នុងអំឡុងពេលបេសកកម្មការទូតជាច្រើន ជាអាទិ៍ រួមចំណែកឱ្យមានព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណាព្រះមហាក្សត្រកម្ពុជា នៅប្រទេសឥណ្ឌា ជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌា រៀបចំឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ឆ្នាំ២០២៤ និងបានផ្តល់ដំណោះស្រាយជូនពលរដ្ឋខ្មែរ ដែលមកទទួលសេវាសុខាភិបាល ហើយរងគ្រោះពីភាពមិនប្រក្រតីនៅប្រទេសឥណ្ឌា បានវិលត្រឡប់មកកម្ពុជាវិញ ដោយសុវត្ថិភាព។

ឯកអគ្គរាជទូត កុយ គួង ក៏បានបង្កើតស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំប្រទេសស្រីលង្កា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា និងស្រីលង្កា និងផ្តល់សេវាកុងស៊ុលចាំបាច់ដល់ពលរដ្ឋខ្នែរ ដែលមានវត្តមានក្នុងប្រទេសនេះ ហើយលោក ក៏ជាឯកអគ្គរាជទូតកម្ពុជាទីមួយ ប្រចាំប្រទេសម៉ាល់ឌីវ។

មិនត្រឹមជាឯកអគ្គរាជទូតឥណ្ឌា លោក កុយ គួង ក៏ធ្លាប់ទៅបំពេញបេសកកម្មជាឯកអគ្គរាជទូតនៅប្រទេសអូស្ត្រាលី និងតំណែងជាអនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស តាំងពីអាណត្តិអតីតប្រមុខការបរទេស លោក ហោ ណាំហុង និងលោក ប្រាក់ សុខុន។

មែនទែនទៅ មុនឈានជើងចូលវិស័យការបរទេស លោក កុយ គួង បានផ្ដើមបម្រើការដំបូងជាមន្ត្រីរាជការនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប៉ុន្តែបានប្រមាណជិត១ឆ្នាំប៉ុណ្ណោះ លោកបានផ្លាស់ទៅបម្រើការងារនៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាវិញ ដែលក្នុងនោះ លោកត្រូវបានតែងតាំងជាប្រធានការិយាល័យច្បាប់ព្រហ្មទណ្ឌ និងរដ្ឋប្បវេណីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

ចំពោះកម្រិតវប្បធម៌ លោក កុយ គួង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យជាតិអូស្រ្តាលី ផ្នែករដ្ឋបាលអភិវឌ្ឍន៍ និងជាអតីតនិស្សិតថ្នាក់បរិញ្ញាបត្រច្បាប់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ក្រៅពីភាសាខ្មែរ ដែលជាភាសាកំណើត​ លោក កុយ គួង​ ចេះភាសាអង់គ្លេស និងបារាំង​៕

អត្ថបទ៖ ធឿន​ វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២៧ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

Sokha Hotels

ព័ត៌មានពេញនិយម