Connect with us

ព័ត៌មានជាតិ

ប.ស.ស ផ្ដល់ថវិកា ២៧៨៤៣២ លានរៀល ជូនកម្មការិនី និងកូនជាង ១១ ម៉ឺននាក់

បានផុស

នៅ

គិត​ត្រឹម​ដើម​ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នេះ ប​.​ស​.​ស បាន​ផ្ដល់​ថវិកា​ប្រមាណ​ជា ២៧៨៤៣២ លាន​រៀល ជូន​កម្មការិនី​មុន​សម្រាល ពេល​សម្រាល ក្រោយ​សម្រាល និង​ចាក់​វ៉ាក់សាំង​កូន​ប្រមាណ​ជាង ១១ ម៉ឺន​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ១១ វិច្ឆិកា នេះ​ថា គិត​ត្រឹម​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នេះ ប​.​ស​.​ស បាន​ផ្តល់​ថវិកា​ដល់​ស្រ្តី​មាន​ផ្ទៃពោះ​មុន​សម្រាល ពេល​សម្រាល ក្រោយ​សម្រាល និង​កូន​អាយុ​ក្រោម ២ ឆ្នាំ ចំនួន​ជាង ១១ ម៉ឺន​នាក់ ក្នុង​នោះ ម្ដាយ​ចំនួន ៥៦២៦០២ នាក់ និង​កូន​ចំនួន ៥៤៩៥៨៨ នាក់ ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ​ជា ២៧៨៤៣២ លាន​រៀល។

លោក កត្តា អ៊ន បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​ផ្តល់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​កម្មករ-និយោជិត​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​អាយុ ២ ឆ្នាំ ក្នុង​នោះ មុន​ពេល​សម្រាល​កូន​កម្មករ-និយោជិត​ស្ត្រី​មាន​ផ្ទៃពោះ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ៤ លើក ដោយ ១ លើក ទទួល​បាន​ថវិកា ៨ ម៉ឺន​រៀល​។ ពេល​សម្រាលកូន ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ដោយ​កូន ១ ទទួល​បាន​ថវិកា ៨០ ម៉ឺន​រៀល កូន​ភ្លោះ ២ ទទួល​បាន ១ លាន ២ សែន​រៀល និង​កូនភ្លោះ ៣ ទទួល​បាន ១ លាន ៦ សែន​រៀល និង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពិសេស​បន្ថែម​ពី សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំនួន ៥ លាន​រៀល ទៀត​ផង​ដែរ។

ក្រោយ​ពេល​សម្រាល​កូន​កម្មករ-និយោជិត​ស្ត្រី​មាន​ផ្ទៃពោះ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ១០ លើក ដោយ ១ លើក ទទួល​បាន ៨ ម៉ឺន​រៀល ក្នុង​នោះ ៣ លើក នៅ​ពេល​ទៅ​ទទួល​សេវា​ពិនិត្យ​សុខភាព ក្រោយ​ពេល​សម្រាលកូន និង ៧ លើក​ទៀត នៅ​ពេល​យក​កូន​ទៅ​ទទួល​ថ្នាំ​បង្ការ​រហូត​ដល់​អាយុ ២ ឆ្នាំ។

លោក កត្តា អ៊ន បាន​បន្ថែម​ថា គិត​ត្រឹម​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នេះ ប​.​ស​.​ស មាន​សមាជិក​សរុប​ចំនួន ២៦៣៦៩៦២ នាក់ នៅ​ទូទាំង​ប្រទេស។ ក្នុង​នោះ​មាន​សមាជិក ប​.​ស​.​ស ផ្នែក​ថែទាំ​សុខភាព វិស័យ​សាធារណៈ ចំនួន ៤៩៣៤២៣ នាក់ សមាជិក ប​.​ស​.​ស វិស័យ​ឯកជន ចំនួន ១៦០២២៩៣ នាក់ សមាជិក ប​.​ស​.​ស ជា​បុគ្គល​ស្វ័យ​និ​យោជន៍ ៤០៨៦៦៨ នាក់ និង​សមាជិក ប​.​ស​.​ស ជា​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស (សហព័ទ្ធ និង​កូន) ចំនួន ១៣២៥៧៨ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ម៉ាឡេស៊ីជំរុញ​ឱ្យ​ក្រុមហ៊ុនចិន​ កុំប្រើ​ប្រទេសខ្លួន ដើម្បី​គេច​ពន្ធ​របស់​អាមេរិក​

ព័ត៌មានជាតិ១១ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១០ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ៧ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម