Connect with us

ព័ត៌មានជាតិ

ធុងសំរាមប្រមាណ ៤ ពាន់ធុង ដាក់ពង្រាយតាមគោលដៅសំខាន់ៗ ក្នុងពិធីបុណ្យអុំទូកខាងមុខនេះ

បានផុស

នៅ

រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ប្រមូល​សំរាម មីហ្សុដា បាន​បន្ថែម​ធុងសំរាម​ថ្មី​ចំនួន ១ ០០០ ធុង ខណៈ​ធុងសំរាម​ដែល​មាន​ស្រាប់​ប្រមាណ ៣ ០០០ ធុង ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​គោលដៅ​សំខាន់​នានា ក្នុង​ពិធី​បុណ្យ​អុំទូក ដែល​នឹង​ប្រព្រឹត្ត​ទៅ ចាប់ពី​ថ្ងៃ​ទី ១៤-១៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​នៅ​រសៀល​នេះ ខណ្ឌ​នីមួយៗ ដែល​ត្រៀម​រៀបចំ​ពិធី​បុណ្យ​អុំទូក បាន​ឲ្យ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព បាញ់​ទឹក​លាង​សម្អាត មាត់ទន្លេ ច្រាំងទន្លេ សម្អាត​ព្រៃ​ត្រែង តាម​មាត់ទន្លេ និង​រើស​សំរាម​តាម​ច្រាំងទន្លេ។

ទន្ទឹម​នេះ ក្រុមហ៊ុន​ប្រមូល​សំរាម មី​ហ្សុ​ដា ក៏បាន​ត្រៀម​រថយន្ត​ដឹក​សំរាម​ចំនួន ២០ គ្រឿង និង​កម្មករ​ប្រមូល​សំរាម​ជាង ២០០ នាក់ ដាក់​ពង្រាយ​ក្នុង​ខណ្ឌ​ដូនពេញ ដែល​ជា​ខណ្ឌ​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក និង​ជា​គោលដៅ​ប្រជាពលរដ្ឋ​សម្រុក​ទៅ​លេង​កម្សាន្ត​ផង​ដែរ។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ នឹង​មាន​ទូក ង ចូលរួម​ប្រកួតប្រជែង​ចំនួន ៣៤៦ ទូក លើស​ពី​ឆ្នាំ​កន្លង​ទៅ ៩ ទូក ព្រមទាំង​មាន​កីឡាករ​ចំណុះ​ទូក​ជាង ២ ម៉ឺន​នាក់ និង​ប្រទីប​ចំនួន ៣៥ ប្រទីប ខណៈ​ឆ្នាំ ២០២៣ មាន​ចំនួន​ត្រឹមតែ ២៩ ប្រទីប​ប៉ុណ្ណោះ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម