Connect with us

ព័ត៌មានជាតិ

អ្នក​កំពុង​ធ្វើ​ចត្តា​ឡីស័ក​នៅ​ខេត្តកំពង់ចាម​កំពុង​មានការ​មើល​ថែ​ពី​អាជ្ញាធរ​

បានផុស

នៅ

អភិបាលខេត្ត​កំពង់ចាម នៅតែ​បន្ត​ចុះ​ផ្សព្វផ្សាយ និង​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​កំពុង​ចត្តាឡឺ​ស័ក នៅតាម​មណ្ឌល​ច​ត្តា​ឡឺ​ស័ក ក្នុង​ខេត្តកំពង់ចាម ឲ្យ​ប​ង្កើន​ការការពារ និង​ទប់ស្កាត់​ការឆ្លង​រីក​រាល​ដាល​ជំងឺ​កូ​វីដ​១៩ តាម​សហគមន៍ ខណៈ​មាន​ព្រឹត្តិការណ៍​២០​កុម្ភៈ​កើ​ត​ឡើ​ង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹកថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ បាន​ដឹកនាំ​មន្ត្រី​ជំនាញ ជាពិសេស​ក្រុមគ្រូពេទ្យ​ជួរមុខ ចុះ​ពិនិត្យ​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​សួរសុខទុក្ខ​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម ដើម្បី​ឲ្យ​បងប្អូន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ក្រុមគ្រូពេទ្យ​ក្នុងការ​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​រីក​រាលដាល​ពេញ​សកលលោក​។ រដ្ឋបាលខេត្ត​កំពង់ចាម បានរៀបចំ​ទីតាំង​មណ្ឌល​ច​ត្តា​ឡី​ស័ក កម្រិត​២របស់​រដ្ឋបាលខេត្ត មាន​ចំនួន ០២​ទីតាំង ក្នុង​ក្រុង​កំពង់ចាមក្នុងនោះ នៅ​សណ្ឋាគារ​មេគង្គ មាន៧១​បន្ទប់​ស្មើនឹង១៤២​គ្រែ និង​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម មាន​០៣​អាគារ មាន៨៩​បន្ទប់ ស្មើនឹង៤៤៣​គ្រែ​។ ដោយ​មាន​ការផ្គត់ផ្គង់​នូវ​ម្ហូបអាហារ ថ្នាំសង្កូវ​ជាប្រចាំ​ការ​ជានិច្ច​តាម​មណ្ឌល​ចត្តាឡឺ​ស័ក។

ឯកឧត្តម អភិបាលខេត្ត​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ចំណូលស្រុក​មកពី​ប្រទេស​ថៃ ដែល​បាន​យកមក​ធ្វើ​ច​ត្តា​ឡី​ស័ក​ធ្វើ​យ៉ាងណា​តាមដាន​សុខភាព​ជាប្រចាំ និង​ត្រូវ​រាយការណ៍​មក​សមត្ថ​កិច្ច និង​ក្រុមគ្រូពេទ្យ​ដែល​ប្រចាំការ​នៅ​ទីនោះ ខណៈដែល​មានការ​រក​ឃើ​ញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ជា​បន្តបន្ទាប់​។

ឯកឧត្តម អភិបាលខេត្ត​កំពង់ចាម បាន​បន្ថែមទៀតថា សូម​ស្នើ​សុំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​អនុវត្ត​តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល​បាន​ចាំបាច់​ត្រូវ​រក្សា​សុខភាព​របស់ខ្លួន និង​ចូលរួម​អនុវត្តរស់នៅ​តាម​គន្ល​ង​ថ្មី ដោយ​អនាម័យ​ទៅតាម​ក្រសួងសុខាភិបាល គឺ​ចាំបាច់​បំផុត​ត្រូវតែ​បន្ត​អនុវត្ត​ជាប្រចាំ ជាពិសេស​អនុវត្តតាម វិធាន៣​កុំ និង​៣​ការពារ របស់​រាជរដ្ឋាភិបាល​៕

អត្ថបទ ៖ ហុង ម៉េង​ហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៦ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៨ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៩ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម