ព័ត៌មានជាតិ
និស្សិតនៅសាកលវិទ្យាល័យឌីជីថលកម្ពុជា រៀបរាប់ពីការសិក្សានិងការរស់នៅ ក្នុងរយៈពេលមួយឆ្នាំនៅទីនោះ
កញ្ញា ហោ ស្រីនី និស្សិតក្រីក្រដែលមានជីវភាពខ្វះខាត កំពុងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា (DUC) បានរៀបរាប់ពីការសិក្សានិងការរស់នៅ ក្នុងរយៈពេលមួយឆ្នាំនៅទីនោះ ក្នុងនោះដែរ នាងបានបង្ហាញការខកចិត្តយ៉ាងខ្លាំង ចំពោះការចុះផ្សាយរបស់សារព័ត៌មាន The cambodia daily ដែលមានលោក តាំង សារ៉ាដា បានចោទប្រកាន់មកលើសាកលវិទ្យាល័យថា ជាសាលាដែលគ្មានគុណភាពសម្រាប់សិស្សនិស្សិត។

តាមរយៈឃ្លីបវីដេអូ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ និស្សិត ហោ ស្រីនី ដែលមកពីគ្រួសារក្រីក្រនៅខេត្តសៀមរាប និងទទួលបានឱកាសសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា (DUC) បានឲ្យដឹងពីស្ថានភាពពិតនៃការរស់នៅ និងការសិក្សានៅសាកលវិទ្យាល័យ DUC ផ្ទុយស្រឡះពីការចុះផ្សាយបំភ្លើសរបស់លោក តាំង សារ៉ាដា នៅលើសារព័ត៌មាន The Cambodia Daily Khmer។

និស្សិត ហោ ស្រីនី បានលើកឡើងថា រូបគេពិតជាឈឺចាប់ និងខកចិត្តជាខ្លាំង ចំពោះការចុះផ្សាយបំភ្លើសរបស់លោក តាំង សារ៉ាដា ដោយសារសាលាបានផ្តល់ការយកចិត្តទុកដាក់ និងផ្តល់អ្វីៗគ្រប់យ៉ាងដល់និស្សិតគ្រប់គ្នា។ និស្សិតរូបនេះ បានបញ្ជាក់ច្បាស់ៗថា រូបគេមករៀននៅសាកលវិទ្យាល័យ DUC គឺទទួលបានអ្វីៗលើសពីការរំពឹងទុក ដោយទទួលបានអាហារូបករណ៍សិក្សា ៤ឆ្នាំ ដោយឥតគិតថ្លៃ ទទួលបានកន្លែងស្នាក់ ទឹកភ្លើង អាហារបីពេល សំលៀកបំពាក់ សម្ភារៈប្រើប្រាស់ដូចជាកុំព្យូទ័រ និងមានការផ្តល់សេវាថែទាំសុខភាពផងដែរ។ មិនតែប៉ុណ្ណោះ រូបនេះក៏ទទួលបានឱកាសការងារហាត់ការ និងប្រាក់ឧបត្ថម្ភ ៣០ម៉ឺនរៀលក្នុងមួយខែទៀតផង។ និស្សិតរៀនផ្នែកអក្សរសាស្ត្រអង់គ្លេសរូបនេះ បានរៀបចំរាប់ទៀតថា រូបគេពិតជាមានទំនុកចិត្ត កក់ក្តៅ បានមកសិក្សានៅសាកលវិទ្យាល័យ DUC។ រូបគេពិតជាសប្បាយចិត្តនៅពេលបានរៀនសូត្របណ្តើរ និងអនុវត្តការងារបណ្តើរ ព្រមទាំងបានចំណេះដឹងថ្មីៗ ដើម្បីអភិវឌ្ឍសមត្ថភាពពីមួយជំហានទៅមួយជំហាន។

ជុំវិញការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសារព័ត៌មាន The Cambodia Daily Khmer , និស្សិត ហោ ស្រីនី បានចាត់ទុកការចុះផ្សាយនោះថា ដូចជាការបង្ខូចអនាគតសិស្សនិស្សិតរាប់ពាន់ និងបានផ្ញើសារទៅលោក តាំង សារ៉ាដា បើមិនបានជួយកូនខ្មែរទេ សូមកុំបំផ្លាញទឹកចិត្ត និងកុំបំផ្លាញធនធាននិស្សិតខ្មែរអី។ ទន្ទឹមនេះដែរ និស្សិត និងមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនទៀត ក៏បានប្រតិកម្មចំពោះអង្គភាពព័ត៌មានមួយនេះ ដែលតែងតែមានចេតនាញុះញង់បំបែកបំបាក់ជាតិ ថោកទាប និងមួយថ្ងៃៗចាំតែញុះញង់បង្កាច់បង្ខូច។
សូមជម្រាបថា សាកលវិទ្យាល័យ ឌីជីថលកម្ពុជា Digital University of Cambodia (DUC) បានប្រកាសផ្ដល់ជូនអាហាររូបករណ៍ 100% ដល់និស្សិតក្រីក្រដែលមានជីវភាពខ្វះខាត មកពីតាមបណ្ដាររាជធានី ខេត្ដនានា នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ។ អត្ថប្រយោជន៍ផ្សេងៗដែលនិស្សិតនឹងទទួលបានក្រោយសម្ភាសន៍ជាប់គ្រប់លក្ខខណ្ឌ និងគោរពតាមបទបញ្ជាផ្ទៃក្នុងសាលា និស្សិតនឹងទទួលបានអាហាររូបករណ៍ 100% រយៈពេល ៤ឆ្នាំពេញ, ផ្ដល់អាហារចំនួន៣ពេល, កន្លែងស្នាក់នៅ និងផ្ដល់ប្រាក់ហាត់ការ ជារៀងរាល់ខែចំនួន ៣០ម៉ឺនរៀលផងដែរ។


អាហារូបកណ៍នេះ គឺផ្ដល់ជូនសម្រាប់សិស្សនិស្សិត ក្រីក្រ ដែលគ្មានលទ្ធភាពរៀនបន្ត ធ្លាក់បាក់ឌុប ក៏អាចរៀនបរិញ្ញាបត្ររងបានដែរ ហើយរៀនចប់សាលានិងជួយស្វែងរកការងារឲ្យធ្វើថែមទៀត។
សូមស្ដាប់ការរៀបរាប់របស់និស្សិតកញ្ញា ហោ ស្រីនី ទាំងអស់គ្នា។

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ