ព័ត៌មានជាតិ
សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា រៀបចំកម្មវិធីតម្រង់ទិសសម្រាប់សិស្សនិស្សិតមុនចូលរៀន
សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីតម្រង់ទិសសម្រាប់និស្សិតជំនាន់ទី៩ ទាំងបរិញ្ញាបត្ររង បរិញ្ញាបត្រគ្រប់ជំនាញទាំងអស់ ដើម្បីណែនាំអំពីបទបញ្ជាផ្ទៃក្នុង គោលការណ៍ប្រតិបត្តិ ព្រមទាំងនីតិវិធីផ្សេងៗ ទាក់ទងនឹងលក្ខខណ្ឌសិក្សាជូនដល់និស្សិត។

លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិកាសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា បានថ្លែងថា កម្មវិធីតម្រង់ទិសដល់សិស្សនិស្សិតគឺសារៈសំខាន់បំផុតដើម្បីស្វែងយល់ និងយល់ដឹងអំពីវិន័យក្នុងសាលា ខណៈកម្មវិធីនេះ ប្រព្រឹត្តិជារៀងរាល់ឆ្នាំមុនពេលបើកបវេសនកាល។

លោកបណ្ឌិតថា ក្នុងពេលជាង១០ថ្ងៃ ក្រោយពីប្រកាសលទ្ធផល ការប្រឡងបាក់ឌុប នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ មាននិស្សិតចុះឈ្មោះចូលសិក្សានៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដាជាង៥០០នាក់។ ដូច្នេះកម្មវិធីតម្រង់ទិសនេះ យើងមិនអាចរង់ចាំរហូតបញ្ចប់ការចុះឈ្មោះរបស់និស្សិតឡើយ។

លោកបណ្ឌិតបានគូសបញ្ជាក់ថា និស្សិតដែលចូលរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ទី១ រៀនចប់សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា នឹងជួយរកការងារឱ្យធ្វើ ទី២ និស្សិតរៀនចប់៤ឆ្នាំ មិនទាន់ច្បាស់ពីជំនាញណាមួយអាចរៀនបន្ត ដោយមិនតម្រូវឱ្យបង់ប្រាក់ទេ ពោលគឺ រៀនបណ្តើ ធ្វើការបណ្តើ ដោយមានលោកគ្រូជំនាញមកចាំបង្ហាត់បង្រៀនបន្ថែម។

កាលពីពេលកន្លងមកលោកបណ្ឌិតសាកលវិទ្យាធិការធ្លាប់បានលើកឡើងថា សាកលវិទ្យាល័យបាននឹងកំពុងចូលរួមចំណែកយ៉ាងសកម្មអនុវត្តអនុសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាសង្ខេប៥ចំណុចធំៗរួមមាន ១. ចូលរួមបន្តយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបឲ្យកាន់តែប្រសើរទៅនឹងតម្រូវការ និង ការកើនទ្បើង នៃការប្រគួតប្រជែងក្នុងទីផ្សារការងារ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឆ្ពោះទៅរកការកសាងសង្គម-សេដ្ឋកិច្ចឌីជីថលរឹងមាំ ។

២. ចូលរួមបន្តលើកកម្ពស់ការអប់រំឌីជីថល ដើម្បីរួមចំណែកក្នុងការកសាងពលរដ្ឋឌីជីថល បង្កើនប្រសិទ្ធភាពនៃការបង្រៀន និងការរៀនតាមប្រពន្ធឌីជីថល ព្រមទាំងលើកកម្ពស់ស្វ័យសិក្សារបស់និស្សិត និងលើកទឹកចិត្តឲ្យមានការសិក្សាស្រាវជ្រាវ និងការរៀនមួយជីវិតសម្រាប់ទាំងអស់គ្នា ។

៣.ចូលរួមបន្តកែទម្រង់ប្រពន្ធ័សិក្សា ឲ្យកាន់តែប្រសើរនិងអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ស្របតាមឧត្តមានុវត្តតំបន់ និងអន្តរជាតិ ផ្តោតលើពុទ្ធិនិងជំនាញផ្នែក បច្ចេកវិទ្យានិងឌីជីថល ស្របតាមនិន្នាការ នៃសេដ្ឋកិច្ចនិងសង្គម តម្រូវការនៃទីផ្សារការងារ និងបដិវត្តឧស្សាហកម្មទី៤ ។

៤.ចូលរួមបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានស្រាវជ្រាវជាតិ-អន្តរជាតិ ដើម្បីធ្វើការសិក្សាស្រាវជ្រាវរួមគ្នា ធ្វើទស្សនកិច្ចសិក្សាទៅវិញទៅមក ដកស្រង់បទពិសោធន៍ជាក់ស្តែង សំដៅបង្កើនគុណភាពអប់រំ ការសិក្សាស្រាវជ្រាវ និងការផ្លាស់ប្តូរនិស្សិតអាហារូបករណ៍រវាងសាកលវិទ្យាល័យដៃគូរ និង៥. ចូលរួមបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ និងបង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្ត តាមជំនាញឯកទេសរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការបង្រៀន និងផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដើម្បីផ្ទេរចំណេះជាក់ស្តែង ទាំងទ្រឹស្តី ការអនុវត្ត និងឧត្តមានុវត្តជូនដល់និស្សិត៕
ដោយ ៖ ឃិត សុខា



-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៧ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា