ព័ត៌មានជាតិ
ជួសជុលកែលម្អរួចរាល់សម្រាប់ឧបករណ៍ហាត់ប្រាណតាមសួនច្បារ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណ
រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការជួសជុលកែលម្អ និង ប្តូរថ្មីផ្នែកខ្លះព្រមទាំងលាបថ្នាំជាថ្មីឡើងវិញរួចរាល់នូវឧបករណ៍ហាត់ប្រាណសាធារណៈក្នុងរាជធានីភ្នំពេញដើម្បីដាក់បម្រើជូនបងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណទស្សនាកម្សាន្តនិងដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូកផងដែរ។

មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថារដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយលោកឃួងស្រេងលោកតែងតែគិតគូរនិងយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋលើគ្រប់វិស័យជាពិសេសលើកកម្ពស់សុខភាពសាធារណៈ និង បរិស្ថាននៅរាជធានីភ្នំពេញតែម្ដង។

ជាក់ស្ដែងពេលនេះ លោកឃួងស្រេងបានណែនាំឱ្យមន្ត្រីជំនាញធ្វើការជួសជុលកែលម្អឧបករណ៍ហាត់ប្រាណសាធារណៈ និង លាបថ្នាំថ្មីទាំងអស់ឡើងវិញដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋហាត់បានស្រួល។

មន្ត្រីជំនាញបានឱ្យដឹងទៀតថា ឧបករណ៍ហាត់ប្រាណដែលត្រូវជួសជុលកែលម្អឡើងវិញនោះមានចំនួន៤ទីតាំងទី១.កន្លែងហាត់ប្រាណសាធារណៈនៅសួនច្បារមាត់ទន្លេមុខវត្តឧណ្ណាលោមមានឧបករណ៍ហាត់ប្រាណ២៤ឈុតទី២.សួនច្បារដេអិនមានឧបកាណ៏ហាត់ប្រាណ៣២ឈុតទី៣.ទីកន្លែងហាត់ប្រាណនៅទីលានប្រជាធិបតេយ្យមានឧបករណ៍ហាត់ប្រាណ១២ឈុតនិងទី៤.កន្លែងហាត់ប្រាណនៅក្បែរសួនកុមារវត្តភ្នំមានឧបករណ៍ហាត់ប្រាណចំនួន១២ឈុត។

លោកបន្តថា ម៉ាស៊ីនហាត់ប្រាណសាធារណៈទាំងអស់នេះមិនមែនប្រើភ្លើងអគ្គិសនីទេគឺឧបករណ៍ភាគច្រើនប្រើបាកដាង និង ដុំបង្វិលប្រើប្រាស់រាប់ឆ្នាំមកហើយដែលមានការខូចខាតសឹករិចរិលដែលត្រូវមានការដោះជួសជុលក្រឡឹងបាកដាងប្តូរបាកដាងនិងដុំបង្វិលឬឈ្នាន់ជាដើមរួចផ្គុំដំឡើងនិងលាបថ្នាំជាថ្មីឡើងវិញ។

មន្ត្រីជំនាញបានបញ្ជាក់ថា ទីកន្លែងហាត់ប្រាណដែលបំពាក់ឧបករណ៍ហាត់ប្រាណនៅតាមសួនច្បារសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញមានចំនួន៦ទីតាំងក្នុងនោះ៥ទីតាំងសាងសង់និងបំពាក់ឧបករណ៍ដោយរដ្ឋបាលរាជធានីភ្នំពេញ គឺនៅសួនច្បារមាត់ទន្លេមុខវត្តឧណ្ណាលោមសួនច្បារដេអិននៅទីលានប្រជាធិបតេយ្យនៅក្បែរសួនកុមារវត្តភ្នំ និង នៅសួនវិមានឈ្នះឈ្នះចំណែក១ទីតាំងទៀតនៅរង្វង់មូលនាងសុវណ្ណមច្ឆាជ្រោយចង្វារត្រើយខាងកើតដែលជាអំណោយរបស់សមាគមអភិបាលក្រុងប្រើប្រាស់ភាសាបារាំង៕
ដោយ ៖ ស្រីរ័ត្ន







-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់