ព័ត៌មានជាតិ
ហាងអាហារពីរកន្លែង ក្នុងក្រុងសែនមនោរម្យ បង្ហើបអាហារ ភ្ញៀវចូលចិត្តកុម្ម៉ង់ពេលមកកម្សាន្តខេត្តមណ្ឌលគិរី
និយាយពីខេត្តមណ្ឌលគិរី ភ្ញៀវទេសចរតែងតែមកកម្សាន្តនៅគ្រប់ទិសទីក្នុងក្រុងសែនមនោរម្យ ក៏ដូចជារមណីយដ្ឋានបែបធម្មជាតិ មានជ្រោះជ្រលងដងអូរវាលស្មៅខៀវខ្ចី។ ប៉ុន្តែអ្វីដែលភ្ញៀវទេសចរតែងតែចង់ដឹងកាន់តែច្បាស់នោះគឺអាហារប្រចាំតំបន់ភាគឦសាននេះ។
ម្ចាស់ភោជនីយដ្ឋាន ២ កន្លែង នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានបង្ហើបពីអាហារពេញនិយមប្រចាំងហាង ដែលតែងតែទទួលបានការកុម្ម៉ង់ពីភ្ញៀវមិនអាចរំលងបាន។


លោកស្រី ញ៉ុន ផល្លី ម្ចាស់ភោជនីដ្ឋានម៉ូតែលពេជ្រគិរីបានប្រាប់កម្ពុជាថ្មីថា ក្នុងម៉ូតែលពេជ្រគិរី មានអាហារប្រចាំហាងចំនួន ៣ មុខដែលទទួលបានការគាំទ្រពីភ្ញៀវដែលរួមមាន៖
ទី១.សម្លរព្រោង(សម្លបំពង់ឫស្សី)
ទី២.សម្លរម្សៅ
ទី៣.ចាណាង
អាហារទាំង ៣ មុខ បើតាមលោកស្រី ញ៉ុន ផល្លី ជាម្ហូបប្រពៃណីជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី។ ខណៈជាម្ហូបពិសេសប្រចាំតំបន់ផងនោះ លោកស្រី ញ៉ុន ផល្លី បានឲ្យដឹងថា ភ្ញៀវទេសចរមកពីចម្ងាយជាពិសេសមកពីភ្នំពេញ ចូលចិត្តកុម្ម៉ង់ច្រើន ដោយសារចង់សាករសជាតិម្ហូបប្រពៃណីរបស់ជនជាតិនៅភូមិភាគឦសាន។

ចំណែកហាងទី ២ ដែលមានចម្ងាយប្រហែល ៣ គីឡូម៉ែត្រពីក្រុងសែនមនោរម្យឆ្ពោះទៅទឹកជ្រោះប៊ូស្រានោះគឺរមណីយដ្ឋាន ចំការ កាហ្វេ ដែលមានលោក ម៉ា រ៉ាស៊ី ជាមេការគ្រប់គ្រងបានឲ្យដឹងដែរថា រមណីយដ្ឋាន ចំការកាហ្វេ មានអាហារល្បីប្រចាំហាងគឺ បាញ់ឆេវឆ្ងាញ់ ដែលភ្ញៀវតែងតែគាំទ្រមិនដាច់។
ក្រៅពីបាញ់ឆេវឆ្ងាញ់ លោកបានលើកពីសេវាកម្មនៅម៉ូតែលចំការកាហ្វេ ក៏មានម្ហូបកុម្ម៉ង់គ្រប់មុខ និងភេសជ្ជៈគ្រប់ប្រភេទជាពិសេសផ្លែឈើប្រចាំតំបន់ដូចជា កាហ្វេ ប័រ ផាសិន ដែលសុទ្ធសឹងជាដំណាំដាំដុះក្នុងរមណីយដ្ឋានចំការកាហ្វេផ្ទាល់ តែម្ដង៕
អត្ថបទ៖រៀម សុខហេង

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង