Connect with us

ព័ត៌មានជាតិ

ឧកញ៉ា ក្រុមហ៊ុន និងសប្បុរសជននានាបរិច្ចាគថវិកាជាង២៤លានដុល្លារចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

បានផុស

នៅ

គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ ឧកញ៉ា ក្រុមហ៊ុន និងសប្បុរសជននានាជាច្រើនរូបនៅប្រទេសកម្ពុជាបានបរិច្ចាគថវិកាសរុបជាង២៤លានដុល្លារអាមេរិក ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។ ឧកញ៉ា ក្រុមហ៊ុន និងសប្បុរសជនទាំងអស់នោះរួមមាន៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. លោក តាន់ ស៊ី (Tan Sri Dr. Chen Lip Keong) ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Naga World បានប្រកាសសូមបរិច្ចាគថវិកា៥លានដុល្លារ។

២. អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group និងលោកជំទាវ ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារ បានប្រកាសសូមបរិច្ចាគថវិកា៣លានដុល្លារ។

៣. អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ បានប្រកាសសូមបរិច្ចាគថវិកា៣លានដុល្លារ។

៤. អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប និងក្រុមគ្រួសារ ប្រកាសសូមបរិច្ចាគថវិកា៣លានដុល្លារ។

៥. អ្នកឧកញ៉ ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បានប្រកាសសូមបរិច្ចាគថវិកា៣លានដុល្លារ។

៦. ក្រុមហ៊ុន ជីបម៉ុង បានប្រកាសសូមបរិច្ចាគថវិកា៣លានដុល្លារ។

៧. ក្រុមហ៊ុន ប៉េងហួត គ្រុប បានប្រកាសសូមបរិច្ចាគថវិកា៣លានដុល្លារ។

៨. ឧកញ៉ាចំនួន៣រូបរួមមាន ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ, ឧកញ៉ា លឹម រស់ និងឧកញ៉ា លឹម ប៊ុនសួរ បានប្រកាសសូមបរិច្ចាគថវិកា១លានដុល្លារ។

៩. លោក មាស ប៉ាង អគ្គនាយកក្រុមហ៊ុនផលិតបំពង់ទីបជ័រ ខេ អេ ភី KAP បានប្រកាសសូមបរិច្ចាគថវិកា៣ម៉ឺនដុល្លារ។

១០. ឧកញ៉ា ថោង សារ៉ាត់ និងលោកជំទាវ ទាវ ធីតា បានប្រកាសសូមបរិច្ចាគថវិកា១ម៉ឺនដុល្លារ។

១១. ឧកញ៉ា ឡេង ប្រុស បងប្រុសបង្កើតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ វ៉ន សុមេតា, លោកឧកញ៉ា ឡេង និមល និងលោកជំទាវ រឿន ស្រីពេជ្រ និងលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ប្រធានក្រុមហ៊ុន GSM Leng Navatra Cosmetics បានប្រកាសសូមបរិច្ចាគថវិកាម្នាក់ៗ១ម៉ឺនដុល្លារ សរុប៣ម៉ឺនដុល្លារ។

គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន ១,២២៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៦១៩នាក់ អ្នកជំងឺ៦០៤នាក់កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ម្នាក់៕

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម