Connect with us

ព័ត៌មានជាតិ

ពលរដ្ឋភូមិប្រការ គ្មានទឹកស្អាតប្រើប្រាស់ ស្នើអាជ្ញាធរជួយដោះស្រាយ

បានផុស

នៅ

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ប្រការ ប្រមាណ​ជាង ៥០ គ្រួសារ ស្នើសុំ​អាជ្ញាធរ​មេត្តា​ជួយ​ដោះស្រាយ​បញ្ហា​ត​បណ្ដាញ​ទឹក​ស្អាត​ឲ្យ​ពួកគាត់​បាន​ប្រើប្រាស់​ផង ដោយសារ​បច្ចុប្បន្ន​ក្នុង​ភូមិ​នេះ​គ្មាន​ទឹក​ស្អាត និង​គ្មាន​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​កខ្វក់​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាន មឿន និង លោកស្រី វ៉ា ហៀប ដែល​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ប្រការ សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា រាល់ថ្ងៃ​ពួកគាត់​ទិញ​ទឹក​ឡាន​ប្រើប្រាស់ និង​ខ្លះ​ទៀត ជីក​អណ្ដូង​ប្រើប្រាស់​ផ្ទាល់ខ្លួន។ ពួកគាត់​ចំណាយ​ថវិកា​ច្រើន​សម្រាប់​ទិញ​ទឹក​ស្អាត ក្នុង ១ ឡាន ប្រហែល ៣ គូប តម្លៃ ៤ ម៉ឺន​រៀល ទៅ ៥ ម៉ឺន​រៀល។ ពាក់ព័ន្ធ​បញ្ហា​នេះ ពួកគាត់​ក៏​ធ្លាប់​ទៅ​សួរ​ដំណឹង​ពី​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​ម្ដង​ហើយ​ម្ដង​ទៀត ប៉ុន្តែ​អាជ្ញាធរ​សង្កាត់​បាន​ត្រឹម​ឆ្លើយ​ប្រាប់​ថា​បាន​ដាក់​ស្នើ​ទៅ​ហើយ។

ប្រជាពលរដ្ឋ​ខាងលើ​លើក​ឡើង​បន្ត​ថា ពួកគាត់​មក​រស់នៅ​ក្នុង​ភូមិ​ប្រការ​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ នៅ​មិន​ទាន់​មាន​ទឹក​ស្អាត​នោះ​ទេ ប៉ុន្តែ​បុរី​នៅ​ក្បែរ​នោះ​ទើប​តែ​មក​សាងសង់​សោះ បែរជា​មាន​ទឹក​ស្អាត​ប្រើប្រាស់​គ្រប់គ្រាន់។ ចំណែក​ពួកគាត់ មិន​ភ្ជាប់​ទឹក​ស្អាត​ឲ្យ​ប្រើ​នោះ​ទេ។

ប្រជាពលរដ្ឋ​ដដែល​លើក​ឡើង​បន្ថែម​ថា កន្លងមក ប្រជាពលរដ្ឋ​ប្រមាណ​ជា ៥០ គ្រួសារ បាន​នាំ​គ្នា​ធ្វើ​លិខិត​ស្នាម​ផ្ដិតមេដៃ​ស្នើសុំ​ដល់​អាជ្ញាធរ ដើម្បី​ជួយ​សម្រួល​ក្នុង​ការ​ត​បណ្ដាញ​ទឹក​ស្អាត​ជា​ច្រើនលើកច្រើនសា​មក​ហើយ នៅតែ​គ្មាន​ការ​ដោះស្រាយ​ជូន​ពួកគាត់​សោះ។

ពាក់ព័ន្ធ​រឿងរ៉ាវ​ខាង​លើ​នេះ​ដែរ លោក សួង សំអុល ចៅ​សង្កាត់​ព្រៃស បាន​បញ្ជាក់​ប្រាប់ កម្ពុជា​ថ្មី ថា ពាក់ព័ន្ធ​ការ​ត​បណ្ដាញ​ទឹក​ស្អាត​នេះ អាជ្ញាធរ​បាន​ធ្វើការ​ស្នើសុំ​ម្ដង​រួច​ទៅ​ហើយ និង​បាន​សិក្សា​រួច​ផង​ដែរ ប៉ុន្តែ​មិន​ឃើញ​ខាង​រដ្ឋាករ​ទឹក​ចុះ​មក​ភ្ជាប់​ជូន​ប្រជាពលរដ្ឋ​សោះ។

លោក​ចៅ​សង្កាត់​ព្រៃស បាន​បន្ត​ទៀត​ថា ចំពោះ​បញ្ហា​នេះ អាជ្ញាធរ នឹង​ពន្លឿន​ក្នុង​ការ​ស្នើសុំ​ម្ដង​ទៀត​ទៅកាន់​រដ្ឋាករ​ទឹក ដើម្បី​ភ្ជាប់​ប្រព័ន្ធ​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​ប្រើប្រាស់។

ជា​ថ្មី​ម្ដង​ទៀត ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ប្រការ ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ សូម​មេត្តា​ពន្លឿន និង​មាន​វិធានការ​ជួយ​សម្រួល​ក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ពួកគាត់​ផង ជាពិសេស​ទឹក​ស្អាត និង​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​កខ្វក់៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម