Connect with us

ព័ត៌មានជាតិ

បណ្ឌិត យ៉ង សាំងកុមារ៖ ការពង្រឹងគុណភាពស្រូវ ចាប់ផ្តើមពីការពង្រឹងសមត្ថភាពមន្រ្តីកសិកម្មឃុំ

បានផុស

នៅ

លោក បណ្ឌិត យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ រុក្ខា​​ប្រមាញ់​ និង​នេសាទ បាន​គូស​បញ្ជាក់​ថា ការ​ពង្រឹង​គុណភាព​ស្រូវចង់ឲ្យទទួលបានទិន្នផលល្អ ស្របតាមតម្រូវការទីផ្សារ ត្រូវ​ចាប់ផ្ដើម​ពី​ការ​ពង្រឹង​សមត្ថភាព​មន្ត្រី​កសិកម្ម​ឃុំ​លើ​ការងារ​នេះជាមុនសិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បណ្ឌិត យ៉ង សាំង​កុមារ បាន​បញ្ជាក់ថា​ ការ​ដាក់​​ពង្រាយមន្រ្តីកសិកម្មឃុំ ដើម្បី​ធ្វើការ​ជាមួយ​កសិករ ជាលទ្ធផល​មន្រ្តីកសិកម្មឃុំកំពុងសកម្មក្នុងការដោះស្រាយបញ្ហាទីផ្សារ និងរក្សាស្ថិរភាពថ្លៃស្រូវក្នុងកម្រិតសមរម្យ ដោយធ្វើការសម្របសម្រួលតម្រង់ទិសកសិករឲ្យមានការសហការគ្នាជាក្រុមផលិតផ្សារភ្ជាប់មកទីផ្សារ ដោយជ្រើសរើសកសិករផលិតពូជដូចគ្នា ប្រមូលផលពេលដូចគ្នា (ក្រុមសមកាល) ដើម្បីសហការគ្នាច្រូតស្រូវលក់ក្នុងពេលដូចគ្នាដោយបរិមាណសមស្របទៅតាមសមត្ថភាពនៃការដឹកជញ្ជូន និងការបញ្ជារទិញពីរោងម៉ាស៊ីន និងធ្វើការប្រមូលផ្តុំស្រូវនៅកន្លែងកំណត់រួមមួយ។

ដើម្បីធ្វើកិច្ចការនេះជោគជ័យ គឺទាមទារឲ្យមានការសហការចូលរួមពីកសិករ ដោយចាប់ផ្តើមពីក្រុមគំរូណាមួយនៅតាម​ឃុំ​គោលដៅមុននឹងឈានទៅដល់រៀបចំរចនាសម្ព័ន្ឌសហគមន៍ផលិតផ្សារភ្ជាប់មកទីផ្សារសម្រាប់កសិករជាងមួយលានគ្រួសារនៅគ្រប់ភូមិឃុំទូទាំងប្រទេស ដែលអាចត្រួវការពេល ៣ ទៅ ៥ ឆ្នាំទៀត។ ដើម្បីសម្រេចបេសកកម្មនេះបានកាន់តែ​ឆាប់ រាជរដ្ឋាភិបាលកំពុងធ្វើការជ្រើសរើសមន្រ្តីកសិកម្មឃុំថែមចំនួន ១០០០ នាក់ទៀតនៅចុងឆ្នាំ២០២៤ និង​ឈានទៅជ្រើសរើសឲ្យបានចំនួន ១៦០០ នាក់ ដើម្បីដាក់ពង្រាយឲ្យបានគ្រប់ទូទាំងឃុំសង្កាត់ដែលមានសក្តានុពលកសិកម្មទូទាំងប្រទេស។

លោក​បណ្ឌិត យ៉ង សាំងកុមារ បាន​លើក​ឡើង​ថា ស្រូវ​មាន​គុណភាព​ល្អ​នឹង​ជួយ​ឲ្យ​កសិករ​មាន​ទីផ្សារ ទទួល​​បាន​តម្លៃ​ល្អ កាត់​បន្ថយ​ការ​បាត់បង់​​ក្រោយ​ពេល​ប្រមូល​ផល និង​ជួយ​លើកស្ទួយ​វិស័យ​ស្រូវ​អង្ករ​របស់​ជាតិ​ទាំងមូល។ ក្នុង​នោះ ពាក់ព័ន្ធ​និង​កម្រិត​នៃ​កាក​សំណល់​ថ្នាំ​កសិកម្ម​នៅ​ក្នុង​គ្រាប់​អង្ករ (ការប្រីថ្នាំកសិកម្មហួសកំណត់ ឬការប្រើថ្នាំ​កសិកម្ម​ខុសស្តង់ដា) ក៏​ជា​កត្តា​ដែល​មាន​ហានិភ័យ​ដល់​ទីផ្សារ​ផងដែរ ជា​ពិសេស​ការ​នាំចេញអង្ករ។

បណ្ឌិត យ៉ង សាំងកុមារ បាន​ចង្អុលបង្ហាញ​ថា ស្រូវ​មាន​ទីផ្សារ និង​មាន​តម្លៃល្អអាស្រ័យ​លើកត្តា​សំខាន់​ៗ ៥ ចំណុច គឺ​ ប្រភេទ​ពូជ, គុណ​ភាព​ស្រូវ (កម្រិត​នៃភាពសុទ្ធ សំណើម និង​កម្រិត​នៃភាពទុំ), បរិមាណ​ស្រូវ​ប្រមូល​បាន​ក្នុង​មួយ​ថ្ងៃ, ទីតាំងដែល​ប្រមូលផ្តុំស្រូវ និង​ ពេលវេលាដែល​ដឹងមុន ឬប្រាប់​អំពី​ការ​មានស្រូវលក់ (បាន 5 ថ្ងៃមុនល្អ)។ នេះជាកត្តា​ និងគោលការណ័ ដែលមន្រ្តី​កសិកម្ម​ឃុំ ត្រូវយក​ចិត្តទុកដាក់​ក្នុងការ​ធ្វើការជាមួយ​កសិករដើម្បី​ដោះស្រាយបញ្ហា​ទីផ្សារ និងតម្លៃស្រូវ​ផង​ដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម២១ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម