ព័ត៌មានជាតិ
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
មន្ត្រីនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានឲ្យកម្ពុជាថ្មីដឹងថា ជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានការកើនឡើងពីជាង ២០ ជើង (រាប់ទាំងឡើងនិងចុះ) ទៅដល់ជាង ៥០ ជើង (រាប់ទាំងឡើងនិងចុះ) ក្នុងមួយថ្ងៃ។
លោក យឹម សានីរាន មន្ត្រីសម្របសម្រួលនៅអាកាសយានដ្ឋានសៀមរាបអង្គរបានប្រាប់កម្ពុជាថ្មីថា បើមើលតាមលក្ខណៈទូទៅមានការកើនឡើងច្រើនជាងមុន។

«មួយថ្ងៃអាចពី ២០ ទៅ ២៦ ជើង ទាំង Charter ទៀតអាចថ្ងៃខ្លះដល់ ២៨ ជើង។ តែបើរាប់ទាំងឡើងទាំងចុះអាចដល់ជាង ៥០ ដល់ ៥៦ ជើងក្នុងមួយថ្ងៃ។ បើប្រៀបធៀបពីមុនបានត្រឹម ៣០ ទៅ ៣៤ ជើងប៉ុណ្ណោះទាំងឡើងទាំងចុះក្នុងមួយថ្ងៃ»។
ខណៈជើងហោះហើរកើនឡើងច្រើន ភ្ញៀវធ្វើដំណើរក្នុងមួយថ្ងៃក៏មានកំណើនជាង ៥ ០០០ ទៅ ៦ ០០០ នាក់។ នេះបើតាមលោក យឹម សានីរាន។
ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី និងក្រុមហ៊ុនអាកាសចរណ៍ Air Asia កម្ពុជា បានបង្កើនជើងហោះហើរពីប្រទេសសិង្ហបុរីមកអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។ ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ Air Asia កម្ពុជា ក៏បង្កើនជើងហោះហើរទៅភូកេតប្រទេសថៃ។
បើតាមមន្រ្តីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅខែមករាដើមឆ្នាំ ២០២៥ នឹងមានការតភ្ជាប់ជើងហោះហើរទៅប្រទេសកូរ៉េ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Sky Angkor និងក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា indigo ក៏គ្រោងតភ្ជាប់ការហោះហើរមកអាកាសយានដ្ឋានសៀមរាបអង្គរ។
លោក យឹម សានីរាន បញ្ជាក់បន្ថែមថា ជារួមនៅប៉ុន្មានខែចុងក្រោយចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា ស្ថានភាពនៃការធ្វើដំណើរតាមអាកាសយានដ្ឋានសៀមរាប មានសន្ទុះកើនឡើងខ្លាំង។ យ៉ាងណាមិញ ដោយសារពេលនេះជារដូវកាលវិស្សមកាលភ្ញៀវទេសចរដើរកម្សាន្តច្រើន លោកក៏មិនទាន់ហ៊ានវាយតម្លៃទៅមុខស្ថានភាពអាចនឹងមានការប្រែប្រួលយ៉ាងណានោះដែរ»។

ថ្មីៗនេះមានការស្ទង់មតិមួយ ដែលចុះផ្សាយដោយសារព័ត៌មានអូស្រ្តាលី SBS បង្ហាញថា ជនជាតិអូស្រ្តាលីបានជ្រើសរើសយកខេត្តសៀមរាប ជាគោលដៅទេសចរណ៍ជាមួយនឹងការស្ទង់មតិរហូតដល់ ៥២៩% នៃភ្ញៀវទេសចរសរុប។
ស្ថានភាពអាកាសធាតុ ភាពទាក់ទាញនៃភ្ញៀវទេសចរ ម្ហូបអាហារ និងវប្បធម៌ប្រពៃណីជាផ្នែកមួយដែលធ្វើឲ្យភ្ញៀវទេសចរអូស្រ្តាលីចង់មកទស្សនានៅប្រទេសកម្ពុជាសម្រាប់ឆ្នាំ ២០២៥។ នេះបើតាមរបាយការណ៍ស្ទង់មតិដដែលនេះ។
បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤,៨ លាននាក់ ពោលមានការកើនឡើង ២២,២% បើធៀបនឹងឆ្នាំ ២០២៣។

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ