ព័ត៌មានជាតិ
រដ្ឋបាលក្រុងបាវិត ចាប់ផ្តើមជួសជុលផ្លូវតាពៅឡើងវិញ ក្រោយរងការខូចខាតដោយសារជំនន់ទឹកភ្លៀង
រដ្ឋបាលក្រុងបាវិត និងក្រុមស្តារប្រឡាយតាពៅ កាលពីចុងសប្តាហ៍កន្លងទៅនេះ បានចាប់ដំណើរការជួសជុលឡើងវិញនូវកំណាត់ផ្លូវតាពៅ១ខ្សែ ដែលបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងចុងឆ្នាំ ដែលជាហេតុធ្វើឲ្យផ្លូវមានសភាពរអិលបែកភក់ល្បាប់ស្រុតផុងពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានបញ្ជាក់ឲ្យដឹងថា ក្រោយពេលមេឃរាំងភ្លៀង លោក និងក្រុមស្ដារប្រឡាយតាពៅ បានធ្វើការចាក់ថ្មមិក និងកៀរកិនបង្ហាប់ ដើម្បីជួសជុលផ្លូវលំមួយខ្សែឡើងវិញស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ លោកអភិបាលក្រុងបាវិតថា ដោយសាររដូវនេះ ជារដូវវស្សា ហេតុដូច្នេះហើយធ្វើឲ្យបណ្ដាផ្លូវលំមួយចំនួន បានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាចុងរដូវវស្សា។ ម៉្យាងទៀតដោយសារមានទឹកភ្លៀងដូច្នេះ មិនអាចដាក់គ្រឿងចក្រជួសជុលបានទេ លុះត្រាតែមេឃរាំងភ្លៀង ហើយការជួសជុលផ្លូវមួយខ្សែនេះ គឺបន្តជួសជុលរហូតដល់សង្កាត់ប្រាសាទ គឺនឹងចាក់ថ្មមិកទៅតាមលទ្ធភាពជាជំហានៗ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក៏ដូចជាអ្នកដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែខាងលើនេះ។

សូមបញ្ជាក់ថា ផ្លូវលំមួយខ្សែស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត នាពេលកន្លងមក បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងផង និងដោយសារការដឹកដីស្ដារប្រឡាយតាពៅផងដែលជាហេតុធ្វើឲ្យកំណត់ផ្លូវលំមួយខ្សែនេះ បានស្រុតដោយអន្លើៗ ហើយមានសភាពរអិលពិបាកក្នុងការធ្វើដំណើរនៅក្នុងភូមិសាស្ត្រខាងលើនេះ ហើយប្រជាពលរដ្ឋក៏បានសំណូមពរដល់លោកចៅសង្កាត់បាវិត ដើម្បីជួយជួសជុលផ្លូវមួយខ្សែនេះឡើងវិញផងដែរ៕




ដោយ៖ ភក្ដី

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា