Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ បញ្ជាក់ស្ថានភាពសុខភាពសម្តេច ក្រោយធ្វើ​ចត្តាឡី​ស័កជាង៣០ម៉ោង

បានផុស

នៅ

សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​នៅ​មុននេះបន្តិច​បាន​បញ្ជាក់ពីស្ថានភាពសុខភាពរបស់សម្តេច​ បន្ទាប់ពីបានធ្វើចត្តាឡីស័កជាង៣០ម៉ោងរួចមកហើយនេះ។

តាមរយៈបណ្តាញសង្គម​ហ្វេសបុក សម្តេ​ច​បានសរសេរ​ថា ចាប់តាំងពីពេលយកសំណាកទៅពិនិត្យនៅម៉ោង១២ថ្ងៃ៤វិច្ឆកាមកដល់ពេលនេះ សម្តេចបានធ្វើចត្តាឡីស័កជាង៣០ម៉ោងរួចមកហើយ។គ្មានអ្វីប្លែកក្នុងខ្លួនទាល់តែសោះ បាយបាន សម្រាកលក់ ពិនិត្យរបាយការណ៏ពិនិត្យសម្រេចលើសំណើររបស់ក្រសួងស្ថាប័ននិងចុះហត្ថលេខាលើឯកសារនានាដូចពេលមុនៗដែរ។ អ្វីដែល​ប្លែកគឺសម្តេច និងសម្តេចកិត្តិចែកបន្ទប់គ្នាសម្រាក មិនហ៊ានប៉ះពាល់គ្នាដូចកាលពីនៅកម្លោះក្រមុំ។ចំណែកអ្នកបំរើត្រូវពាក់ម៉ាស់ពាក់ស្រោមជើងស្រោមដៃតាមការណែនាំរបស់គ្រូពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ករណីសម្តេច​ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត​ និងអ្នកពាក់ពន្ធ័ត្រូវយកសំណាកធ្វើតេស្តរហូត៤ដង។លើកទី១​ថ្ងៃទី៤វិច្ឆិកាម្សិលមិញ លើកទី២នឹងត្រូវធ្វើនៅថ្ងៃ៩វិច្ឆិកា លើកទី៣នឹងត្រូវធ្វើនៅថ្ងៃ១៤វិច្ឆិកានិងលើកទី៤ ដែល​ជាលើកចុងក្រោយគឺនឹងត្រូវធ្វើនៅថ្ងៃទី១៨វិច្ឆិកា២០២០។

សម្តេច​បាន​គួសបញ្ជាក់​ថា​ ប្រសិនការធ្វើតេស្ត៣លើកខាងមុខមិនមានវិជ្ជមានកូវីដ១៩ទាំងសម្តេ​ច និងសម្តេចកិត្តិក៍ដូចជាអ្នកនៅជាមួយ១៨នាក់ផ្សេងទៀត នឹងចេញពីការរស់នៅដាច់ដោយឡែកនៅថ្ងៃទី១៩ឬថ្ងៃ២០វិច្ឆិកា។សម្តេចបន្តថា​ បទពិសោធន៍ទប់ស្កាត់កូវីដ១៩មិនឱ្យឆ្លងចូលសហគមន៍រយះពេលជាង១០ខែកន្លងមកមួយផ្នែកធំបានមកពីវិធានការធ្វើចត្តាឡីស័កក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងការអនុវត្តន៍ដ៍ល្អពីបុគ្គលដែលត្រូវធ្វើចត្តាឡីស័កដែលយើងត្រូវបន្តធ្វើកិច្ចការនេះបន្តទៀតរាប់ទាំងរូបសម្តេច និងសម្តេចកិត្តិផងដែរ។ ការពារប្រសើរជាងព្យាបាល យើងត្រូវរួមគ្នាទប់ស្កាត់កុំឱ្យកូវីដឆ្លងចូលក្នុងខ្លួនយើង ចូលក្នុងគ្រួសារយើង ចូលក្នុងសហគមន៍យើងនិងក្នុងប្រទេសយើង។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម