Connect with us

ព័ត៌មានជាតិ

បេក្ខជននិទ្ទេស A ៤៧ នាក់ ក្នុងខេត្តកំពង់ស្ពឺ បានជួប និងទទួលរង្វាន់ពី ឯកឧត្តម ហ៊ុន ម៉ានី

បានផុស

នៅ

សិស្សនិទ្ទេស A ចំនួន ៤៧ នាក់ បានចូលរួមក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត និងអបអរសាទរចំពោះសិស្សនិទ្ទេស A នៃខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ នៅបណ្ណាល័យកំពង់ស្ពឺ នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះមានការអញ្ជើញចូលរួមពីអភិបាលខេត្តកំពង់ស្ពឺ ក្រុមការងារចុញជួយខេត្ត ក្រុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំខេត្ត លោកនាយក នាយិកាវិទ្យាល័យទាំង ២៥ លោកគ្រូ អ្នកគ្រូបង្រៀនវគ្គបំប៉នស្ម័គ្រចិត្ត ក្រុមគ្រួសារ ស.ស.យ.ក. និងសិស្សានុសិស្ស សរុបប្រមាណ ៣០០ នាក់។

នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន លោកគ្រូ អ្នកគ្រូស័្មគ្រចិត្ត  សិស្សនិទ្ទេសAទាំង៤៧ រូបដែលបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនៅព្រឹកនេះ។ ជាមួយគ្នានេះ ឯកឧត្តមបានរំលេចផងដែរថា កម្មពិធីសំណេះសំណាលនាថ្ងៃនេះ គឺបាននាំមកនូវការជួបជុំគ្នាក្នុងនោះមានសិស្ស លោកគ្រូ អ្នកគ្រូ និងឱពុក ម្តាយរបស់សិស្ស។ ឯកឧត្តមបានបន្ថែមថា តួនាទី ភារកិច្ចជាកត្តាមួយ ប៉ុន្តែទំនៀមទម្លាប់នៃការជួបជុំត្រូវតែមាន ដើម្បីបង្កើតទំនាក់ទំនង និងភាពកក់ក្តៅរវាងគ្នា និងគ្នា។

ទន្ទឹមនឹងនេះ ឯកឧត្តមបានមានប្រសាសន៍ថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូបង្រៀនវគ្គបំប៉ន ដែលបានខិតខំប្រឹងប្រែង និងលះបង់ពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួន ដើម្បីបង្រៀនសិស្សានុសិស្សបន្ថែម រហូតទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។

 ជាមួយនឹងការអបអរសាទរចំពោះបេក្ខជនដែលដែលទទួលបាននិទេ្ទស A ឯកឧត្តម ក៏បានលើកទឹកចិត្តដល់បេក្ខជនជ័យលាភីឱ្យបន្តចាប់ក្តីស្រមៃ និងខិតខំរៀនសូត្របន្ថែមតាមរយះករសិក្សានៅក្នុងថ្នាក់ រៀនដោយសង្កេតអ្នកជោគជ័យ និងរៀនសូត្រពីបទពិសោធន៍ការងារ ដើម្បីឱ្យការរៀនទាំងនេះក្លាយជាមាគ៌ានាំឆ្ពោះទៅរកភាពជោគជ័យនាពេលអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ធនាគារកណ្ដាលរុស្ស៊ីព្រួយបារម្ភពីហានិភ័យសេដ្ឋកិច្ច ជុំវិញការធ្លាក់ចុះតម្លៃប្រេង

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

របកគំហើញ​ថ្មី! អ្នក​វិទ្យាសាស្ត្រ​អាច​បង្កាត់​​សត្វមួយ​ប្រភេទ​ដែល​ផុតពូជ​ជាង​ ១ម៉ឺន​ឆ្នាំ​មុន

ព័ត៌មានជាតិ៩ នាទីutes មុន

១សប្ដាហ៍ដំបូងនៃខែមេសា ក្រសួងបរិស្ថានរកឃើញភ្លើងឆេះព្រៃ២៧៤ករណី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

រក​ឃើញ​អ្នកស្លាប់​នៅ​អគារ​​រលំ​នៅ​ថៃ​​​កើនដល់​២១នាក់ ខណៈ៧៣នាក់​បាត់ខ្លួន​

សន្តិសុខសង្គម១៨ នាទីutes មុន

ស្នងការខេត្តមណ្ឌលគិរី ត្រៀមកម្លាំងជាង ៨០០នាក់ ដើម្បីថែរក្សាសុវត្ថិភាពក្នុងឱកាសចូលឆ្នាំខ្មែរ

Sokha Hotels

ព័ត៌មានពេញនិយម