Connect with us

ព័ត៌មានជាតិ

ប្រទីបក្រសួងបរិស្ថាន រចនាឡើងតាមនិមិត្តរូបយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨

បានផុស

នៅ

ប្រទីប​របស់​ក្រសួង​បរិស្ថាន ដែល​នឹង​ត្រូវ​បណ្តែត​លើ​ផ្ទៃ​ទឹក​តាម​ដង​ទន្លេសាប នៅ​មុខ​ព្រះបរមរាជវាំង​ត្រូវ​បាន​រៀប​​ចំ​រួច​រាល់​​ជាស្ថាពរ​ហើយ​ ដោយ​បាន​រចនា​ឡើង​តាម​និមិត្ត​រូប​នៃ​យុទ្ធសាស្រ្ត​ចក្រា​វិស័យ​បរិស្ថាន​ឆ្នាំ​​២០២៣-២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នឹង​ឈាន​ចូល​មក​ដល់​ហើយ​នៅថ្ងៃ​ទី​១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែល​ប្រារព្ធ​ឡើង​នៅ​តាម​ដង​ទន្លេសាប មុខ​ព្រះបរមរាជវាំង។ ជាក់ស្តែង ប្រទីប​របស់​ក្រសួង​បរិស្ថាន ដែល​ជា​ប្រទីប​មួយ​ស្ថិត​ក្នុង​ចំណោម​ប្រទីប​សរុប​ទាំង​ ៣៦ ត្រូវ​បានរៀប​ចំរួច​​រាល់ជាស្ថាពរ​ហើយ​ ដោយ​បាន​រចនាឡើង យោងតាម​និមិត្តរូប​នៃយុទ្ធសាស្រ្ត​​ចក្រាវិស័យ​​បរិស្ថានឆ្នាំ២០២៣-២០២៨ ជាមូលដ្ឋាន​ដោយផ្តោតលើមុំចំនួន៣ គឺការពង្រឹងគោលនយោបាយ ការ​កសាង​រដ្ឋបាល ឌីជីថល និង​ពង្រីក​ការ​ផ្សព្វផ្សាយ។

មុំទាំង ៣ នេះ ជាកម្លាំងចលករ​ដ៏សំខាន់​ក្នុង​ការរុញ​បង្វិល​យុទ្ធសាស្រ្ត ៣ ផ្សេងទៀត  គឺ  ភាពស្អាត ភាពបៃតង  និងចីរភាព បានរំលេច​ដោយ​ភ្លើងពណ៌ចម្រុះ​គ្នាយ៉ាងស្រស់​ស្អាត បញ្ចេញ​សោភ័ណភាព​យ៉ាងទាក់ភ្នែកនាពេលរាត្រី​ផងដែរ​។

គួរ​ជម្រាប​ថា បុណ្យ​អុំទូក​ឆ្នាំ​នេះ មាន​ប្រទីប​សរុប​ចំនួន ៣៦ ប្រទីប ក្នុងនោះប្រទីបចំនួន ៣៥ មកពីក្រសួង ស្ថាប័ននានា និងប្រទីបក្រុមហ៊ុនឯកជនចំនួន១ នឹង​បណ្ដែត​តាម​បណ្ដោយ​ទន្លេសាប ខាងមុខព្រះបរមរាជវាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញ​ដឹក​នាំកិច្ចប្រជុំត្រួតពិនិត្យការងារ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សម្រាប់ខែមករា និងលើកទិសដៅការងារខែកុម្ភៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋក្នុងស្រុក​ចំនួនពីរ នៃ​ខេត្តរតនគិរី ទទួល​បាន​ស្ពាន​ដែក​បាឡេ​មួយ​ដ៏​ថ្មី​ស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកវិភាគ និង​អ្នក​នយោបាយ ចំអក​ឱ្យទណ្ឌិត សម រង្ស៊ីថា មិនទាន់ស្គាល់​ខ្នុរ​ច្បាស់ផង បែរ​ជា​តាំង​ខ្លួន​ជា​អ្នក​ជំនាញខាងកសិកម្ម

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ៨ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ១៩ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម