Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល នឹងចុះអប់រំផ្សព្វផ្សាយមេរោគអេដស៍ និងចែកស្រោមអនាម័យជាង ១១ ម៉ឺនស្រោម ក្នុងពិធីបុណ្យអុំទូក

បានផុស

នៅ

ក្រសួងសុខាភិបាល នឹង​ចុះ​អប់រំ​ផ្សព្វផ្សាយ​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​ ព្រមទាំង​ចែក​ស្រោម​អនាម័យ​ជាង ​១១​ ម៉ឺន​ស្រោម ​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ ដែល​នឹង​ឈាន​មកដល់​ចាប់ពី​ថ្ងៃទី​ ១៤,១៥​ និង​ ១៦ ​វិច្ឆិកា​ ខាងមុខនេះ។

លោក​វេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​សើស្បែក​ និង​កាមរោគ បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី ​១២​ វិច្ឆិកា​ នេះ​ថា ការរៀបចំ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​អំពី​មេរោគ​អេដស៍​ និង​ជំងឺអេដស៍ នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែលមាន​មនុស្ស​ច្រើន​កុះករ​មកពី​គ្រប់​មជ្ឈដ្ឋាន គឺជា​ឱកាស​ដ៏​ល្អ​ប្រពៃ​ណាស់ ដើម្បី​បង្ហាញ​អំពី​ការ​យកចិត្តទុកដាក់​របស់​ក្រសួងសុខាភិបាល​ក្នុងការ​បង្ការ​ និង​ទប់ស្កាត់​ការ​ចម្លង​មេរោគ​អេដស៍​ និង​ជំងឺ​កាមរោគ ក្នុងចំណោម យុវជន យុវតី ដែលជា​កីឡាករ​អុំទូក ក្រុម​គោលដៅ និង​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ​ ព្រោះថា​មេរោគ​អេដស៍ ​និង​ជំងឺអេដស៍​ នៅតែ​ជា​បញ្ហា​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ​នៅឡើយ។

លោក​វេជ្ជបណ្ឌិត​ បាន​បន្តថា ​យុទ្ធនាការ​នេះ ​នឹង​ប្រព្រឹត្តទៅ​រយៈពេល​ចំនួន ៤ ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ១៣ ដល់​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ​ ២០២៤ នៅ​ទីតាំង​ទីក្រុង​រណប​ជ្រោយចង្វារ (OCIC) ដោយមាន​ការ​ដឹកនាំ​សម្របសម្រួល​របស់​ក្រសួងសុខាភិបាល មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើស្បែក និង​កាមរោគ និង​ការចូលរួម​ពី​អង្គការ​ដៃគូ​ធ្វើ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ រួមមាន AHF, FHI360, PSI, KHANA, MHC &CWPD ដោយ​នឹង​អនុវត្ត​នូវ​សកម្មភាព​មួយចំនួន​ដូចជា​រៀបចំ​សារ​អប់រំ​ផ្សព្វផ្សាយ​ពី​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍។ រៀបចំ​បទសម្ភាសន៍ ​និង​ផ្សព្វផ្សាយ​ដល់​មហាជន​។ រៀបចំ​ក្បួន​ដើរ​ដោយមាន​កាន់​បដា និង​រូបភាព​ផ្សព្វផ្សាយ​ទាក់ទាញ​ផ្សេងៗ រៀបចំ​ស្តង់​អប់រំ​ផ្សព្វផ្សាយ​ចំនួន​ ៥ និង​ចុះ​អប់រំ​តាម​ទីតាំង​មួយចំនួន ដោយ​គ្រោង​ធ្វើ​ការចែក​ស្រោមអនាម័យ ចំនួន ១១៥ ២០០ ស្រោម និង​ទឹក​រំអិល​ចំនួន ៤​ ពាន់​កញ្ចប់ ចែក​ប័ណ្ណ​ព័ត៌មាន​អប់រំ​មេរោគ​អេដស៍​ និង​ជំងឺអេដស៍ ចំនួន ៤៥ ៥០០ ប័ណ្ណ ផ្តល់​ថ្នាំ​បង្ការ​មុន​ និង​ក្រោយពេល​ប្រឈម (PrEP & PEP) ចំនួន ១០០ ឈុត ចែក​អាវយឺត​ចំនួន ៨០០ អាវ ធ្វើតេស្ត​រក​មេរោគ​អេដស៍ ផ្តល់​ប្រឹក្សា និង​ព្យាបាល​ជំងឺ​អេដស៍ និង​ជំងឺ​កាមរោគ សំណួរ​ និង​ចម្លើយ ​ផ្តល់​វត្ថុ​អនុស្សាវរីយ៍​អាវយឺត និង​ស្រោមអនាម័យ​ និង​ត្រៀម​រថយន្ត​គិលាន​សង្គ្រោះ ១ គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត​ រំពឹងទុក​តាមរយៈ​យុទ្ធនាការ​នេះ​ នឹង​ជួយ​ឱ្យ​មហាជន​បាន​ដឹង​ពី​ការ​យកចិត្តទុក​ដាក់​គ្រប់​កាលៈទេសៈ​របស់​រាជ​រដ្ឋាភិបាល តាមរយៈ​ក្រសួងសុខាភិបាល ចំពោះ​បញ្ហា​សុខភាព​សាធារណៈ បញ្ជ្រាប​ការ​យល់ដឹង​ពី​ការ​បង្ការ​មេរោគ​អេដស៍ ​និង​ជំងឺអេដស៍ អ្នក​សង្ស័យថា ផ្ទុក​មេរោគ​អេដស៍ មក​ធ្វើតេស្ត​រក​មេរោគ​អេដស៍​ទាន់ពេលវេលា បញ្ឈប់​ការរើសអើង ​និង​មាក់ងាយ​អ្នក​ផ្ទុក​មេរោគ​អេដស៍ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​អង្គការ​ដៃគូ​ក្នុងការចូលរួម​បង្ការ ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ ដើម្បី​ជំរុញ​ឱ្យ​សម្រេច​គោលដៅ​លុបបំបាត់​ការចម្លង​មេរោគ​អេដស៍​ថ្មី ស្របតាម​គោលនយោបាយ​ជាតិ​បញ្ចប់​អេដស៍ និង​ចីរភាព​កម្មវិធី​អេដស៍ សម្រាប់​ឆ្នាំ ២០២៣-២០២៨។

យោង​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សើស្បែក និង​កាមរោគ​ នៃ​ក្រសួងសុខាភិបាល បានឱ្យដឹងថា ​ឆ្នាំ​ ២០២៣ កម្ពុជា​ ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ប្រមាណ​ ៧៦ ០០០​ នាក់។ ក្នុង​នោះ​មាន​អ្នកជំងឺ​មក​ទទួល​សេវា​ព្យាបាល​ចំនួន ៦៨ ៨០២ នាក់ និង​អ្នកជំងឺ​សង្ស័យ​ ៧ ១៩៨ នាក់ នៅ​មិនទាន់​មក​ទទួល​សេវា​ព្យាបាល​នៅឡើយ​ទេ ពោល​គឺជា​ក្រុម​លាក់​មុខ និង​មាន​អ្នក​ឆ្លង​ថ្មី នៃ​មេរោគ​អេដស៍​ប្រមាណ​ ១ ២០០ ​នាក់​ និង​ស្លាប់​ប្រមាណ​ ១ ០០០ នាក់ ក្នុង ១ ឆ្នាំ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម១ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ចងការប្រាក់
សន្តិសុខសង្គម១៤ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៣ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម